Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹក​នេះ សម្តេច​ក្រឡាហោម ស ខេង ផ្តល់​ម៉ូតូ ១៦៤៦​គ្រឿង ​ដល់​គ្រប់​បណ្តា​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ ទូទាំង​ ​ប្រទេស​

spot_img

​ភ្នំពេញ ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ផ្តល់​ម៉ូតូ​ម៉ាក​ ស៊ុយស៊ុគីស្មាស់ ស៊េរី​ថ្មី ២០១៨ ចំនួន ១.៦៤៦​គ្រឿង ដល់​គ្រប់​បណ្តា​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ ទូទាំង​​ប្រទេស ដើម្បី​យក​ទៅ​ប្រើប្រាស់ ជា​មធ្យោបាយ​សម្រាប់​បម្រើ​ការងារ​ផ្នែក​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ជូន​ប្រជា​​ពលរដ្ឋ នៅក្នុង​មូលដ្ឋាន​។ ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​ក្រសួង​មហាផ្ទៃ​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៨ នេះ ។​

​ការផ្តល់ជូន​ម៉ូតូ ដល់​បណ្តា​ប៉ុស្ថិ៍​នគរបាល​ទូទាំង​ប្រទេស​នេះ គឺ​បង្ហាញ​ឱ្យឃើញ​ពី​ការយកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​សុខ​សុវត្ថិភាព របស់​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ និង ជា​ការលើកទឹកចិត្ត ដល់​មន្ត្រីនគរបាល​​ប៉ុស្តិ៍រដ្ឋបាល​ឃុំ សង្កាត់ ឱ្យ​បន្ត​ខិតខំ​ថែម​ទៀត ក្នុង​ការបម្រើ​បងប្អូន​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​កាន់តែ​ល្អ ប្រសើរ​ថែម​ទៀត​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×