Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ដេញ​ជនជាតិ​ចិន​៥​នាក់ ចេញពី​កម្ពុជា បង្ក​ការអុកឡុក​សង្គម នៅ​ខេត្ត​ព្រះសីហនុ​

spot_img

​ភ្នំពេញ ​៖​ នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ​​បាន​ធ្វើ​ការបណ្ដេញ​ជន​ជាតិ​ចិន ចំនួន​៥​នាក់ ពាក់ព័ន្ធ​ការប្រព្រឹត្ត​បទល្មើស ប្រើស​ហិង្សា​ដោយ​ចេតនា ធ្វើឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នកដទៃ​​ប្រព្រឹត្ត​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៨​។​

​លោក​ឧត្តមសេនីយ៍ឯក អ៊ុក ហៃ​សិលា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បាន​អំពាវនាវ​ដល់​អ្នកវិនិយោគ ទាំងអស់​ទទួលយក​ព​លករ​បរទេស​ដែល​មាន​ចរិក​ស្លូតបូត​​មានការ​អំណត់ និង​ធ្វើការ​ឱ្យ​បានល្អ ហើយ​ចៀសវាង​ពលករ​ដែល​មក​ប្រព្រឹត្ត​អំពើហិង្សា ហើយ​យក​ពលករ​ដែល​ត្រឹមត្រូវ​តាមច្បាប់​​ចៀសវាង​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់ ដែល​ធ្វើឱ្យ​រំខាន​ដល់​ចង្វាក់​ផលិត នៃ​សហគ្រាស​ទាំងឡាយ​ ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​និង​បណ្តេញចេញ​។​

​លោក​ឧត្តមសេនីយ៍ឯក​បន្ត​ថា​ប្រទេស​កម្ពុជា​យើង​ស្វាគមន៍ ចំពោះ​ជន​បរទេស​ដែល​ត្រឹមត្រូវ​ទៅតាម​ច្បាប់​ ​បើ​ជន​បរទេស​ដែល​មិន​មាន​ឯកសារ​ត្រឹមត្រូវ មក​ធ្វើការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា យើង​នឹង​ចាប់​បណ្តេញចេញ​ទៅ​ស្រុកកំណើត​វិញ​។​

​លោក​ឧត្តមសេនីយ៍ឯក អ៊ុក ហៃ​សិលា បានបញ្ជាក់​ថា​រយៈពេល​៧​ខែ ក្នុង​ឆ្នាំ​២០១៨​នេះ​ ​ជនបរទេស​ដែល​លួច​ឆ្លងដែន​មក​ស្នាក់នៅ​ខុសច្បាប់ និង​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់​ផ្សេងៗ ដែល​កម្លាំង​អគ្គនាយដ្ឋាន​អន្តោប្រវេសន៍​ ​បាន​សហការ​ជាមួយ​រាជធានី​-​ខេត្ត បាន​បណ្តេញ​ចេញ​ចំនួន​៦៦៧​នាក់ (​ស្រី​១២៥​នាក់​) មាន​៣០ សញ្ជាតិ​ ​ក្នុងនោះ​ជនជាតិ​ចិន​មាន​ចំនួន​៣៣៩​នាក់ (​ស្រី​៥២​នាក់​) ។​

​ថ្លែង​ក្នុង​សិន្ន​សីទ​សារព័ត៌មាន លោក​ឧត្តមសេនីយ៍ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បានបញ្ជាក់​ថា​ ក្រោយ​បង្ក្រាបបាន​ជនជាតិ​ចិន​ទាំង​៥​នាក់ ដែល​ពាក់ព័ន្ធ​ការបង្ក​អំពើហិង្សា​នេះ នាយកដ្ឋាន​នឹង​ធ្វើ​ការបណ្ដេញចេញ​ពី​កម្ពុជា​​ទៅកាន់​ប្រទេស​កំណើត​របស់​ពួក​គេ​វិញ ហើយ​មិន​អាច​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ម្ដង​ទៀត​បាន​នោះទេ​។​

​បើ​តាម​លោក​ឧត្តមសេនីយ៍​ប្រធាននា​យក​ដ្ឋា​ន ក្រៅពី​ការបង្ក​ហិង្សា​ហើយ​នោះ ជនជាតិ​ចិន​ទាំង​៥​នាក់​នេះ​ ​ក៏​មាន​បទល្មើស​ផ្សេង​មួយទៀត គឺ​ចូល​មក​ធ្វើការ​នៅ​កម្ពុជា​ដោយ​ខុសច្បាប់ គ្មាន​សៀវភៅ​ការងារ​ត្រឹមត្រូវ​។​

​លោក​ឧត្តមសេនីយ៍ឯក អ៊ុក ហៃ​សីឡា ក៏បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ផ្ដល់​ព័ត៌មាន​ ​រាល់​ជនបរទេស​ដែល​លួចលាក់​ស្នាក់នៅ និង​ប្រព្រឹត្ត​បទល្មើស ដល់​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត​​​ដើម្បី​ទប់ស្កាត់​ការប្រព្រឹត្ដ​បទល្មើស​ផ្សេងៗ​៕ ​ដោយ​ ៖​ កូឡាប​

 

spot_img
×