Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះ​ពោង ចុះ​ទៅ​មើល​មង លង់ទឹក​ស្លាប់​បុរស​ម្នាក់​

spot_img

​កណ្តាល ​៖ បុរស​ម្នាក់​លង់ទឹក​ស្លាប់ ពេល​ជិះ​ពោង ចុះ​ទៅ​មើល​មង ហើយ​ក្រឡាប់​ពោង ដែល​ហេតុការណ៍​នេះ កើតឡើង​នៅ ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៧និង៤០​នាទី នៅ​ចំណុច​ព្រែក​ចិន ស្ថិតនៅ​ភូមិ​ទេព​អរជូន ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្ត​កណ្តាល ។​

​ជនរងគ្រោះ ឈ្មោះ​ឡ​ន សារី ភេទ ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ទេព​អរជូន ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្ត​កណ្ដាល ។​

​នៅ​ថ្ងៃ​ទី ១៧​កក្កដា ២០១៨ វេលា​ម៉ោង ១៧ និង​២០​នាទី ជនរ​ង​បាន​ហៅ​កូនស្រី​ឈ្មោះ ស្រីនូ អាយុ ១០​ឆ្នាំ ទៅ​មើលមង​របស់​ពូ ឈ្មោះ​ឈិន ស្ងួន ដាក់​នៅ​ក្នុង​ព្រែក​ចិន ដោយ​ជិះ​ពោង ហើយ​កូនស្រី​នៅ​ឈរ​ចាំ​លើគោក ។ ពេលនោះ​ជនរងគ្រោះ កំពុងតែ​មើល មង ស្រាប់តែ​ក្រឡាប់​ពោង​ធ្លាក់ទឹក ជនរងគ្រោះ វ័ន្ត​នឹងមង កូនស្រី​ឃើញ​ឪពុក​ធ្លាក់ទឹក ក៏​រត់​មក​ហៅ​បងប្អូន​អោយ​ជួយ បន្ទាប់​មក​បងប្អូន​អ្នកភូមិ​បាន​ចុះ​ទៅ​ស្រង់ តែ​ជនរងគ្រោះ បាន​ឈ្លក់ទឹក ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើ​យ ៕​ ដោយ​ ៖​ កូឡាប​

 

spot_img
×