Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិធី​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ក្នុង​រង្វង់​មួយខែ​

spot_img

​ជំងឺលើសឈាម ប្រសិន​មិនបាន​ព្យាបាល និង​គ្រប់គ្រង​បានល្អ អាច​នាំ​ដល់​ផលវិបាក​ធ្ងន់ធ្ងរ ដូចជា​ជំងឺ​សរសៃឈាម​, ខ្សោយ​ថ​តម្រងនោម​, ខ្សោយបេះដូង​, ស្ត្រូ​ក​… ។​

​វេជ្ជបណ្ឌិត​តែង​ចេញ​វេជ្ជបញ្ជា​ថ្នាំ​មាន​ប្រសិទ្ធ​ភាពខ្លាំង​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​, ប៉ុន្តែ​ប្រើប្រាស់​រយៈពេល​វែង នឹង​មិនល្អ​សម្រាប់​រាងកាយ ។​

​ខាងក្រោម​នេះ ជា​វិធានការ​ធម្មជាតិ​ជួយ​អ្នក​បញ្ចុះ​សម្ពាធ​ឈាម​ក្នុង​រង្វង់​១​ខែ​៖

​រួមមាន​ផ្លែ​ល្មើ​គ្មាន​គ្រាប់​៣​ផ្លែ និង​ទឹក​ក្តៅ​១​កែវ ។​

​នេះ​ជា​វិធី​ព្យាបាល​ធម្មជាតិ​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ខ្ពស់​យ៉ាង​ប្រសិទ្ធភាព ពេល​ត្រូវបាន​ប្រើប្រាស់​ទៀងទាត់ គួបផ្សំ​នឹង​ការបរិភោគ​ត្រឹមត្រូវ​, ហាត់ប្រាណ​ជាប្រចាំ ។ ក្រៅពីនេះ អ្នក​អាច​គួបផ្សំ​ប្រើ​ថ្នាំ​ដែល​វេជ្ជបណ្ឌិត​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ និង​វិធានការ​ធម្មជាតិ​នេះ ។ ពេល​មាន​រោគសញ្ញា​ធូរស្បើយ អ្នក​អាច​សំណូមពរ​វេជ្ជបណ្ឌិត ដើម្បី​បន្ថយ​កម្រិត​ថ្នាំ​សន្សឹមៗ ។​

​ផ្លែ​ល្មើ​សម្បូរ​ជាតិ​ដែក​, វីតាមីន A, កាល់ស្យូម​, សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​…. ដូច្នេះ រួម​នឹង​ការព្យាបាល​លើសឈាម​, វា​ក៏​អាច​ព្យាបាល​ជំងឺ​ផ្សេងៗ​ដូចជា​ចក្ខុប្រសាទ​ខ្សោយ ទល់លាមក​, របួស​កោសិកា​… ។​

​ផ្លែ​ល្មើ​ក៏​ផ្ទុក​បរិមាណ​ម៉ាញ៉េ​ស្យូ​ម​ខ្ពស់ ។ ម៉ាញ៉េ​ស្យូ​ម​ជា​សារជាតិ​រ៉ែ​សំខាន់ និង​ចាំបាច់​មួយ​រក្សា​ឲ្យ​សរសៃឈាម​យារ​រីក ជួយ​ឲ្យ​ឈាម​ចរាចរ​ងាយស្រួល​, អាស្រ័យហេតុនេះ ទប់ស្កាត់​ស្ថានភាព​ដូចជា​លើសឈាម ។​

​វិធី​ព្យាបាល​គឺ​៖
– បរិភោគ​ផ្លែ​ល្មើ ៣ ផ្លែ ក្នុង​១​ថ្ងៃ មុនពេល​បរិភោគ​អាហារ​ព្រឹក ។​
– ក្រោយពេល​បរិភោគ​ល្មើ គួរ​ទទួលទាន​ទឹក​ក្តៅ​១​កែវ

​អនុវត្តន៍​របៀបនេះ​ក្នុង​រង្វង់​១​ខែ​ឡើងទៅ អ្នកនឹង​ឃើញ​ប្រសិទ្ធភាព​គួរ​ឲ្យ​ពេញចិត្ត ៕ លី​សា​

spot_img
×