Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រសួង​ធនធានទឹក បញ្ជាក់​ពី​ស្ថានភាព​ទឹកជំនន់​

spot_img

​មកដល់​ព្រឹក​ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹក​ជន​ន់​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៤ ត្រង់​ចំណុច​ស្ពាន​សំរោង ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ បាន​កើន​ឡើង​វិញ បន្ទាប់ពី​បាន​ស្រក​ចុះ​បន្តិច​នៅវេលា​យប់មិញ ។ គិត​ត្រឹម​ម៉ោង ៨ ព្រឹក​នេះ ទឹក​នៅ​តែ​បន្ត​ហូរ​កាត់​ពីលើ​ផ្លូវ​ជាតិ និង​ស្ពាន ប្រវែង​ប្រមាណ ៨០០-៩០០ ម៉ែត្រ ក្នុង​កម្ពស់​ប្រមាណ ១,៤០-១,៥០ ម៉ែត្រ ។ ការធ្វើ​ចរាចរ​ឆ្លងកាត់ នៅតែ​បន្ត​ផ្អាក​ជា​បណ្តោះអាសន្ន ។​

​ស្ថានភាព​ទឹកជំនន់​ព្រែក​កំពង់បាយ ខេត្ត​កំពត ៖ បន្ទាប់ពី​បាន​បន្ត​ជន់​ឡើង​ខ្លាំង នៅ​វេលា​យប់​ថ្ងៃ​ទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ ដោយ​បាន​លិច​ចូល​តំបន់​ទំនាប​ជាច្រើន​នៅក្នុង​ស្រុក​ទឹកឈូ និង​មួយ​ផ្នែក​តូច​នៃ​ក្រុង​កំពត មកដល់​ព្រឹក​ថ្ងៃទី ១៨ នេះ ទឹក​បាន​ចាប់​ស្រក​ចុះ​វិញ​បន្តិច​ហើយ ។ គិត​ត្រឹម​ម៉ោង ៦:៣០ នាទី​ព្រឹក​នេះ ទឹកជំនន់​ព្រែក​កំពង់បាយ បា​នស្រក​ចុះ ០,២៨ ម៉ែត្រ បើ​ធៀប​នឹង​កម្ពស់​ទឹក​ដែល​បាន​កើនឡើង​អតិបរមា​នៅវេលា​យប់មិញ ។​

​ព្រែក​អណ្តូងទឹក ក៏​ជា​បណ្តា​ព្រែក​មួយ​ចំនួន​ទៀត​ដែរ​ក្នុង​ខេត្ត​កោះកុង ត្រូវ​បាន​ទឹក​ដែល​ហូរ​ធ្លាក់​ពី​តំបន់​ខាងលើ ចាក់​ចូល​បណ្តាលឲ្យ​មាន​ការហក់​ឡើងខ្លាំង នា​ថ្ងៃ​ទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ នេះ ។ មក​ដល់​វេលា​ល្ងាច​នេះ ទឹក​ព្រែក​បាន​ជន់​ឡើង​លិច​ចូល​តំបន់​ទំនាប​មួយចំនួន​នៅក្នុង​ឃុំ​ជី​ផាត ស្រុក​ថ្មបាំង ។​

​បរិមាណ​ទឹក​ដែល​ហូរ​បុក​ធ្លាក់​ពី​តំបន់​ខាងលើ (​ទំនប់​វា​រី​អគ្គិសនី​កំចាយ​, ទំនប់​ស្ទឺង​កែវ និង​តំបន់​ផ្ទៃ​រង​ទឹកភ្លៀង​មួយចំនួនទៀត​) បាន​ធ្វើឱ្យ​ទឹក​ព្រែក​កំពង់បាយ ក្នុង​ខេត្ត​កំពត ហក់​ឡើង​យ៉ាង​ឆាប់រហ័ស ។ គិត​ត្រឹម​ម៉ោង ៥ ល្ងាច​ថ្ងៃ​ទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹក​ព្រែក​បាន​ជន់​ឡើង​លិច​ចូល​តំបន់​ទំនាប​មួយចំនួន​ក្នុង​ឃុំ​ម៉ាក់​ប្រាំង និង​ឃុំ​កំពង់​ក្រែង ស្រុក​ទឹកឈូ ហើយ ។​

​ទិដ្ឋភាព​ទឹក​ហូរ​ចាក់​តាម​សំណង់​បង្ហៀរ​នៃ​ប្រព័ន្ធ​ធារាសាស្ត្រ​ពាម​ពូ​ល ស្ថិតក្នុង​ឃុំ​ក្រាំង​ដី​វ៉ា​យ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ទៅកាន់​ស្ទឹង​ព្រែក​ត្នោត​ដែល​នៅ​ផ្នែក​ខាងក្រោម ។ ការហូរ​ចាក់​ទៅកាន់​ផ្នែក​ខាងក្រោម​នេះ បាន​ធ្វើឱ្យ​មាន​ការលិចលង់​តំបន់​ទំនាប​មួយចំនួន តែ​មិន​បង្ក​ឱ្យមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នោះទេ ។​

​ទឹក​ព្រែក​ត្រពាំង​រូង កំពុង​មាន​ការ​ហ​ក់ឡើ​ង​ខ្លាំង បន្ទាប់​ពី​ទទួលបាន​បរិមាណ​ទឹក​ដ៏​ច្រើន​ដែល​ហូរ​ធ្លាក់​យ៉ាងគំហុក​ពី​តំបន់​ផ្ទៃ​រង​ទឹកភ្លៀង​របស់ខ្លួន នា​ថ្ងៃ​ទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ នេះ ។ ការ​ជន់​ឡើង​នេះ គឺ​បាន​លិច​ចូលដល់​ភូមិឋាន​ប្រជាពលរដ្ឋ​នៅ​តាម​មាត់​ព្រែក ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ត្រពាំង​រូង ស្រុក​កោះកុង ។​

​ភ្លៀង​ធ្លាក់​ជាប់​ជា​បន្តបន្ទាប់ លាយឡំ​ជាមួយ​បរិមាណ​ទឹក​យ៉ាង​ច្រើន​ដែល​ហូរ​ធ្លាក់​យ៉ាង​គំហុក​ពី​តំបន់​ភ្នំ បាន​បង្ក​ឱ្យ​មាន​ទឹកជំនន់​លិចលង់​ភូមិឋាន​ប្រជាពលរដ្ឋ នៅ​ចំណុច ៣០៣ (​ព្រំដែន​កម្ពុជា​-​ថៃ​) ស្ថិតក្នុង​ឃុំ​ប៉ាក​ខ្លង ស្រុក​មណ្ឌល​សី​ម៉ា ខេត្ត​កោះកុង នា​ថ្ងៃ​ទី ១៧ ខែកក្កដា ឆ្នាំ ២០១៨ នេះ ។​ ​ដោយ​ ៖ ​កូឡាប​

​ការព្យាករណ៍​អាកាសធាតុ ចាប់ពី​ថ្ងៃ​ទី ១៨ ដល់​ថ្ងៃ​ទី ២៤ ខែកក្កដា ឆ្នាំ ២០១៨ ៖​

   

spot_img
×