Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រុក​ចិន​មែន ៖ ព្រលែង​ត្រី​បណ្តោះ​គ្រោះ ដូច​បញ្ជូន​វា​ឲ្យទៅ​… ឋាន​នរក​! (មានវីដេអូ)

spot_img

​ស្ត្រី​ម្នាក់​បាន​អង្វ​ករ​ដល់​ក្រុម “​នេសាទ​ត្រី​ទើប​ព្រលែង​” ប៉ុន្តែ​ហ្វូងមនុស្ស​នោះ ពុំ​ខ្ចី​…​អើពើ​ឡើយ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី ១៥ ខែកក្កដា នា​បឹង Dingxiang ទីក្រុង​សេន​យ៉ាង ខេត្ត​ឡៅ​នី​ង ប្រទេស​ចិន ។​

​ខ្សែ​វីដេអូ​ដែល​បង្ហោះ​លើ​គេហទំព័រ Prarvideo.com បង្ហាញឲ្យឃើញ​មនុស្ស​មួយ​ក្រុម​បានព្រលែង​ត្រីតូចៗ ប្រមាណ ២០​ធុង​ជ័រ ពណ៌​លឿង​ចុះ​ទៅ​ក្នុង​បឹង Dingxiang ។ ប៉ុន្តែ​ភ្លាមៗ មាន​មនុស្ស​១​ក្រុម​ផ្សេង​ទៀត បាន​ប្រើ​ឧបករណ៍​ដួស​យក​ត្រី​ទាំងនោះ ។​

​ស្ត្រី​នោះ​បាន​ស្រែក​ទៅកាន់​ហ្វូង​មនុស្ស​កំពុង​ដួស​ត្រី​នោះ​ថា ៖ សូម​ព្រលែង​វា​ចូល​បឹង​វិញ​ទៅ ។ ពួក​ខ្ញុំ​ទើបតែ​ព្រលែង​បណ្តោះ​គ្រោះ​វា​តើ​! ។​

​ប៉ុន្តែ​ការស្រែក​អង្វរ​របស់​ស្ត្រី​រូបនេះ ពុំ​ត្រូវបាន​ក្រុមមនុស្ស “​អរគុណ និង​យក​ត្រចៀក​ស្តា​ប៉​ទេ ពួកគេ​បន្ត​កិច្ចការ “​នេសាទ​” យ៉ាង​រំភើយ ។​

​អ្នក​កាន់​ព្រះពុទ្ធសាសនា​ច្រើន “​សង្គ្រោះ​” មច្ឆា និង​សត្វ​ដទៃទៀត ដោយ​ទិញ​យក​ពី​ផ្សារ​មក​ព្រលែង​នៅ​បឹង​ធម្មជាតិ ប្រៀប​ដូចជា​កិច្ច​បណ្តោះ​គ្រោះ សន្សំ​បុណ្យ ។​

​មើល​ពួក​អគតិ “​នេសាទ​ត្រី​” ដែល​គេ​ព្រលែង​ធ្វើបុណ្យ ៕ ចន្ទ្រា​

spot_img
×