Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទង្វើ​ដ៏ស្មោះត្រង់​​​របស់​សុនខ​នេះ ទទួលបាន​ការចាប់អារម្មណ៍ និង​បំផុត គ្រួសារ​មួយ​សម្រេច​ធ្វើ​រឿងនេះ​ដល់​ម្ចាស់​វា​ដ៏​កក់ក្តៅ (​វីដេអូ​)

spot_img

​សុនខ​អាយុ ៧ ឆ្នាំ ១​ក្បាល បាន​កំពុង​ទទួល​កោតសរសើរ​ជាខ្លាំង បន្ទាប់ពី​វីដេអូ​មួយ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ភាពស្មោះត្រង់​របស់​វា ចំពោះ​ម្ចាស់​ពិការ តាមរយៈ​ការជួយ​រុញ​រទេះ​ដល់​ម្ចាស់ ឆ្លងកាត់​តាម​បណ្តា​ដងផ្លូវ​ជាច្រើន នៅក្នុង​ទីក្រុង Davao ប្រទេស​ហ្វី​លី​ពីនេះ ត្រូវបាន​បង្ហោះ​ឡើង​បណ្តាញ​សង្គម ។​

​វេលា​ដ៏​កក់ក្តៅ និង​គួរ​ឲ្យ​រំជួលចិត្ត​នេះ ត្រូវបាន​ប្រទះឃើញ​ដំបូង និង​ចែករំលែក​លើ​អ៊ី​ន​ធឺរ​ណែ​ត ដោយ​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Misis Faith.L Revilla កាលពី​ថ្ងៃទី​៣០ មិថុនា ។​

Relvilla បាន​កំពុងបើក​រថយន្ត​តាមផ្លូវ Davao ជាមួយ​គ្រួសារ​របស់​នាង នៅពេលនោះ​ពួកគេ​បើក​ឆ្លងកាត់​ឆ្កែ​១​ក្បាល​ឈ្មោះ “Digong” ដោយ​វា​កំពុង​ជួយ​រុញរ​ទោះ​ម្ចាស់​នៅលើ​ដងផ្លូវ ដោយ​ប្រើ​ច្រមុះ​របស់​វា ។​

​បន្ទាប់ពី​វីដេអូ​របស់​នាង​ដែល​ត្រូវបាន​គេ​មើល​ជាង ៨៩,០០០ ដង រួចហើយនោះ ទទួលបាន​ការចែករំលែក​នៅលើ​អ៊ីនធឺណិត​យ៉ាង​ទូលំទូលាយ ចុងក្រោយ វា​ត្រូវបាន​គេ​បញ្ចេញ​ឲ្យ​ដឹង​អំពី​អត្តសញ្ញាណ​របស់​ជនពិកា​រ​នោះ គឺ​គាត់​មាន​ឈ្មោះថា Danilo Alarcon ។​

​បុរស​វ័យ ៤៦ ឆ្នាំ រូបនេះ​បានទទួល​រងរបួស​ឆ្អឹងខ្នង​ពី​គ្រោះថ្នាក់​ម៉ូតូ កាលពី​ប៉ុន្មាន​ឆ្នាំមុន ដែល​ធ្វើឱ្យ​គាត់​មិនអាច​ដើរ​បាន ។ នេះ​បើ​យោងតាម Daily Mail ។​

Revilla, Alarcon និង Digong ទីបំផុត បាន​មានឱកាស​ជួបគ្នា​ពីរ​បី​ថ្ងៃ បន្ទាប់ពី​វិ​ដេ​អូ​របស់​នាង បាន​រីក​រាលដាល​នៅលើ​អ៊ី​ន​ធឺរ​ណែ​ត ។ ក្នុងអំឡុងពេល​នៃ​ការជួបគ្នា​របស់​ពួកគេ អ្នកនាង Revilla ដែលជា​ម្ចាស់​ភោជនីយដ្ឋាន​អាហារ​ប៊ូ​ហ្វេ​មួយ​នៅក្នុង​តំបន់​នោះ បាន​ហៅ​បុរស​ម្នាក់នេះ​ចូលទៅ​ញ៉ាំ​បាយ​នៅក្នុង​ហាង​របស់​នាង និង​ផ្តល់​ភាពកក់ក្តៅ​ជាច្រើន​ទៀត​ដល់​គាត់​ផងដែរ ៕ ចន្ទី​

spot_img
×