Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រជាពលរដ្ឋ​ ៥ ​គ្រួសារ​ ដែល​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​ទទួលបាន​អំណោយ​សង្រោះបន្ទាន់ពី​សាខាកាក​បាទ​ក្រហម​ខេត្តស្វាយរៀង​

spot_img

​ខេត្ត​ស្វាយរៀង ​៖ នៅ​ថ្ងៃ​ពុធ ៦​កើត ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៨ ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង ដឹកនាំ​ដោយ​លោក សរ វណ្ណា នាយក​សាខា បាន​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​ទៅ​ចែកជូន​ដល់​គ្រួសារ​រងគ្រោះ ដោយសារ​ខ្យល់​កន្ត្រាក់ កាលពី​ថ្ងៃ​ទី ១៧ ខែ កក្កដា ឆ្នាំ ២០១៨ បណ្តាល​ឲ្យ​រលំ​ខូចខាត​ផ្ទះ​ទាំង​ស្រុង សរុប​ចំនួន ៥ ខ្នង ដែល​ស្ថិតនៅ​ភូមិ​កំពង់​រទេះ ឃុំ​ពពែ​ត ស្រុក​ស្វាយទាប ។

​ឆ្លើយតប​ទៅនឹង​ស្ថានភាព​នេះ​លោក សរ វណ្ណា នាយក​សាខា បាន​ពាំនាំ​នូវ​បណ្តាំ​ផ្ញើ​ការ សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចំពោះ​បងប្អូន​ទាំងអស់​ដោយ​ក្តី​នឹករលឹក ។ ហើយ​លោក​នាយក​សាខា បាន​សម្តែង​នូវ​ការអាណិតអាសូរ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដែល​បាន​ខិតខំ​ប្រកប របរ​រកស៊ី​ចិញ្ចឹម​ជីវិត​មាន​ជីវភាព​ធូ​ធារ នឹង​ផ្ទះសម្បែង​ស់​នៅ​បាន​សមរម្យ តែ​មួយ​រយៈពេល​ខ្លី​តែប៉ុណ្ណោះ​បណ្តាល​ឲ្យ​ខ្យល់​កន្ត្រាក់​បំផ្លាញ ខូចខាត បែកបាក់​ផ្ទះសម្បែង​គួរឲ្យ​សោកស្តាយ ដែល​នេះ​ជា​បាតុភូត​ធម្មជាតិ​ដែល​យើង​នឹកស្មាន​មិន​ដល់ ។

​ចំពោះ​អំណោយ​ដែល​បាន​ចែកជូន​ដល់​គ្រួសារ​រងគ្រោះ​ទាំង ៥ គ្រួសារ ក្នុង ១ គ្រួសារ​ទទួលបាន អង្ករ ៣០ គ​ក្រ កៅស៊ូ​តង់ ១ ធុង​ទឹក​ជ័រ ១ ឆ្នាំងបាយ សម្ល ២ កន្ទេល​បត់ ១ មី ១ កេស ទឹកស៊ីអ៊ីវ ១ យួ ត្រីខ ១០ កំប៉ុង ឃី​ត ១ កញ្ចប់​មាន មុង ១ ភួយ ១ ក្រ​ម៉ា ១ សារុង ១ និង​ថវិកា ២០០,០០០ រៀល ៕ ​វ៉ៃកូ​

spot_img
×