Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជាការដ្ឋាន​កងពល​តូច​ថ្មើរជើង​លេខ​៧០ គាំទ្រ​សាលដីកា​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​

spot_img

​ភ្នំពេញ​៖ បញ្ជាការដ្ឋាន​កងពល​តូច​ថ្មើរជើង​លេខ​៧០ គាំទ្រ​សាលដីកា​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ផ្អាក​សកម្មភាព​នយោបាយ​រយៈពេល​៥​ឆ្នាំ ចំពោះ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១១៨​រូប និង​ទោសកំហុស​នៃ​អំពើ​ក្បត់ជាតិ​របស់​គណបក្ស​មួយ​នេះ​បាន​ប្រព្រឹត្ត​។

នៅក្នុង​ញ្ញត្តិ​គាំទ្រ​របស់​បញ្ជាការដ្ឋាន​កងពល​តូច​ថ្មើរជើង​លេខ​៧០ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​ “​យើង​ខ្ញុំ​ទាំងអស់គ្នា ជា​មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និង​ពលទាហាន ទាំងអស់​នៃ​កងពល​តូច​ថ្មើរជើង​លេខ​៧០ សូម​គាំទ្រ​យ៉ាង​ពេញ​ទំហឹង ចំពោះ​សាលដីការ​ស្ថាពរ​របស់​តុលាការ កំពូល​នា​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្តី​ពី​ការកាត់ទោស រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ផ្អាក​សកម្មភាព​នយោបាយ​រយៈពេល​៥​ឆ្នាំ​ចំពោះ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​រូប និង​សូម​ចាត់ទុក​សាល​ដីកា​ស្ថាពរ​នេះ​ថា​ពិតជា​យុត្តិធម៌​សម​នឹង​ទោសកំហុស​នៃ​អំពើ​ក្បត់ជាតិ​របស់​គណបក្ស​មួយ​នេះ​បាន​ប្រព្រឹត្ត ។​

​យើងខ្ញុំ​ទាំងអស់គ្នា ក៏​សូម​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ទង្វើ​ក្បត់ជាតិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ឃុបឃិត​ជាមួយ បរទេស​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ តាមរយៈ​ការធ្វើ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​នេះ ។​

​យើងខ្ញុំ​ទាំងអស់គ្នា ជា​មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និង​ពលទាហាន ទាំងអស់​នៃ​កងពល​តូច​ថ្មើរជើង​លេខ​៧០ ក៏​សូម​បន្ត​ប្តេជ្ញា​ការពារ​ប្រជាពលរដ្ឋ ការពារ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​ជា​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ការពារ​រដ្ឋធម្មនុញ្ញ និង​ការពារ​អធិបតេយ្យភាព​ជាតិ​មិនឲ្យ​មាន​ជន​ណាមួយ​មក​បំផ្លិច​បំផ្លាញ​ប្រទេសជាតិ​ដែល​កំពុង​មាន​សន្តិភាព ស្ថិរភាព​នយោបាយ​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក៏​សូម​គាំទ្រ​ឲ្យ​សម្តេច​បន្ត​ការដឹកនាំ​ប្រទេសជាតិ​ដើម្បី​ភាព​សុខក្សេមក្សាន្ត​របស់​ប្រជាពលរដ្ឋ​រៀង​រហូត​ត​ទៅ​ផងដែរ “៕​

spot_img
×