Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យ​សរសើរ​! បុរស​ក្រីក្រ​ម្នាក់ រើស​បាន​កាបូប​លុយ សុខចិត្ត​ប្រគល់​វា​ឲ្យ​ប៉ូលិស ដើម្បី​ឲ្យជួយ​ស្វែងរ​កម្ចាស់ ចុងក្រោយ​គាត់​ទទួលបាន​រង្វាន់ គួរឲ្យភ្ញាក់ផ្អើ​លពី​ម្ចាស់​កាបូប​

spot_img

​មនុស្ស​ល្អ​ម្នាក់ មិនមែន​ស្ថិត​លើ​រូបរាង និង​ទ្រព្យសម្បតិ្ត​នោះទេ ប៉ុន្តែ​ស្ថិតនៅលើ​ចិត្ត​។ មនុស្ស​ល្អ មិន​ប្រាកដ​ថា​មាន​រូបរាង​ស្អាត​ចំណែក​មនុស្ស​ស្អាត ក៏​មិន​ប្រាកដ​ថា​មាន​បេះដូង​ល្អ​។ បុរស​ជនជាតិ​​ថៃ​ម្នាក់​នេះ​គឺជា​ឧទាហរណ៍​បញ្ជាក់​យ៉ាងច្បាស់​ថា មនុស្ស​ល្អ​មិន​ស្ថិត​លើ​សម្បក​ក្រៅ​នោះទេ​។​

​បុរស​អនាថា​ជនជាតិ​ថៃ​ម្នាក់​ឈ្មោះ Waralop អាយុ ៤៤​ឆ្នាំ បាន​ធ្វើ​រឿង​ដ៏​គួរឲ្យភ្ញាក់ផ្អើល និង គួរឲ្យ​សរសើ​រមួយ គឺ​នៅ​ពេល​គាត់​រើស​បាន​កាបូប​លុយ ដែល​មាន​លុយ​ចំនួន ២០.០០០​បាត (៦២៣​ដុល្លា​អា​មេ​រិច​) ព្រមទាំង​មាន​កាត់​ធនាគារ​ក្នុង​នោះ​ផង​ដែរ​។​

​បុរស​ចិត្តល្អ​កម្រ​រកបាន​នេះ មាន​លុយ​តែ​ប្រមាណ ៩​បាត​ប៉ុណ្ណោះ ក្នុង​ហោប៉ៅ​របស់គាត់ ហើយ​នៅពេល​​គាត់​រើស​បាន​កាបូប​លុយ​ដែល​មាន​លុយ​យ៉ាងច្រើន គាត់​បែរជា​ដើរ​សំដៅ​ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលិស ដើម្បី​ឲ្យ​ប៉ូលិស​ជួយ​ស្វែងរក​ម្ចាស់​របស់​វា​ទៅវិញ​។ នេះ​ជា​គំរូ​ល្អ ដែល​យើង​គ្រប់ៗ​គ្នា​គួរ​យកតម្រាប់​តាម​។​

​អំពើ​ល្អ និង​ភាពស្មោះត្រង់​របស់​គាត់ ទទួល​បាន​ការ​តបស្នង​មកវិញ គួរឲ្យ​ភ្ញាក់ផ្អើល​ផងដែរ ដោយ​​សារ​តែ​ម្ចាស់​កាបូប ឈ្មោះ Nitty Pongkriangyos វ័យ ៣០​ឆ្នាំ បាន​សម្រេច​ផ្តល់​ការងារ​មួយ​នៅក្នុង​​រោងចក្រ​របស់​គាត់ ស្ថិត​ក្នុង​ទីក្រុង​បាងកក ទៅ​ដល់​បុរស​ស្មោះត្រង់​ម្នាក់​នោះ​។​

​បុរស​ជា​ម្ចាស់​កាបូប​បាន​និយាយថា “​ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅ​ពេល​ប៉ូលិស​បាន​ប្រាប់​​ខ្ញុំ​ថា ពួកគេ​មាន​កាបូប​របស់ខ្ញុំ ខណៈ​ដែល​ខ្ញុំ​មិន​ទាំង​ដឹង​សោះ​ថា ខ្ញុំ​បាន​បាត់​វា​” ​ដំបូង​ឡើយ ម្ចាស់​កាបូប ដែល​ជា​អ្នកជំនួញ​បាន​ផ្តល់​ប្រាក់​រង្វាន់​ដល់ បុរស​គ្មាន​ផ្ទះសម្បែង​នោះ​ចំនួន​ ២.០០០​បាត ប៉ុន្តែ​ក្រោយមក​ក៏បាន​សម្រេច​ចិត្ត ផ្តល់​ការងារ​ថ្មី​ដល់​គាត់​វិញ ដោយ​ឲ្យ​កន្លែងស្នាក់នៅ​
​និង​ប្រាក់ខែ​ចំនួន ១១.០០០​បាត (៣៤៣​ដុល្លា​អា​មេ​រិច​)​។​

​ចំណែក​បុរស​ក្រីក្រ​ម្នាក់​នោះ បាន​និយាយថា គាត់​បាន​មើលឃើញ​កាបូប​លុយ​របស់​លោក Nitty ពី​ចំងាយ នៅ​ពេល​គាត់​កំពុង​ដេក​នៅ​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី ហើយ​គាត់​ព្យាយាម​ស្វែងរក​ម្ចាស់​ ​កាបូប​នៅ​កន្លែង​នោះ ប៉ុន្តែ​គាត់​រក​មិនឃើញ​សោះ ទើប​គាត់ សម្រេច​ចិត្ត​យក​ទៅ​ឲ្យ​ប៉ូលិស​។​

​នេះ​ជា​មេរៀន​ជីវិត​ដ៏​ល្អ​ដែល​យើង​គ្រប់​គ្នា​គួរ​យក​គំរូ​តាម​។ ការធ្វើ​អំពើ​ល្អ ប្រៀប​ដូចជា​ការវិនិយោគ​​អញ្ជឹង​ដែរ ថ្ងៃ​ណា​មួយ​អ្នក​នឹង​ទទួលបាន​ផ្លែផ្កា​ពី​វា​វិញ​ជាមិនខាន​៕ សុភ័ក្ត្រ​

​ប្រភព​៖ Trendszilla​

spot_img
×