Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឱ្យ​អភិបាល​រាជធានី​ខេត្ត បញ្ជាក់​ឯកសារ​អត្តសញ្ញាណ បម្រើ​ឱ្យ​ការបោះឆ្នោត ជូន​ប្រជាពលរដ្ឋ​

spot_img

​ភ្នំពេញ​ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តីជូនដំណឹង ដល់​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​/​ខេត្ត​ទាំងអស់ ក្នុង​ការជំរុញ​ដល់​អាជ្ញាធរ​ឃុំ​សង្កាត់ ក្នុង​ការចេញ​ឯកសារ​បញ្ជាក់ អត្តសញ្ញាណ​បម្រើ​ឲ្យ​ការបោះឆ្នោតជូន​ប្រជាព​ល​រដ្ឋ ។​

​សម្តេច​ក្រឡាហោម បានបញ្ជាក់​ថា ដើម្បី​ធានា​ដល់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ នាពេល​ខាងមុខ​នេះ ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយចំនួន​តូច មិនទាន់មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​របស់​ខ្លួន ត្រូវ​បាន​បាត់ ឬ​ខូច ក្រសួង​មហាផ្ទៃ សូម​ធ្វើ​ការណែនាំ​ដល់​រដ្ឋបាល​រាជធានី ខេត្ត ដូចជា ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ ដល់​ប្រជាពលរដ្ឋ​ក្នុង​ដែន សមត្ថកិច្ច​របស់​ខ្លួន ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ប៉ុន្តែ​មិន​ទាន់​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​​ខ្មែរ របស់​ខ្លួន​ត្រូវបាន​បាត់ ឬ​ខូច ដោយ​ណែនាំ​ដល់​សាមីខ្លួន ត្រូវ​រូស​រាន់​ដាក់​ពាក្យ​ស្នើសុំ​ឯកសារ បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការបោះឆ្នោត នៅ​រដ្ឋបាល​ឃុំ សង្កាត់​សាមី​។ ត្រូវ​ណែនាំ​ដល់​អាជ្ញាធរ​ឃុំ សង្កាត់ ឲ្យ​យកចិត្តទុកដាក់ និង​ពន្លឿន​ការចេញ​ឯកសារ បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការបោះឆ្នោត ជូន​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ស្នើសុំ​យក​ទៅ​ប្រើប្រាស់​ក្នុង​ការបោះឆ្នោត ស្រប​តាម​សេចក្តីណែនាំ​រួម​លេខ ០១៨ ស​ណន ចុះ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៦ រវាង​ក្រសួង​មហាផ្ទៃ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ស្តីពី​នីតិវិធី​នៃ​ការស្នើ​សុំ និង​ការចេញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការចុះឈ្មោះ​បោះឆ្នោត និង​ការបោះឆ្នោត និង​​សេចក្តីណែនាំ​លេខ​០៤០ គ​.​ជ​.​ប​.​ស​ណន ចុះ​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១៨ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ស្តីពី​ប្រភេទ​ឯកសារ ដែល​អនុញ្ញាតឲ្យ​ប្រើប្រាស់​សម្រា​ប់​ការបោះឆ្នោត ជ្រើស​តាំ​ត​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​។​

​សម្តេច​ក្រឡាហោម ក៏​បង្គាប់​ដល់​អភិបាល​រាជធានី ខេត្ត ត្រូវ​ចាត់ចែង​ផ្សព្វផ្សាយ និង​អនុវត្ត​តាម​ខ្លឹមសារ នៃ​លិខិត​នេះ ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×