Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក សុខ ឥសាន បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ខ្ពស់ ចំពោះ​វិស័យ​កសិកម្ម ដោយ​វិស័យនេះ បាន​ស្ថិតក្នុង ទស្សនវិស័យ​អាទិភាព​ទាំង​៤

spot_img

​ភ្នំពេញ​ ៖​ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ខ្ពស់ ចំពោះ​វិស័យ​កសិកម្ម ដោយ​វិស័យនេះ បាន​ស្ថិតក្នុង ទស្សនវិស័យ​អាទិភាព​ទាំង​៤ គឺ​ធនធាន​មនុស្ស ទឹក ផ្លូវ និង​ភ្លើង ។​នេះ​បើ​តាម​ការផ្សាយ​របស់គេ​ហ​ទំព័រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​១៨​ខែកក្កដា​នេះ​។​

​អ្នកនាំពាក្យ​បក្ស​កាន់អំណាច បាន​លើក​ឡើង​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម នៅ រសៀល​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៨​ថា រាជរដ្ឋាភិបាល​កម្ពុជា ខិតខំ​ក្នុង​ការអូសទាញ វិនិយោគ​បរទេស​ឲ្យចូល​មក​វិនិយោគ​សាងសង់​រោងចក្រ កែច្នៃ​កសិផល ឲ្យទៅ​ជា​ផលិផល សម្រេច​សម្រាប់​នាំចេញ ដើម្បី​ជា​ទីផ្សារ​កសិផល​ផង និង​រក្សា​ថ្លៃ​កសិផល​ផង ឲ្យមាន​ស្ថិរភាព សម្រាប់​កសិករ​។​

​លោក​បាន​បន្តថា កម្ពុជា​ជា​ប្រទេស​កសិកម្ម ដែល​មាន​កសិករ​ជាង​៨០​ភាគរយ​។ កសិផល​មាន តម្លៃប្រែប្រួល​ទៅតាម​មុខ កសិផល​និង​តាម​ពេលវេលា ដោយសារ​កម្ពុជា​ជា​ប្រទេស តូច​មួយ​នៅ​អាស៊ី និង​នៅលើ​ពិភពលោក ដូច្នេះ​ទំនិញ​កសិផល បាន​រណប​លើ​ទីផ្សារ នៅ​បរទេស ។​

​លោក​បញ្ជាក់ថា “​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់ ចំពោះ​វិស័យ​កសិកម្ម​ណាស់ ដោយ​វិស័យ នេះ​បាន​ស្ថិតនៅ​ក្នុង​ទស្សនវិស័យ​អាទិភាព​ទាំង​៤ គឺ​ធនធាន​មនុស្ស ទឹក ផ្លូវ ភ្លើង​”​។​

​អ្នកនាំពាក្យ​រូប​នេះ បាន​លើក​ឧទាហរណ៍​ថា ផលិតផល​កៅស៊ូ​ឡើង​ចុះ ទៅ​តាម​ទីផ្សារ​អន្តរ ជាតិ ប៉ុន្តែ​នៅពេល​តម្លៃ​កៅស៊ូ ១​តោន ឡើង​ដល់​ជាង ៥៥០០​ដុល្លារ គេ​មិន​សរសើរ​រាជ​រដ្ឋា ភិ​បាលទេ ប៉ុន្តែ​កៅស៊ូ​ធ្លាក់​ថ្លៃ​មក​នៅ​ជាង​១៥០០​ដុល្លារ គេ​នាំគ្នា​រិះគន់​រាជ​រដ្ឋា​ភិបាល​ថា មិនចេះ​គិតគូ​ថ្លៃ​កសិផល​។ ពីមុន​មាន​បញ្ហា​ចោទ​ទីផ្សារ​កសិផល​ដំឡូង​មី​ចុះ​ថោក រហូត​មាន ការតវ៉ា ឥឡូវ​កសិផល​ដំឡូង​មី​មាន ហាងឆេង​គ្រាន់បើ​ធ្វើឲ្យ​ប្រជាកសិករ ផលិត​ដំឡូង​មី រីក​មុខ សប្បាយរីករាយ ដោយសារ​រាជរដ្ឋាភិបាល ទាក់ទាញ​វិនិយោគិន​បរទេស មក​កសាង រោងចក្រ សម្ងួត​ដំឡូង​ក្នុងស្រុក ដែល​បង្ក​លក្ខណៈ​ចរាចរ​ទំនិញ​ដំឡូង​មី​បានល្អ និង​ថ្លៃ​ក៏ មាន​ស្ថិរភាព ។​

​លោក​បន្ថែមថា ដូច្នេះ​ថ្លៃ​ទំនិញ​កសិផល​នៅ​កម្ពុជា រណប​ទៅនឹង​ទីផ្សារ​អន្តរជាតិ ហើយ​ប្រែប្រួល ទៅតាម​ក្រឹត្យក្រម តុល្យភាព​រវាង​សំណូមពរ និង​ការផ្គត់ផ្គង់ ហេតុដូច្នេះ​ហើយ បានជា រាជរដ្ឋាភិបាល​កម្ពុជា​ខិតខំ​អូសទាញ​វិនិយោគ​បរទេស ចូល​មក​ធ្វើ​វិនិយោគ​សាងសង់ រោងចក្រ​កែច្នៃ​កសិផល​ឲ្យទៅ​ជា​ផលិផល​សម្រេច សម្រាប់​នាំចេញ ដើម្បី​ជា​ទីផ្សារ​កសិផល ផង និង​រក្សា​ថ្លៃ​កសិផល​ផង​ឲ្យមាន​ស្ថិរភាព​សម្រាប់​កសិក​រ​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×