Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនាស់​ដីធ្លី​ដ៏​រ៉ាំ​រ៉ៃ​ជាង ​២០​ឆ្នាំ រវាង​គ្រូ​សារ​កងទ័ព និង​ប្រជាពលរដ្ឋ​ចំនួន ​៥៩​ គ្រូ​សារ ត្រូវ​បាន​ព្រមព្រៀង​បញ្ចប់ទំនាស់​

spot_img

បាត់ដំបង ​៖ រដ្ឋបាល​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​១៧​ខែកក្កដា ឆ្នាំ​២០១៨ បានបញ្ជាក់​ថា ទំនាស់​ដីធ្លី​ដ៏​រាំ​រៃ​ជាង​២០​ឆ្នាំ រវាង​គ្រូ​សារ​កងទ័ព និង​ប្រជាពលរដ្ឋ​ចំនួន​៥៩​គ្រូ​សារ ដែល​ស្ថិតនៅ​ទីតាំង​ចំណុច​ព្រៃ​ព្រាល ភូមិ​ស្លាប​ប៉ាង ឃុំ​តា​គ្រាម ស្រុក​បាណន់ និង​ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេល ខេត្ត​បាត់ដំបង ត្រូវ​បាន​ព្រមព្រៀង​បញ្ចប់ទំនាស់​ដោយ​ជោគជ័យ ។ ការបញ្ចប់​ទំនាស់​ដ៏​រាំ​រៃ​នេះ ខណៈពេល​ដែល​ការបោះឆ្នោត​អាណត្តិ​ទី​៦ កាន់តែ​ខិត​ជិត​មក​ដល់ នា​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។​

​រដ្ឋបាល​ខេត្ត​បាត់ដំបង បានបញ្ជាក់​ថា នៅ​ថ្ងៃ​ទី ១៧ ខែកក្កដា ឆ្នាំ​២០១៨​លោក ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​សម្របសម្រួល​ដោះស្រាយ​បញ្ចប់​ទំនាស់​ដីធ្លី​រវាង​ភាគី​កងទ័ព តំណាង​ដោយ​លោក ភ្ល​ន់ សុ​ផល្លា និង​តំណាង​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​នឹង​ករណី​ទំនាស់​ដីធ្លី ដែល​ស្ថិតនៅ​ទីតាំង ចំណុច​ព្រៃ​ព្រា​ល ភូមិ​ស្លាប​ប៉ាង ឃុំ​តា​គ្រាម ស្រុក​បាណន់ និង​ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេល ខេត្ត​បាត់ដំបង នៅ​សាលប្រជុំ​សាលាខេត្ត​បាត់ដំបង ។​

​ក្រោយ​សមាហរណកម្ម​អតីត​កម្លាំង​ផ្តាច់ខ្លួន នៃ​កម្ពុជា​ប្រជាធិបតេយ្យ​រួចហើយ ក្នុង​អំឡុង​ឆ្នាំ​១៩៩៨ កងទ័ព​បាន​កាន់កាប់​ដី​នេះ ហើយ​ប្រជាពលរដ្ឋ​ក៏​ចូល​ទៅ​កាន់កាប់​ដី​តំបន់​នេះដែរ​។ ក្រោយ​ពេល​ចូល​កាន់កាប់ និង​កាប់ឆ្កា​ព្រៃ​ស្រឡះ នៅ​ឆ្នាំ​២០០៨ ចាប់ផ្តើម​វិវាទ​កើតឡើង រវាង​ប្រជាពលរដ្ឋ និង​គ្រួសារ​កងទ័ព ដែល​តំណាង​ដោយ​លោក ភ្ល​ន់ ផល្លា ពេល​នោះ​អាជ្ញាធរ​គ្រប់​ថ្នាក់ បាន​ខិតខំ​ដោះស្រាយ​សម្រុះសម្រួល តែ​ពុំ​ឈាន​ដល់​ការព្រមព្រៀង​គ្នា​ទេ រហូតដល់​ឆ្នាំ​២០១២ ក៏​បាន​ដោះស្រាយ​បញ្ចប់​វិវាទ​មួយចំនួនធំ តាម​បទបញ្ជា​លេខ​០១ ប​.​ប ក្នុង​ការអនុវត្ត​គោលនយោបាយ​ចាស់ សកម្មភាព​ថ្មី លើ​វិស័យ​ដីធ្លី ដោយ​ចុះ​ធ្វើ​យុទ្ធនាការ​របស់​ក្រុមយុវជន និង​មន្ត្រី​ជំនាញ ហើយ​នៅ​សេសសល់​បញ្ហា​វិវាទ​មួយចំនួន​តូច គឺ​រវាង​គ្រួសារ​កងទ័ព​ដែល​តំណាង​ដោយ​លោក ភ្ល​ន់ ផល្លា និង​ប្រជា​ពលរដ្ឋ​ចំនួន​៥៩​គ្រួសារ លើ​ផ្ទៃដី​សរុប​ចំនួន​១៥២​ហិកតា ។ ពាក់ព័ន្ធ​នឹង​បញ្ហា​ទំនាស់​នេះ រដ្ឋបាលខេត្ត បាន​បង្កើត​ក្រុម​ការងារ​ដោះ​ស្រាយ​វិវាទ ដែល​នៅ​សេសសល់ ពី​ការចុះបញ្ជី​ដីធ្លី តាម​គោលនយោបាយ​ចាស់ សកម្មភាព​ថ្មី ដែល​ដឹកនាំ​ដោយ​អភិបាលរង​ខេត្ត​១​រូប និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ជា​សមាជិក​ក្រុម​ការងារ​ដោះស្រាយ​វិវាទ​នេះ ដោយ​បន្ត​ធ្វើ​ការសម្រុះសម្រួល ជាច្រើនលើក​រវាង ភាគី​កងទ័ព និង​ភាគី​ប្រជាពលរដ្ឋ ដើម្បី​ឈាន​ទៅ​បញ្ចប់​វិវាទ​ដីធ្លី​នេះ ។​

​ក្រោយពី​បាន​ប្រជុំពិភាក្សា សម្របសម្រួល ភាគី​ទាំងពី​បាន​ព្រមព្រៀង​បញ្ចប់ទំនាស់ ដោយ​ឯកភាព​លើ​គោលការណ៍ ដូចខាងក្រោម៖
១-​ភាគី​គ្រូ​សារ​អតីត​កងទ័ព​តំណាង​ដោយ​លោក ភ្ល​ន់ សុ​ផល្លា យល់ព្រម​ប្រគល់​ដី​បន្ថែម ឲ្យ​ភាគី​ប្រជាពលរដ្ឋ​ចំនួន​៤​ហិកតា បន្ថែម​ទៀត (​ដោយ​យក​បណ្តោយ​រ៉​ប​ផ្លូវ​ខាងត្បូង ចេញពី​ផ្លូវបំបែក​ឈៀង​ខាងលិច )​តាម​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ ។ ដូចនេះ​ប្រជា​​ពលរដ្ឋ​ទទួលបាន​ផ្ទៃដី​សរុប ៩៤៨.៩៧៤ ម៉ែត្រក្រឡា សម្រាប់​បែងចែក​ប្រជាពលរដ្ឋ​ចំនួន ៥៩​គ្រួសារ និង​គ្រួសារ​អតីត​គ្រួសារ​កងទ័ព ទទួលបាន​ផ្ទៃដី​សរុប ៤៧៧.៩៣៤ ម៉ែត្រក្រឡា សម្រាប់​បែងចែក​ជួន អតីត​គ្រួសារ​កងទ័ព​ចំនួន ៣៥​គ្រួសារ ។​ ២-​ភាគី​ប្រជាពលរដ្ឋ ព្រម​ទទួលយក​ផ្ទៃដី ៩៤៨.៩៧៤ ម៉ែត្រក្រឡា ដែល​បាន​ព្រមព្រៀង​រវាង​ភាគី​វិវាទ បែងចែក​ជូន​គ្រូ​សារ​ប្រជាពលរដ្ឋ​ចំនួន ៥៩​គ្រួសារ​ដោយ​ខ្លួនឯង និង​ភាគី​គ្រួសារ​អតីត​កងទ័ព ត្រូវ​យក​ផ្ទៃដី​ទំហំ ៤៧៧.៩៣៤ ម៉ែត្រក្រឡា សម្រាប់​បែងចែក​ជូន​គ​គ្រួសារ​អតីត​កងទ័ព​ចំនួន ៣៥​គ្រួសារ និង​ផ្ទៃ​ដី​ដែល​នៅ​សេសសល់​មួយចំនួន គឺ​កាត់​សម្រាប់​ធ្វើ​ផ្លូវ​ថ្នល់ ៕ ដោយ ​៖​បញ្ញា​ស័ក្តិ​

spot_img
×