Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រក​ដំណោះស្រាយ​ជូន​ប្រជាកសិករ ពាក់ព័ន្ធ​ទៅនឹង​តម្លៃ​ពោត ធ្លាក់ចុះ នៅតាម​ជាយ​ដែន​កម្ពុជា​-​ថៃ​

spot_img

​បាត់ដំបង ​៖ កិច្ចប្រជុំ​ពិភាក្សា​ដើម្បី​រក​ដំណោះស្រាយ​ជូន​ប្រជាកសិករ​ពាក់ព័ន្ធ​ទៅ​នឹង​តម្លៃ​ពោត​ធ្លាក់ចុះ នៅតាម​ជាយ​ដែន​កម្ពុជា​-​ថៃ នៅ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាត់ដំបង ត្រូវបាន​ធ្វើឡើង នៅ​រសៀល​ថ្ងៃ​ទី ១៧ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​មាន​ការចូលរួម ពី​លោក ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង លោក អ៊ុយ សុធាវី អភិបាលរង​ខេត្ត លោក គិត ភា​រ៉ា ប្រធាន​នាយកដ្ឋាន​គោល​នយោបាយ​ពាណិជ្ជកម្ម នៃ​ក្រសួង​ពាណិជ្ជកម្ម លោក​ឧកញ៉ា ភូ ពុយ ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត លោក​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត លោក​ប្រធាន​មន្ទី​រក​សិម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ម្ចាស់​សៃ​ឡូ អាជីវករ ប្រមូល​ទិញ​កសិផល​កសិកម្ម មកពី​ស្រុក​សំពៅ​លូន ស្រុក​ភ្នំព្រឹក មួយចំនួន​ចូលរួម​ផង​។ នេះ​បើ​តាម​ការផ្សាយ​របស់ រដ្ឋបាល​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១៨​ខែកក្កដា​នេះ​។​

​សូម​ជម្រាប​ផងដែរ​ថា កាលពី​សប្តាហ៍​មុន​នេះ បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​អាជីវករ នាំចេញ​កសិផល​ពោត ទៅ​ប្រទេស​ថៃ បាន​ស្នើសុំ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​ពាណិជ្ជកម្ម និង​អាជ្ញាធរ​ខេត្ត​បាត់ដំបង មេតា្ត​ជួយ​ចរចា​ជាមួយ​ភាគី​ថៃ ខេត្ត​ស្រះកែវ ធ្វើយ៉ាងណា​អាច​ឲ្យ​កសិផ​លពោត​ទាំងមូល របស់​កសិករ​ខ្មែរ​យើង អាច​នាំ​ចូល​តាម​មាត់ច្រក​ភ្នំ​ដី (​ខ្មែរ​) និង​ច្រក​ខាវ​ឌី​ន (​ថៃ​) បាន​ដោយ​ពុំ​ចាំបាច់​ប្រឡេះ​យកតែ​គ្រាប់​នោះ​ឡើយ​។​

​ប្រជាពលរដ្ឋ និង​អាជីវករ​បាន​លើកឡើង​ថា ការអនុញ្ញាត​ឲ្យ​ពោត របស់​កសិករ​ខ្មែរ នាំ​ចេញ​ដោយ​ប្រឡេះ​យកតែ​គ្រាប់ គឺ​ធ្វើឲ្យ​កសិផល​ប្រជាជន​យើង ប្រើប្រាស់​មិន​អស់ពី​លទ្ធភាព ដែល​សក្តានុពល ដោយ​អ្នកបញ្ជា​ទិញ​ពី​យើង គឺ​គេ​យក​ទាំងអស់ ដោយ​ពុំ​ចាំបាច់​ប្រឡេះ​យក​គ្រាប់​ចេញ​នោះ​ទេ ហើយ​ពោត​យើង​ក៏​អាច លក់​បាន​តម្លៃ​ថ្លៃ​ផង​ដែរ បើ​បូក​រួម​ទាំង​ស្នូលពោត​ផង​នោះ​។​

​លោក​ឧកញ៉ា ភូ ពុយ បានឱ្យដឹងថា ដើម្បី​ពង្រឹង​ទីផ្សារ​ពោត​របស់​កសិករ នៅតាម​ស្រុក​ជាយដែន​បាន​រឹងមាំ ទៅ​ថ្ងៃ​អនាគត ជាដំបូង​កសិករ​ដាំពោត ទាំងអស់​ត្រូវ​រៀបចំ​ចងក្រង​ជា​សហគមន៍ ឱ្យបាន​ច្បាស់លាស់​ជា​មុន​សិន មាន​អ្នកទទួលខុសត្រូវ​សម្រាប់​សម្របសម្រួល ក្នុង​ការប្រមូលទិញ​ពោត ពី​កសិករ​បាន​ងាយស្រួល ពិសេស​មាន​ឃ្លាំង​ស្តុក ឡ​សម្ងួត ពោត​មាន​គុណភាព ដោយ​ដាក់​ថ្ងៃ​កំណត់​ឱ្យ​ច្បាស់លាស់ សហគមន៍​ណា​លក់​មុន ឬ​ក្រោយ​កុំឱ្យ​ជាន់​ថ្ងៃ​គ្នា និង​មាន​សណ្តាប់ធ្នាប់​ល្អ ធ្វើឱ្យ​កសិផល​មាន​តម្លៃ​ខ្ពស់​ផងដែរ​។​

​លោក គិត ភា​រ៉ា បាន​ចូលរួម​ផ្តល់​យោបល់​ថា លោក​បាន​ឯកភាព​ទាំងស្រុង លើ​យោបល់​របស់​លោក​ឧកញ៉ា ភូ ពុយ ដោយ​ត្រូវ​រៀបចំ​ចងក្រង​កសិករ ជា​សហគមន៍ បាន​ច្បាស់លាស់ ដើម្បី​គាំទ្រ​ប្រមូល​ទិញ​ពោត​នេះ​ទាន់ពេលវេលា ដើម្បី​បម្រើ​ឱ្យ​ជីវភាព​កសិករ យើង​មិន​ជួបប្រទះ​នូវ​បញ្ហា​ទីផ្សារ​ពោត ទៅ​ថ្ងៃក្រោយ​ទៀតផង​។ លោក​បាន​បញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​នា​ថ្ងៃនេះ យើង​មិនមែន​ជជែក​គ្នា​ពី​កសិផល​ពោត​តែប៉ុណ្ណោះ​ទេ គឺ​មាន​ដំឡូង សណ្តែក និង​កសិផល​ដំណាំ​ផ្សេងៗ​ទៀត​ផង​ដែរ ។​

​លោក ងួន រតនៈ បាន​ថ្លែងថា ក្រុមការងារ​ដែល​បាន​ប្រជុំ​នា​ថ្ងៃនេះ នឹង​ត្រូវ​ចុះ​ទៅ​សិក្សា​ពី​ទីផ្សារ​ពោត​របស់​កសិករ ព្រមទាំង​ធ្វើ​ការរៀបចំ​ចងក្រង ក្រុម​កសិករ​យើង ជា​សហគមន៍ និង​បាន​សម្រេច​នាំគ្នា​ចុះ ទៅ​ផ្ទាល់​នៅ​តាម​ចំណុច​គោលដៅ​នា​ព្រឹកស្អែក​តែម្តង ដើម្បី​ធ្វើ​ការដោះស្រាយ ជាបន្ទាន់​ចាប់ពី​ថ្ងៃ​នឹង​ទៅ គឺ​នាំគ្នា​ដោះស្រាយ​ទីផ្សារ​កសិផល​ជូន​ប្រជាពលរដ្ឋ​យើង ឱ្យ​បាន​ទទួល​ជោគជ័យ​នាពេល​អនាគត​ផង​ដែរ​៕​ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×