Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃក្រោយ​ឲ្យ​រាង​! ជិះ​ជណ្តើរយន្ត​រវល់​តែ​ឈ្ងោកទិដ្ឋភាព​ខាងក្រៅ លទ្ធផល ក្មេងស្រី​នេះ​ត្រូវ​ទង្គិច​ក្បាល​នឹង​ជញ្ជាំង​យ៉ាង​សាហាវ (​វីដេអូ​)

spot_img

​ក្មេងស្រី​ម្នាក់​បាន​រងរបួស​យ៉ាងដំណំ បន្ទាប់ពី​ក្បាល​របស់​នាង​បាន​ប៉ះទង្គិច​រវាង​បង្កាន់ដៃ និង​ជញ្ជាំង ខណៈ​នាង​កំពុង​ជិះ​ជណ្តើរយន្ត ដោយ​ពុំ​យកចិត្តទុកដាក់​ពី​គ្រោះថ្នាក់ នៅក្នុង​ផ្សារ​ទំនើប​មួយកន្លែង ស្ថិតនៅ​ភាគ​ឦសាន​នៃ​ប្រទេស​ចិន ។​

​ក្នុង​វីដេអូ​កាមេរ៉ា​ឃ្លាំមើល ក្មេងស្រី​ម្នាក់​ខណៈ​កំពុង​ជិះ​ជណ្តើរយន្ត នៅពេលនោះ គេ​បានឃើញ​នាង​ឈរ​ទ្រោប​លើ​បង្កាន់ដៃ​ខាងឆ្វេង សម្លឹងមើល​ទិដ្ឋភាព​ខាងក្រោម ដោយ​ពុំ​ខ្វល់​នឹង​អ្វីៗ​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នៅខាងមុខ និង​សូម្បី​ចំណុច​ចុងបញ្ចប់​របស់​ជណ្តើរយន្ត​ទេ ។​

​ខណៈ​ពេលនោះ​ផងដែរ ស្ត្រី​ម្នាក់​ប្រហែលជា​ម្តាយ និង​កូនប្រុស ដែល​បាន​ជិះ​ទៅមុន បានបង្ហាញ​អារម្មណ៍​តក់ស្លុត​ជាខ្លាំង នៅពេល​ពួកគេ​ឃើញ​នាង​ជិះ​លើ​ជណ្តើរយន្ត​របៀបនេះ ។ ជាការ​ពិតណាស់ ការព្រួយបារម្ភ​របស់​ពួកគេ​ពុំបាន​ប៉ុន្មាន​ផង ស្រាប់តែ​ក្មេងស្រី​នោះ ដែល​ពុំ​ចាប់អារម្មណ៍​នឹង​ជញ្ជាំង​ខាងលើ ជាហេតុ​ធ្វើ​ឲ្យ​ក្បាល​របស់​នាង​ត្រូវ​ប៉ះទង្គិច​វា​យ៉ាងធ្ងន់ធ្ងរ​តែម្តង ។​

​ប៉ុន្តែ សំណាង​ហើយ ដែល​ក្មេងស្រី​នេះ​បាន​គ្រប់គ្រង គ្រលាស់​ក្បាល​ដោយ​ខ្លួនឯង ចេញ​ផុតពី​គ្រោះថ្នាក់​ថ្នាក់ ។​

​នាង​បន្ទាប់មក ត្រូវ​បានឃើញ​ស្រែកយំ​ដោយ​ឈឺ​ចុកចាប់​បំផុត ខណៈ​យកដៃ​ក្តោប​ក្បាល​របស់​នាង​ចំហៀង​ខាងស្តាំ​ដែលមាន​ហូរឈាម ។​

​ទោះយ៉ាងណា ក្មេងស្រី​នេះ​ពុំ​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ទេ ហើយ​គេ​ក៏​ពុំ​ដឹងថា​តើ​នាង​នឹងត្រូវ​បានទទួល​ការព្យាបាល​របួស ឬ យ៉ាងណា​នោះទេ បន្ទាប់​ជួប​ហេតុការណ៍​ដ៏​រន្ធត់​នេះ ៕ ឧ​ត្ត​ម (​ប្រភព​៖ nextshark)​

spot_img
×