Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីភ្នាក់ងារ​បារាំង ផ្តល់​ថវិកា ២០០ លាន​អឺរ៉ូ សម្រាប់​អភិវឌ្ឍន៍​គម្រោង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ និង​ព្រែក​នាំ​ដីល្បាប់​

spot_img

​ភ្នំពេញ​៖ ក្នុង​ជំហាន​ទី​២ នៃ​ការអភិវឌ្ឍន៍​គម្រោង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ និង​ព្រែក​នាំ​ដីល្បាប់​នានា​នៅ​កម្ពុជា ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ បានគ្រោង​នូវ​កញ្ចប់​ថវិកា ប្រមាណ ២០០ លាន​អឺរ៉ូ បន្ថែមទៀត ដល់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល គម្រោង​ជំហាន​ទី ២ នេះ នឹងត្រូវ​អនុវត្ត​ក្នុង​រយៈពេល ៨ ឆ្នាំ ចាប់ពី​ឆ្នាំ ២០១៨ តទៅ ដោយ​បែង​ចែកចេញជា ៤ ដំណាក់កាល​។

​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បានអនុញ្ញាត​ឱ្យ​លោក Vatché PAPAZIAN នាយក​គម្រោង​ទទួលបន្ទុក​កសិកម្ម អភិវឌ្ឍន៍ជនបទ និង​ជីវចម្រុះ (Project Manager in Unit of Agriculture, Rural Development and Biodiversity, AFD-Paris) នៃ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) និង​សហការី​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ រសៀល​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នា ២០១៧​នៅ​ទីស្តីការក្រសួង​។​

​លោក​រដ្ឋមន្ត្រី លឹម គានហោ បាន​ស្វាគមន៍​ចំពោះ​លោក Vatché PAPAZIAN និង​សហការី ដែល​បានមក​បំពេញ បេសកកម្ម​ក្នុង​រយៈពេល ១០​ថ្ងៃ នៅ​កម្ពុជា ដើម្បី​ពិនិត្យ​វាយតម្លៃ ទៅលើ​ប្រព័ន្ធធារាសាស្ត្រ និង​ព្រែក​នានា ដែល​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អនុវត្ត​ក្រោម​ហិរញ្ញប្បទាន​ពី AFD ក្នុង​ជំហាន​ទី​១ កន្លងមក ក៏ដូចជា ការចុះពិនិត្យ​វាយតម្លៃ លើ​ទីតាំង​គម្រោង​ថ្មីៗ ដែល​នឹងត្រូវ​អនុវត្ត​ក្នុង​ជំហាន​ទី​២ បន្តទៀត ។​

​លោក PAPAZIAN ក៏បាន​ថ្លែងប្រាប់​លោក​រដ្ឋមន្ត្រី​ថា នេះ​គឺជា​បេសកកម្ម​លើកចុងក្រោយ របស់លោក មកកាន់​កម្ពុជា ។ ក្រោយពេល​បញ្ជ​ប់​បេសកកម្ម​នេះ លោក​នឹងត្រូវ​ចូលនិវត្តន៍ ហើយ​លោកស្រី Alexia Hoffmann និង​បន្តការងារ​ពី​លោក ។ លោក PAPAZIAN បាន​បន្ថែមថា ក្នុង​ជំហាន​ទី​២​នេះ ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ បានគ្រោង​នូវ​កញ្ចប់​ថវិកា ប្រមាណ ២០០ លាន​អឺរ៉ូ បន្ថែមទៀត សម្រាប់​ក្រសួង​ធនធានទឹក និង​ឧតុនិយម យកទៅ​អភិវឌ្ឍន៍​គម្រោង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ និង​ព្រែក​នាំ​ដី​ល្បប់​នានា ។ គម្រោង​ជំហាន​ទី ២ នេះ នឹងត្រូវ​អនុវត្ត​ក្នុង​រយៈពេល ៨ ឆ្នាំ ចាប់ពី​ឆ្នាំ ២០១៨ តទៅ ដោយ​បែង​ចែកចេញជា ៤ ដំណាក់កាល ។ លោក​បន្តថា សម្រាប់​ដំណាក់កាល​ទី​១ ឆ្នាំ ២០១៨-២០១៩ ក្រសួង​ធនធានទឹក និង​ឧតុនិយម នឹងមាន​កញ្ចប់​ថវិកា​សរុប​ប្រមាណ​ពី ៧១,៥- ៧៣,៥ លាន​អឺរ៉ូ ។

​ជាការ​ឆ្លើយតប លោក​រដ្ឋមន្ត្រី បាន​វាយតម្លៃ ខ្ពស់​ចំពោះ​បេសកកម្ម របស់​ប្រតិភូ AFD នៅ​កម្ពុជា និង​បាន​ថ្លែងអំណរគុណ ចំពោះ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ ដែលជា​និច្ចកាល បាន​យកចិត្តទុកដាក់​ឧបត្ថម្ភ គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ ធនធានទឹក​នៅ​កម្ពុជា ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×