Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សកម្មភាព​របស់​មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តតាកែវ បាន​ធ្វើអោយ​ពលរដ្ឋ​និង​អាជីវករ​ជាច្រើន​បាន​យល់ដឹង​ពី​កត្តា​ផលប៉ះពាល់​សុខភាព​

spot_img

​តាកែវ ៖ អជីវ​ករ​លក់ដូរ​ក្នុង​ផ្សារ​សំរោង​យោង​ថា ការលក់ដូរ​មុខម្ហូប​ឬ​បង្អែម​ផ្លែ​ឈើ​ទាំង​នេះ​គ្មាន​អ្នកណា​ម្នាក់​ចង់​ដាក់​នៅ​សារធាតុ​គីមី​ចូល​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​ទេ តែ​ពួកគាត់​លក់ដូរ​គឺ​តម្រូវ​តាម​ចិត្ត​របស់​អតិថិជន ព្រោះថា​អ្នកទិញ​ទាំងនោះ​មួយ​ចំនួន​ធំ បើសិន​ជា​បន្លែ​មិន​ស្រស់ ខ្ញី​មិនល្អ បង្អែម​លូត​មិន​ស្វីត គឺ​ពួកគាត់​មិន​ទិញ​ឬ​ញុំ​នោះទេ ក៏​ប៉ុន្តែ​ពួកគាត់​ដែលជា​អ្នក​ទិញ​នោះ​ភាគច្រើន​មិន​បាន​គិត​ឡើយ​ថា បន្លែ​ដែល​ស្រស់ ខ្ញី​ដែល​ល្អ និង​លត​ដែល​ស្វិត​នោះ​សុទ្ធសឹងតែ​មាន​ការដាក់​បញ្ជូល​នៅ​សារធាតុ​គីមី​ទាំងអ​ស់ ដែល​ធ្វើអោយ​អ្នក​បរិភោគ​ទៅ​ប៉ះពាល់​ដល់​សុខភាព នេះ​បើ​តាម​សម្តី​របស់​អុំ​ស្រី ញែម ផុល ជា​អ្នក​លក់​បង្អែម​នៅក្នុង​ផ្សារ​សំរោង​យោង និយាយប្រាប់​បន្ទាប់ ពី​ក្រុម​មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តតាកែវ បាន​ចុះ​ត្រួតពិនិត្យ​មើល​មុខម្ហូប បន្លែ​ផ្លែឈើ ជា ពិសេស​បង្អែម​លត ដែល​មាន​ដាក់ចូល​ទឹក​អន្សា​រក​ម្រិត​ខ្ពស់ ដែល​គេ​ហៅថា សារធាតុ​គីមី​បូរ៉ាក់​នោះ ។ អុំ​ស្រី ញែម ផុល បាន​និយាយទៀតថា បន្ទាប់ពី​មាន​ក្រុម​មន្ត្រី​ជំនាញ​កាំកុងត្រូល​ចុះមក​ពិនិត្យ ជា​ញឹកញាប់ នៅតាម​ទីផ្សារ​ជាច្រើន​នៅក្នុង​ស្រុក​នោះ ទាំង​អាជីវករ និង​អ្នកទិញ​មួយ ចំនួន បាន​យល់ដឹង​ច្រើន​លើ​ផល​ប៉ះពាល់​សុខភាព ដែល​បណ្តាល​មកពី​ការដាក់បញ្ចូល​នៅ​សារធាតុ​គីមី លើ​បន្លែ មុខ​ម្ហូប និង​បង្អែម​ផ្សេងៗ ។ ហើយ​មកដល់ពេលនេះ គ្រប់​អាជីវករ​ទាំងអស់​មួយចំនួន ធំ គឺ​មិន​លក់​ដាច់​ខាត​ចំពោះ មុខ​ម្ហូប និង​បន្លែ ដែល​មាន​សារធាតុ​គីមី​ទៅ​អោយ​អ្នក​បរិភោគ​ឡើយ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​សុខភាព​របស់​ពួកគាត់ ។​

​លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ បានអោយដឹងថា ក្នុង​ការចុះ​ពិនិត្យ​លើ​មុខ​ម្ហូប បន្លែ​ផ្លែឈើ ជាពិសេស​បង្អែម​លត នៅក្នុង​ផ្សារ​សំរោង​យោង នៅ​ស្រុក​បាទី ខេត្តតាកែវ នេះ​គឺ​ក្រុម​មន្ត្រី​ជំនាញ​របស់​យើង បាន​ធ្វើ​តេស​បឋម​លើ​មុខម្ហូប​ចំនួន ៦​មុខ ដែល​ផ្តោត​សំខាន់​រកមើល​សារធាតុ​គីមី​បូរ៉ាក់ រួម​មាន​សរសៃ​គុយទាវ​ធំ សរសៃ​គុយទាវ​តូច ទំពាំង​ជ្រក់ បន្លែ​ទំពាំង ខ្ញី ចាហ៊ួយ ខ្មៅ គឺ​មិន​មាន​ដាក់បញ្ចូល​នៅ​សារធាតុ​គីមី​អ្វី​ឡើយ ។ ដោយឡែក​សម្រាប់​បង្អែម​លត​ស្វិត​វិញ គឺ​មន្ត្រី​ជំនាញ​យើង​បាន​រកឃើញថា មាន​ដាក់បញ្ចូល​នៅ​សារធាតុ​គីមី​បូរ៉ាក់​កម្រិត​ខ្ពស់ ដែល​អាច​ធ្វើអោយ​អ្នក​បរិភោគ​វា​ទៅ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ ។ លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​បន្តថា បន្ទាប់ពី​រកឃើញ​នៅ​សារធាតុ​គីមី​បូរ៉ាក់​នេះ​នៅលើ​បង្អែមល​ត​ស្វិត​រួច លោក​ក៏​បាន​ធ្វើ​ការណែនាំ អោយ​អ្នក​ផលិត​នោះ​បញ្ឈប់​ការផលិត​លត​ដែល​ដាក់​បញ្ចូល​នៅ​ទឹក​អន្សា​រ ដែល​គេ​ហៅថា បូរ៉ាក់​នេះ តទៅទៀត និង​សូម​អំពាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​មាន​ការ​ប្រុងប្រយត្ន័​ចំពោះ​ការពិសារ​បង្អែមល​ត​ស្វិត​នេះ ព្រោះ​អាច​ធ្វើ​ប៉ះពាល់​ដល់​សុខភាព បើសិនជា​ម្ចាស់​អាជីវករ​លក់ដូ​រទាំ​ង​នោះ ដាក់​នៅ​សារធាតុ​គីមី​បូរ៉ាក់​នេះ​ទៀត ។​

បន្ទាប់​ពី​ចុះ​ត្រូតពីនិត្យ​មុខម្ហូប​នៅ​តាម​ផ្សារ​រួច លោក​ប៉ោ លាង​គង់ រួមជាមួយ​និង​មន្ត្រី​ជំនាញ​មន្ទី​រពា​ណ្ជិ​កម្ម​ខេត្ត បានធ្វើការ​ចុះ​ពិនិត្យ​និង​ផ្ទៀងផ្ទាត់​លើ​តម្លៃ​ប្រេង នៅ​តាម​ស្ថានីយ៏​ជាច្រើន​កន្លែង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ២ បន្ថែមទៀត ដើម្បី​ជៀសវាង​ការដាក់​លក់​ខុស​តម្លៃ​របស់​ស្ថានីយ៍​ប្រេង ដែល​ក្រសួងពាណ្ជិកម្ម​បានកំ​ណ​ត់ ៕ តាកែវ​

 

spot_img
×