Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លែក​! ភោជនីយដ្ឋាន​នៅ​ចិន​មួយ​នេះ មានប្រូ​មូសិន​ខុសគេ ដោយ​ផ្តល់​អាហារ​ឲ្យ​ហូប​មិន​គិតថ្លៃ បើ​អតិថិជន​ធ្វើ​រឿង​មួយ​នេះ​បាន​ (មានវីដេអូ)

spot_img

​ភោជនីយដ្ឋាន និង​កន្លែង​លក់​ផ្សេងៗ តែងតែ​មាន​យុទ្ធសាស្ត្រ​រៀងៗ​ខ្លួន ដើម្បី​ទាក់ទាញ​អតិថិជន ឲ្យមក​ចូល​កន្លែងរបស់​ពួកគេ​។ យុទ្ធសាស្ត្រ​ដែល​ទាក់ទាញ​ភ្ញៀវ​បំផុត ជាទូទៅ មាន​ដូច​ជា​ការ​បញ្ចុះតម្លៃ និង​ការទិញ​មួយ ថែម​មួយ​ជាដើម​។​

​ប៉ុន្តែ​ភោជនីយដ្ឋាន​មួយ​នេះ​នៅក្នុង​ប្រទេស​ចិន បាន​បង្កើត​យុទ្ធសាស្ត្រ​ខុសប្លែក​ពី​គេ ដើម្បី​ទាក់ទាញ​​អតិថិជន​។ ភោជនីយដ្ឋាន​នឹង មាន​ការផ្តល់ជូន​ការ​ហូប​អាហារ​ដោយ​មិន​គិតថ្លៃ ប្រសិន​ជា​អតិថិជន​ ​អាច​ធ្វើ​រឿង​មួយ​បាន នោះ​គឺ​ការឆ្លងកាត់​ទ្វារ ដែល​មានរ​បង​ដែក និង​មាន​ចន្លោះ​តូច​ល្មម​។​

​របង​ទ្វារ​មាន​ចំនួន ៥​ចន្លោះ ហើយ​ចន្លោះ​នី​មួយៗ​កាន់តែ​តូច​ទៅៗ ដើម្បី​ឲ្យ​អតិថិជន​ធ្វើការ​ សាកល្បង​ចូល​ពី​ចន្លោះ​ទី​១ រហូត​ដល់​ចន្លោះ​ទី ៥ ដែល​មាន​ទំហំ​តូច​បំផុត មាន​ទំហំ ១៥​សង់ទីម៉ែត្រ​។​

​យុទ្ធសាស្ត្រ​នេះ មិន​ត្រឹមតែ​ទាក់ទាញ​ភ្ញៀវ​បាន​ច្រើន​ឲ្យមក​សាកល្បង​នោះទេ តែ​ខាង​ភោជនីយដ្ឋាន​មិន​​មាន​ការខាតបង់​អ្វី​នោះទេ ដោយ​ខាង​ម្ចាស់​ភោជនី​ដ្ឋា​ន​បញ្ជាក់ថា មាន​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ ជា​រៀងរាល់ថ្ងៃ អាច​ឆ្លងកាត់​ទ្វារ​នោះបាន ហើយ​អ្នក​ទាំងអស់​នោះ​គឺជា​មនុស្ស​ស្រី​។​

​ម្ចាស់​ភោជនីយដ្ឋាន​ខាងលើ​ឈ្មោះ Zhao Lang បាន​សារភាព​ថា ការប្រើ​យុទ្ធសាស្ត្រ​ទាក់ទាញ​ភ្ញៀវ​បែប​​នេះ​កើតឡើង​ដោយ​ចៃដន្យ​នោះទេ​។ គាត់​ថា​គាត់​នឹកឃើញ​ពី​យុទ្ធសាស្ត្រ​នេះ គឺ​នៅ​ពេល​ទ្វារ​ចូល​របស់​ភោជនីយដ្ឋាន​បាន​ខូច ហើយ​បុគ្គលិក​បាន​ប្រជ្រៀតចូល​តាមរ​បា​ដែក​នោះ ដើម្បី​ចូល​ក្នុង​ភោជនីយដ្ឋាន​។​

​គាត់​បញ្ជាក់​ទៀត​ថា គោលបំណង​នៃ​ការបង្កើតប្រូ​មូសិន នេះ​គឺ​ដើម្បី​ឲ្យ​ប្រជាជន​មាន​ការគិតគូរ​ពី​ការ​ទទួលទាន​របប​អាហារ​របស់​ពួកគេ​។ ធម្មតា​ទេ នៅពេល​មាន​ម្ហូប​ឆ្ងាញ់ យើង​ប្រាកដ​ជា​សប្បាយ​​ហូប​ហើយ ប៉ុន្តែ​ពួកគេ​ក៏​ត្រូវ​គិតគូរ​ពី​បរិមាណ​ម្ហូប​ដែល​ពួក​គេ​ហូប​ដែរ ដើម្បី​ចៀសវាង​ការ​មាន​បញ្ហា​​សុខភាព នៅពេល​ក្រោយ ដូច​ជា​ការ​ធាត់​ជ្រុល​ជាដើម​៕ សុភ័ក្ត្រ​

​ប្រភព​៖ Trendszilla

spot_img
×