Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​កម្មករ​ចាក់​សាំង​ម្នាក់ កំពុង​ទទួល​ការកោតសរសើរ​ជាខ្លាំង ចំពោះ​ភាពក្លាហាន​ដ៏​រហ័សរហួន គ្រប់គ្រង​ពន្លត់ភ្លើង​ឆេះ​ម៉ូតូ​ត្រឹម ១២ វិនាទី (​វីដេអូ​)

spot_img

​ស្ត្រី​កម្មករ​ចាក់​សាំង​ម្នាក់ នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ចិន បាននិងកំពុង​ទទួល​ការកោតសរសើរ​ជាខ្លាំង ចំពោះ​ភាព​ដ៏​រហ័សរហួន​របស់​នា​ង ក្នុងការ​ដោះស្រាយ​ស្ថានការណ៍​ដ៏​គ្រោះថ្នាក់​អាច​បណ្តាល​ឲ្យ​​រាល​ដាល​​ធំធេង​មួយ ខណៈពេលដែល​ម៉ូតូ​១​គ្រឿង​ចូល​ចាក់​សាំង​ត្រូវ​ភ្លើង​ឆាប់ឆេះ ក្នុង​រយៈពេល​ត្រឹមតែ ១២ វិនាទី ប៉ុណ្ណោះ ។​

​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​កន្លែង​ស្ថានីយ៍​ចាក់​សាំង​មួយកន្លែង នៅក្នុង​ខេត្ត Jiangxi កាលពី​ថ្ងៃទី​៩ កក្កដា ប៉ុន្តែ វីដេអូ​ទើបត្រូវ​បាន​គេ​ចែករំលែក​នៅលើ​អន​ឡាញ នាពេល​ថ្មីៗ​នេះ ។​

​កម្មករ​ស្រី​រូបនេះ​ដែលមាន​ឈ្មោះថា Song Juanjuan បន្ទាប់​ចាក់​សាំង​សម្រាប់​ម៉ូតូ​១​គ្រឿង​នោះ​រួច នាង​ក៏​បន្ត​ចាក់​សាំង​ដល់​ម៉ូតូ​១​គ្រឿង​ទៀត ប៉ុន្តែ ភ្លាមៗ​នោះ ម៉ូតូ​ចាក់​សាំង​រួច និង​កំពុង​រៀប​បញ្ឆេះ​ចេញដំណើរ ស្រាប់​ត្រូវ​ភ្លើង​ឆាប់ឆេះ​សន្ធោសន្ធៅ​តែម្តង ។​

​ខណៈពេល​អតិថិជន​ដទៃទៀត ដែល​ភ័យ​ស្លន់ស្លោ នាំគ្នា​ប្រញាប់ប្រញាល់​ចាក​ចេញពី​បរិវេណ​ស្ថានីយ៍ Song ក៏បាន​ស្ទុះ​ទៅ​ចាប់យក​ឧបករណ៍​ពន្លត់អគ្គីភ័យ និង​បាញ់​ឧស្ម័ន​ទៅកាន់​ប្រភព​ភ្លើង ។​

​យោងតាម​សារព័ត៌មាន​ចិន នោះ Song អាច​ពន្លត់ភ្លើង​ក្នុង​រយៈពេល​ត្រឹម ១២ វិនាទី ប៉ុណ្ណោះ ។​

​ក្នុងខណៈពេល​ដ៏​អាសន្ន​នោះ​ផងដែរ បុគ្គលិក​ចាក់​សាំង​ស្រី​ម្នាក់ទៀត ឈ្មោះ Liu Zhuqin បាន​ចេញពី​ខាងក្នុង​ហាង​ស្ថានីយ៍ ដើម្បី​ជួយ​ដល់ Song ផងដែរ ។​

​អ្នកលេង​អ៊ិន​ធឺរ​ណែ​ត​ជាច្រើន​បាន​កោតសរសើរ​ជាខ្លាំង ចំពោះ​សកម្មភាព​ដ៏​ក្លាហាន​របស់ Song យ៉ាង​ដូច្នេះ​ថា​៖ «​សូម​សរសើរ ពិតជា​ធ្វើការ​លឿន​មែន​!», «​ខ្ញុំ​សូម​កោតសរសើរ​ដល់​ភាពក្លាហាន​របស់​មីង​!», «​ជំនាញ​គ្រាអាសន្ន​របស់​មីង គឺ​ពិតជា​អស្ចារ្យ​ណាស់​» ៕ ឧ​ត្ត​ម (ប្រភព៖nextshark)​

spot_img
×