Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវ​ទេចរ​បរទេស សូម​ខ្លាច​វៀតណាម ដែល​ជិះ​ស៊ីក្លូ ត្រូវ​គេ​អាប់ “​លុយ​សែន​” ឲ្យ រើស​នំ​ដាក់​ក្នុង​ថង់ រួច​បង្ខំ​… ទារលុយ​ (មានវីដេអូ)

spot_img

​នៅ​ថ្ងៃ​ទី ១៧ ខែកក្កដា លើ​បណ្តាញ​សង្គម​មាន​បង្ហោះ​វីដេអូ​ថត​រូបភាព​ភ្ញៀវទេសចរ ប្រុស​ស្រី​១​គូ សញ្ជាតិ​បារាំង បាន​ជិះ​ស៊ីក្លូ លេង​ជុំវិញ​បឹង​នៅ​កណ្តាល​ក្រុង ហើយ​ចុងក្រោយ​ត្រូវ​ទទួល “​លុយ​សែន​” ដែល​អ្នកធាក់ស៊ីក្លូ​អាប់​ឲ្យ​វិញ ។​

​តាម​នោះ​ពួកគេ​ជិះ​អស់ប្រាក់ ៦០០.០០០​ដុង សម្រាប់​រយៈពេល​១​ម៉ោង ។ ពេល​ចប់​ម៉ោង អ្នក​ទាំង​ពីរ បាន​ហុច​ឲ្យ​អ្នកធាក់ស៊ីក្លូ ១,៥​លាន​ដុង ហើយ​គេ​អាប់​ឲ្យ​វិញ ៩០០.០០០​ដុង ដែល​សុទ្ធសឹង​ជា​លុយ​សែន (​ក្រដាសប្រាក់ ៥០០.០០០​ដុង ១​សន្លឹក និង ២០០.០០០ ដុង ២​សន្លឹក​) ។ ឥឡូវ​ប៉ូលិស​កំពុង​ប្រកាស​រកមុខ​អ្នកធាក់ស៊ីក្លូ ត្រូវ​ភ្ញៀវ​ថត​ជាប់ (​នៅ​ពីក្រោយ​បុរស​បារាំង​ពាក់អាវ​ក្រហម​) ។​

អ្នកធាក់ស៊ីក្លូ នឹង​ប្រឈម​ទោស ដោយ​ក្រដាសប្រាក់​ក្លែងក្លាយ ហើយ​គុក​ក៏​មិន​…​តិច​ឆ្នាំ​ដែរ ។​

​ក្នុង​ហេតុការណ៍​១​ទៀត ស្រី​បរទេស​ម្នាក់​បាន​ប្តឹង​ថា ៖ តើ​ជឿ​ទេ គេ​ចេះតែ​យកនំ​មក​ដាក់​ពីមុខ​ខ្ញុំ ហើយ​ចាប់​យកនំ​ដាក់​ក្នុង​ថង់​ឲ្យ​ទៀត (​ទាំង​ខ្ញុំ​ពុំ​ទិញ​ផង​) ។ ទើសទាល់​ចិត្ត​ពេក​ក៏​ដក​កាបូប​សងលុយ​បន្តិច​ឲ្យ​ចប់ ស្រាប់តែ​គេ​ទាញ​យក​ក្រដាសប្រាក់ ៥០០.០០០​ដុង ១​សន្លឹក និង ២០០.០០០​ដុង ១​សន្លឹក ហើយ​ដើរ​ចេញ​ទៅ​យ៉ាង​ព្រងើយ ! អ្នក​ជឿ​ទេ​!? ។​

​នំជើងជ្រូក ១​ថង់​តម្លៃ ៧០០.០០០​ដុង (​ជាង ៣០ USD) ។​

​មិនដឹង​ស្រុក​យើង​មាន​បែបនេះ​ដែរ​ឬទេ ។ យ៉ាងណា​គប្បី​ប្រយុងប្រយ័ត្ន​កុំឲ្យ​ខូច​…​ពូជ ៕ លី​សា​

spot_img
×