Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​ធុន​តូច​១​គ្រឿង​របស់​ថៃ ធ្លាក់ចូល​វាលស្រែ មនុស្ស​៣​នាក់​ស្លាប់​ទាំងអស់ (​វីដេអូ​)

spot_img

​ប៉ូលិស​បាន​និយាយថា យន្តហោះ​ធុន​ស្រាល​១​គ្រឿង បាន​ជួប​គ្រោះថ្នាក់ និង​ធ្លាក់ចូល​វាលស្រែ​មួយ​ក្នុង​ខេត្ត Khon Kaen កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ ដែល​បាន​បណ្តាល​ឲ្យ​មនុ​ស្សទាំង​៣​នាក់​នៅលើ​យន្តហោះ​ស្លាប់​ទាំងអស់ ។​

​ប៉ុស្តិ៍ប៉ូលីស Chonnabot បាន​ជូនដំណឹង​ថា យន្ដហោះ​នោះបាន​ជួប​គ្រោះថ្នាក់ នៅវេលា​ម៉ោង ៩ ព្រឹក ។ ប៉ូលីស​និយាយថា យន្តហោះ​ធុន​តូច​នេះ​បាន​ធ្លាក់ចុះ​នៅក្នុង​វាលស្រែ​មួយ នៅ​ភូមិ Hu Ling ឃុំ Tambon Wang Saeng ស្រុក Chonnabot ប្រទេស​ថៃ ។​

​នៅពេលនោះ ប៉ូលិស​ក៏បាន​កំពុង​ពិនិត្យមើល​អត្តសញ្ញាណ​ជនរងគ្រោះ និង​ម្ចាស់​យន្តហោះ​នោះ​ផងដែរ ៕ ចន្ទី​

spot_img
×