Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្យុះ​ទី ៩ ឈ្មោះ សុន​ទី​ញ​នឹងមាន​ឥទ្ធិពល​មកលើ​កម្ពុជា បង្ក​ឲ្យ​ផ្ទៃ​មេឃមាន​សភាព​អាប់អួ មាន​ពពក​ច្រើន និង​មាន​ភ្លៀង រាយប៉ាយ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​

spot_img

​ភ្នំពេញ ​៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម នៅ​ថ្ងៃ​ទី​១៨​ខែកក្កដា​នេះ បាន​ចេញ​សេចក្តីជូនដំណឹង ស្តីពី ស្ថានភាព និង​ឥទ្ធិពល​របស់​ព្យុះ​ទី ៩ ឈ្មោះ សុន​ទី​ញ (SON-TINH) បាន​និង​កំពុង​ស្ថិត​នៅ​ភាគ​ខាងកើត​កោះ​ហៃណាំ​។ ព្យុះ​នេះ នឹង​ធ្វើ​ដំណើរ​កាត់​កោះ​ហៃណាំ រួច​ទៅ​ដល់​ឆ្នេរ​តុងកឹង ប្រទេស​វៀតណាម នៅ​យប់​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​។​

​យោង​តាម​ព្យាករណ៍ ឥទ្ធិពល​របស់​ព្យុះ​នេះ នឹង​ធ្វើឲ្យ​អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ស្ថានភាព ដូចជា ធ្វើឲ្យ​មូសុង​និរតី​ខ្លាំង​បង្កើន​ឥទ្ធិពល​មកលើ​ព្រះរាជាណាចក្រ​កម្ពុជា បង្ក​ឲ្យ​ផ្ទៃ​មេឃមាន​សភាព​អាប់អួ មាន​ពពក​ច្រើន និង​មាន​ភ្លៀង រាយប៉ាយ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ពិសេស​ចាប់ពី​ថ្ងៃ​ទី​១៩​ដល់​ទី​២១ ខែកក្កដា ឆ្នាំ​២០១៨ នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តំបន់​មាត់សមុទ្រ តំបន់​ខ្ពង់រាប តំបន់​ជួរ​ភ្នំ និង​បណ្តា​ខេត្ត​ដែល​ស្ថិតនៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​វៀតណាម​។ នៅលើ​ផ្ទៃ​សមុទ្រ​មាន​ភ្លៀង​ធ្លាក់​ជោកជាំ លាយឡំ​នឹង​ខ្យល់​បក់បោក​ខ្លាំង និង​មាន​រលក​ខ្ពស់ៗ​។​

​សូម​ប្រុងប្រយ័ត្ន បងប្អូន​ប្រជា​នេសាទ អ្នកធ្វើ​ដំណើរ​តាម​សមុទ្រ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​តំបន់​ទំនាប​ជាប់​ផ្លូវទឹក​នានា បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជា​យថាហេតុ​៕​​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×