Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បារាំង​លើ​កពាន World Cup ភ្លាម ក្នុងស្រុក​កើត​…​កល​យុគ្គ​ភ្លែត​! (​មាន​វីដេអូ​)

spot_img

​តាម Express មនុស្ស​ជាង ៥០០​នាក់ បាន​ត្រូវ​ចាប់ខ្លួន ហើយ​ប៉ូលិស​ជាង ១០០.០០០​នាក់ ព្រមទាំង​ភ្នាក់ងារ​សង្គ្រោះ​អគ្គិភ័យ ៤៤.០០០ ត្រូវបាន​ដាក់ពង្រាយ​ពាសពេញ​ប្រទេស​បារាំង ។​

​មនុស្ស ២​នាក់ បាន​ស្លាប់​អំឡុង​ពេល​អបអរ​ជ័យជំនះ ដោយ​រួមមាន​បុរស​ម្នាក់ អាយុ ៣០​ឆ្នាំ នៅ Saint-Felix បាន​បើករថយន្ត​បុក​គល់ឈើ ហើយ​បុរស​អាយុ ៥០​ឆ្នាំ​ម្នាក់​ទៀត បាន​បាក់ក ព្រោះ​លោត​ចុះ​ប្រឡាយទឹក​រាក់​១​នៅ​វិថី Annecy ភាគ​អាគ្នេយ៍​ប្រទេស​បារាំង ។​

​រថយន្ត ៨៤៥​គ្រឿង បាន “​បាត់ស្រមោល​” នៅ​ថ្ងៃ​ទី ១៥ ខែកក្កដា ។ អ្នកកាសែត​១​ក្រុម នៅ​ទីក្រុង Rouen ភាគ​ខាងជើង បាន​រង​ការវាយប្រហារ ព្រោះ​ពុំ​ព្រម​លប់ចោល Clip ប្រើ​ហិង្សា វាយប្រហារ​មួយ ។​

​នៅ​រដ្ឋធានី Paris ក្លឹប​កម្សាន្ត​មួយ រង​ការ​វាយកម្ទេច ។ នៅ​មាន​យុវជន​មួយក្រុម ប្រមាណ ៣០​នាក់ ពាក់​ម៉ាស់​មុខ​ជិត បាន​សម្រុកចូល​ប្លន់​ហាង​លក់ដូរ​មួយ​នៅ មហាវិថី Champs-Elysées ។​

​ស្ថានភាព​កល​យុ​គ្គបាន​រាលដាល​ពី​កណ្តាល​ក្រុង ហើយ​ប៉ូលិស​បង្ខំចិត្ត​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក ដើម្បី​បំបែកហ្វូង “​អ្នក​ស្វាគមន៍​”…​បារាំង​ឈ្នះ ៕ ចន្ទ្រា​

spot_img
×