Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខណៈ​នេះ លោក សេន រ៉ា​នុត កំពុងមាន​ទុក្ខ​ជា​ទម្ងន់​

spot_img

​កាលពី​យប់មិញ​នេះ តា​រាម​ច្រៀង សេន រ៉ា​នុត បាន​ជួប​ទុក្ខ​ជា​ទម្ងន់​ដោយសារ​លោកឪពុក​បាន​ចែក​ឋាន ក្រោយពេល​មាន​ជម្ងឺ​រ៉ាំរ៉ៃ

​យោងតាម​ការ​ច​ញ្ចេ​ញ​សារ​ក្រៀមក្រំ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ម្ចាស់​បទ «​ស្រក់ឈាម​មិន​ស្រក់​ទឹកភ្នែក​» ខាងលើ​បានឱ្យដឹង​យ៉ាង​ដូច្នេះ​ថា សូមទោស កូន​មិន​អាចជួយ​បាន សូម​លោក​ពុក អញ្ជើញ​ទៅកាន់​ឋាន​ដែល​ល្អប្រសើរ​កុំបី​ឃ្លាត​ណា​! ។

​យ៉ាងណា​មិនទាន់​ដឹងថា អ្នកមានគុណ​លោក សេន រ៉ា​នុត រូបនេះ អនិច្ចកម្ម​ដោយសារ​អ្វី​នៅឡើយ​។ ប៉ុន្តែ​ដឹង​ត្រឹម​លោក មុននេះ អ្នកមានគុណ​លោក​មាន​ជំងឺ​ជា​ទម្ងន់ រហូតដល់​លោក រ៉ា​នុត បាន​ចុះ​ពី​អាមេរិក​មក​មើលថែ​អ្នកមានគុណ​តែម្ដង ហើយ​ខណៈ​នេះ ក៏មាន​មិត្តភក្ដិ ព្រមទាំង​សាច់ញាតិ បានមក​ចូលរួម​បុណ្យសព​រំលែក​ទុក្ខ​យ៉ាងច្រើន​នាក់​ផងដែរ ៕ សាវុធ

spot_img
×