Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចព្រមព្រៀង​ផ្តល់​អភ័យឯកសិទ្ធិ​ដល់​វេជ្ជបណ្ឌិត និង​ជា​អ្នក​មុជទឹក​អូស្ត្រាលី ក្នុង​យុទ្ធនាការ​សង្គ្រោះ​ក្រុម​កីឡាករ “​ជ្រូក​ព្រៃ​” ទើប​ត្រូវបាន​ទម្លាយ​ចេញ

spot_img

​មាន​អ្នក​មុជទឹក និង​ភ្នាក់ងារ​សង្គ្រោះ​បរទេស​រាប់សិប​នាក់​ចូលរួម​យុទ្ធនាការ សង្គ្រោះ​នៅ​ល្អាង​ថា​ម​ហ្លួង ។ ប៉ុន្តែ​អភ័យឯកសិទ្ធិ​ការទូត​ត្រូវបាន​ផ្តល់​ឲ្យ​វេជ្ជបណ្ឌិត​សញ្ជាតិ​អូស្ត្រាលី Richard Harris និង​ជំនួយការ​សុខាភិបាល​របស់​លោក ២​រូប​ទៀត​ប៉ុណ្ណោះ -​នេះ​បើ​តាម​ការទម្លាយ​ចេញ​របស់​ប្រមុខ​ការទូត​នៃ Pramudwinai ។​

វេជ្ជបណ្ឌិត Richard Hrris

​ប្រមុខ​ការទូត​ថៃ បាន​ប្រាប់ Reuters ថា ៖ “​វេជ្ជបណ្ឌិត Richard Harris បាន​ប្រឹងប្រែង​អស់ពី​លទ្ធភាព ក្នុង​បេសកកម្ម​សុខាភិបាល​ដែល​លោក​ទទួល​បន្ទុក​” ។ ប៉ុន្តែ​ប្រសិនបើ​មាន​បញ្ហា​អ្វី​កើតឡើង គាត់​ត្រូវ​មាន​អ្វី​សម្រាប់​ការពារ​” ។ យើង​បាន​ផ្តល់​អភ័យ​ឯក​សិទ្ធ​ការទូតឲ្យ​ក្រុមសុខាភិបាល​អូស្ត្រាលី​” ។​

​លោក Don ប្រាប់​បន្ថែមថា ៖ “​យើងខ្ញុំ​ដឹង​ច្បាស់​ថា មាន​ហានិភ័យ​ជាច្រើន​ដើម្បី​ដំណើរការ “​សង្គ្រោះ​” ហេតុ​នេះ​រដ្ឋាភិបាល​ថៃ និង​រដ្ឋាភិបាល​អូស្ត្រាលី បាន​មាន​កិច្ចព្រមព្រៀង “​សម្ងាត់​”​មួយ បង្ការ​ទុក​ជា​ស្រេច ។​

​យ៉ាងណា​ក៏​ដោយ​រដ្ឋាភិបាល​ថៃ​នៅតែ​ចង់​ថ្លែងអំណរគុណ​ដល់​វេជ្ជបណ្ឌិត Harris ។​

​លោក Harris ជា​អ្នកជំនាញ​ខាង​សណ្តំ ហើយក៏​ជា​អ្នកជំនាញ​មុជទឹក​ផងដែរ ។ លោក​បាន​ចូល​ដល់​ល្អាង​ថា​ម​ហ្លួង ដើម្បី​ពិនិត្យ​និង​វាយតម្លៃ​ស្ថានភាព​សុខភាព​របស់​ក្រុម​ជនរងគ្រោះ ហើយ​លោក​ក៏​ជា​អ្នក​ចេញ​ពី​ល្អាង ចុង​ក្រោយ​បន្ទាប់ពី​ក្រុម​ជនរងគ្រោះ​ត្រូវបាន​នាំ​យក​ចេញ​អស់​ពី​ល្អាង​នេះ​៕ ចន្ទ្រា

spot_img
×