Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាង ខាត់ សុ​ឃីម ប្រកាស់​ដាក់លក់​ដី និង​ផ្ទះ ជាច្រើន​កន្លែង​នឹកស្មាន​មិន​ដល់ ដែល​ពុំមាន​អ្នកណាម្នាក់​បានដឹង​ពីមុន​

spot_img

​យើង​ដឹង​រួចមកហើយ​ថា អ្នកនាង ខាត់ សុ​ឃីម គឺជា​តារា​ម្នាក់ ដែលមាន​មាន​សម​ត្ថិ​ភាព​យ៉ាងខ្លាំង ឬ​អាច​ហៅ​បាន​ថា ជាតា​រា​ពហុ​ជំនាញ ក្រៅពី​ជា​តារាចម្រៀង អ្នកនាង​ក៏​ជា​ពិធី​ការិនី​ដ៏​ល្បីឈ្មោះ តារា​សម្ដែង​ដ៏​ល្បីឈ្មោះ តារា​កំប្លែង​ដ៏​ល្បីឈ្មោះ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏​ជា​អ្នក​វប្បធម៌​មួយរូប​ដ៏​សកម្មភាព​ផងដែរ ។

​រយៈពេល​ជាច្រើន​ឆ្នាំ​ណាស់​មកហើយ ដែល​តារា​ពហុ​ជំនាញ​ខាងលើ​នៅតែ​រក្សាបាន​ឈ្មោះ​ល្បីល្បាញ និង​មាន​ប្រជាប្រិយ​ភាពខ្លាំង ក្នុង​អាជីព រហូតដល់​រកចំណូលបាន​យ៉ាងច្រើន ដែល​ត្រូវបាន​មានឈ្មោះ​ក្នុង​តារាង​តារា​ដែលមាន​ទ្រព្យ​ច្រើន​នៅក្នុង​ប្រទេស ។

​ប៉ុន្តែ​ទោះជា​យ៉ាងណាក្ដី អ្នកនាង ខាត់ សុ​ឃីម ផ្ទាល់​ពុំដែល​បាន​បង្អួត​ទ្រព្យសម្បត្តិ​របស់​អ្នកនាង ឱ្យ​មហាជន​បានដឹង​ឡើយ​ពីមុនមក ហើយ​ស្រាប់តែ​ថ្មីៗ​នេះ អ្នកនាង​ក៏បាន​ប្រកាស​ដាក់លក់​អចលនៈទ្រព្យ​ជាច្រើន​កន្លែង​ក្នុងនោះ​មាន​ទាំង​ផ្ទះ និង​ដី ដែល​សរុប​ជា​ទឹក​ប្រាប់​រហូតដល់​រាប់សិប​សែន​ដុល្លារ​ឯណោះ ។

​ខាងក្រោម​នេះ គឺជា​ការប្រកាស់​ដាក់លក់​អចលនៈទ្រព្យ​ជាច្រើន​កន្លែង​របស់​អ្នកនាង ខាត់ សុ​ឃីម ដែល​ធ្វើឱ្យ​មនុស្ស​ជា​ច្រើ​ក្នុង​បណ្ដាញ​សង្គម​ចាប់អារម្មណ៍​យ៉ាងខ្លាំង ៕ សាវុធ

spot_img
×