Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្លោះ​បែកផ្សែង ព្រោះ​រឿង “​ដើរ​បង្ហាញ​ឈុត bikini បណ្តើរ បំបៅ​ដោះ​កូន​បណ្តើរ​!” (​មាន​វីដេអូ​)

spot_img

​ជម្លោះ​ពាក្យសម្តី​មួយ​បាន​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំងក្លា​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពេល​រូបភាព​តារា​បង្ហាញ​ម៉ូត ដែល​បំបៅ​ដោះ​កូនបណ្តើរ ដើរ​បង្ហាញ​ម៉ូត​បណ្តើរ ។​

Mara Martin បាន​ធ្វើដំណើរ​យ៉ាង​ល្វត​ល្វន់​លើ​ឆាក ជាមួយ​ទារក Aria កំពុង​បៅ​លើ​ដៃ ។ នាង​ឲ្យ​កូនបៅ​បណ្តើរ បំពេញ​ការងារ​របស់​ខ្លួន​បណ្តើរ នៅ​ពីមុខ​មហាជន​យ៉ាងច្រើន​កុះករ ។​

​ឈុត​សម្តែង​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​ចុង​សប្តាហ៍​មុន បំណង​បង្ហាញ​សំណុំ​ឈុត​ហែល​ទឹក​ថ្មី​របស់ Sports Illustrated ។​

​ទិដ្ឋភាព​ដែល Mara Martin ថែទាំ​កូន​បណ្តើរ​បំពេញ​ការងារ​របស់​ខ្លួន​បាន​យ៉ាង​ល្អ​ផង​នោះ បាន​បញ្ឆេះ​ជម្លោះ​ពាក្យសម្តី​ដ៏​ខ្លាំងខ្លា​នៅ​អាមេរិក ។ ជា​ប្រទេស​សេរី​ក៏ពិតមែន ប៉ុន្តែ​ក្នុង​កែវភ្នែក​របស់​ពលរដ្ឋ​អាមេរិក ពិតជា​មិន “​យលស្រប​” នឹង​ការ​បំបៅ​ទារក​កណ្តាល​ហ្វូង​មហាជន​ឡើយ ។ នារី​ទាំងឡាយ​ដែល​ប្រញាប់​ចង់​ទៅ​ធ្វើការ​ក្រោយ​សម្រាលកូន​តែង​ប្រើ​រូបមន្ត​ទឹកដោះគោ​ជំនួស​ទឹកដោះ​ម្តាយ ! ។​

​នៅ​ថ្ងៃ​ទី ១៧ ខែកក្កដា​នេះ តួអង្គ “​បង្ក​ជម្លោះ​” Maria Martin បាន​ធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​កម្មវិធី “Today” របស់ NBC ។ នាង​និយាយថា នេះ​ពុំមែន​ជា​ឈុត​ឆាក​រៀបចំ​ទុក​ទេ ។ បញ្ហា​ស្ថិត​ត្រង់​កម្មវិធី​បាន​ពន្យារពេល​ប្រៀប​នឹង​គម្រោង​ទុក ហេតុនេះ​វេន​ឡើង​ឆាក​របស់​នាង​ចំ​ពេល​ដែល Aira ខ្លាច​តែម្តង ។​

​ប្រសិនបើ​ពុំ​បាន​បំបៅកូន​ហើយ​ឡើង​សម្តែង​វា​ពិតជា​មិន​ដាច់​ចិត្ត​សោះ ព្រោះ​ក្មេង​វា​យំទារ​បៅ​! ។ ហេតុនេះ​ពេល​មនុស្ស​ម្នាក់​ក្នុង​ក្រុម​ផ្តើម​គំនិត​ឲ្យ​នាង​បំបៅកូន​លើ​ឆាក​តែម្តង នាង​ក៏​យល់ព្រម​ភ្លាម ដោយ​ពុំ​មាន​រារែក​ចិត្ត​ទេ ។​

​ខ្ញុំ​ស្មាន​ពុំ​ដល់​ថា ម្តាយ​និង​កូន​ខ្ញុំ​បាន​ឡើង​ទំព័រមុខ នៃ​កាសែត​នា​ថ្ងៃ​បន្ទាប់ ហើយ​ពិត​ជា​ហួសចិត្ត​! ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៏​ទស្សនិកជន​ភាគច្រើន បាន​ផ្តល់​ការគាំទ្រ​ប្រៀប​នឹង​អ្នក​រិះគន់​ដែរ ៕ បូ​ព៌ា​

spot_img
×