Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌា​៖ ៤​នាក់​ត្រូវ​ចាប់ខ្លួន ក្នុង​ករណី​រំលោភ​បូក​លើ​ស្ត្រី​

spot_img

ប៉ូលីស​នៅក្នុង​ទីក្រុង Bangalore ស្ថិត​នៅ​ភាគខាងត្បូង​ប្រទេស​ឥណ្ឌា​បាន​ចាប់ខ្លួន បុរស​ចំនួន ៤​នាក់ ពី​បទ​រំលោភ​បូក​លើ​ស្ត្រី​វ័យក្មេង​ម្នាក់​អាយុ ១៧​ឆ្នាំ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព៌តមាន ប៊ី​ប៊ីស៊ី (BBC) កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​។​

​ក្មេងស្រី​ជំទង់​រងគ្រោះ ត្រូវបាន​គេ​ចាប់​ឃុំខ្លួន​នៅក្នុង​បន្ទប់​សណ្ឋាគារ​មួយ និង​ត្រូវបាន​រំលោភ​ជា​ច្រើន​សារ ក្នុង​រយៈពេល ១០​ថ្ងៃ​។​

​អ្នកគ្រប់គ្រង​សណ្ឋាគារ​ម្នាក់ ក៏​ជា​ជនជាប់ចោទ​ម្នាក់​ក្នុង​ករណី​រំលោភ​បូក​នេះ​ផងដែរ​។​

​ប៉ូលីស​និយាយថា ជនជាប់ចោទ​ម្នាក់​ទៀត​គឺជា​មិត្តភក្តិ​របស់​ជនរងគ្រោះ​តែម្តង​។ ជនជាប់ចោទ​នោះ​បាន​នាំ​នាង​ទៅកាន់​សណ្ឋាគារ​ដោយ​យក​លេស​ថា ចូលរួម​ពិធី​ជប់លៀង​។​

​ក្មេងស្រី​រងគ្រោះ ត្រូវបាន​គេ​ជឿជាក់ថា បាន​ចេញពី​ផ្ទះ​កាលពី​ថ្ងៃ​ទី ២៦ ខែតុលា​។ ឪពុក​ម្តាយ​នាង​បាន​រាយការណ៍​ករណី​បាត់​ខ្លួន​នាង​ទៅ​ប៉ូលីស​កាលពី​ថ្ងៃ​ទី ៣០ ខែតុលា​។​

​អំពើហឹង្សា​ប្រឆាំង​ស្ត្រី និង​ការរំលោភ​ផ្លូវភេទ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​តែងតែ​កើតមាន​ជា​ញឹកញាប់ ពោល​កាលពី​ឆ្នាំ ២០១២ មាន​ករណី​រំលោភ​បូក និង​សម្លាប់​និស្សិត​ស្រី​ម្នាក់​នៅ​លើ​រថយន្តក្រុង​។ ករណី​នោះ​បាន​ធ្វើឲ្យ​មាន​ការផ្ទុះ​បាតុកម្ម​ទូទាំងប្រទេសឥ​ណ្ឌា ហើយ​អ្នក​តវ៉ា​បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​ឲ្យ​តឹង​បន្ថែមទៀត ប្រឆាំង​នឹង​ការរំលោភ ដោយ​រួម​មាន​ការកាត់ទោស​ប្រហារជីវិត​ជាដើម​។​

​ទោះយ៉ាងណា ការរំលោភ​ផ្លូវភេទ​លើ​ស្ត្រី និង​កុមារ​នៅតែ​បន្ត​កើត​មាន​ដដែល​៕​

spot_img
×