Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ខេត្ត​កោះកុង មាន​ស្រុក​ចំនួន​៣ បាន​រងគ្រោះ​ដោយ​ទឹកជំនន់​

spot_img

​ខេត្ត​កោះកុង ​៖ រដ្ឋបាល​ខេត្ត​កោះកុង បានប្រកាសថា ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា ក្នុង​ប៉ុន្មាន​ថ្ងៃ​មក​នេះ ធ្វើឲ្យ​ស្រុក​ចំនួន​៣ នា​មូលដ្ឋាន​នេះ​មាន​ជំនន់​ជន់​លិច រួមមាន​៖ ស្រុក​ថ្មបាំង ស្រុក​កោះកុង និង​ស្រុក​ស្រែអំបិល គឺ​បាន​ទទួល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ដែល​បណ្តាលឲ្យ​ផ្ទះ និង​ស្រែ​ចំការ របស់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ នៅតាម​ដងព្រែក បាន​លិចលង់​។​

គ្រោះទឹកជំនន់​នេះដែរ ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​កោះកុង និង​អាជ្ញាធរ​ពាក់​ពន្ធ័ ក៏​បាន​បញ្ជូន​កម្លាំង​ចុះ​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ ដើម្បី​ជួយ​ពលរដ្ឋ​រងគ្រោះ​ឲ្យមាន​សុវត្ថិភាព​។ ក្នុងនោះ​បាន​ជួយ​ជន្លៀស ប្រជាពលរដ្ឋ ឬ​សត្វពាហនៈ ចេញ​ពី​ទីតាំង​លិច​ទឹក ឆ្ពោះទៅ​កាន់​ទី​ទួល​សុវត្ថិភាព​ជាដើម​..​។​

ព្រម​ជាមួយគ្នានេះ អាជ្ញាធរ​ខេត្ត​កោះកុង ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែលមាន​លំនៅដ្ឋាន​តាម​ដង​ព្រែ​កនា​នា ក្នុងស្រុក​ទាំង​៣​ខាងលើ ត្រូវមាន​ការប្រុងប្រយ័ត្ន​ឲ្យបាន​ជាប្រចាំ ព្រោះ​ស្ថានភាព​ទឹកជំនន់ នៅតាម​ដងព្រែក​កំពុង​មាន​ការកើនឡើង​ជា​បន្តបន្ទាប់​៕ ដែនសីមា

spot_img
×