Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការលក់ដូរ​ផល​នេសាទ​សមុទ្រ​លើ​ទីផ្សារ​ខេត្ត​ព្រះសីហនុ នៅ​ធម្មតា ទោះ​មាន​ព្យុះភ្លៀង​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ អ្នកទទួល​មើល​ការខុសត្រូវ​ក្នុង​ផ្សារ​លើ ស្ថិត​ក្នុង​ក្រុង​ព្រះសីហនុ បានឲ្យ​ដឹង​នៅ​ថ្ងៃ​១៨ ខែកក្កដា ឆ្នាំ​២០១៨​ថា សកម្មភាព​លក់ដូរ​ផល​នេសាទ​សមុទ្រ មាន​ដំណើរការ​ជាធម្មតា បើ​ទោះ​ជា​ស្ថានភាព​ធាតុអាកាស​មិនសូវ​អំណោយផល ដោយ​មាន​ភ្លៀង និង​ខ្យល់ព្យុះ​បោកបក់​ខ្លាំង​បែបណា​ក្តី​។​

អាជីវករ​ផ្សា​លើ​ឲ្យដឹងថា ត្រី ក្តាម មឹក នុង​បង្គា​ជាដើម មិនទាន់​មាន​ការខ្វះខាត​នៅលើ​ទីផ្សារ​ទេ គឺ​បន្ត​មាន​លក់​ជូន​ប្រជាពលរដ្ឋ​ជា​ធម្មតា​។​

ចំ​ណែ អ្នកនេសាទ​សមុទ្រ​មួយ​ចំនួន ក៏​បានឲ្យដឹងថា រាល់ថ្ងៃនេះ ទូក​នេសាទ​បាន​ចេញ​ធ្វើ​របរ​នេសាទ ក្នុង​សមុទ្រ​ជាធម្មតា ព្រោះ​មិន​មាន​ខ្យល់​កន្ត្រាក់ ឬ​ខ្យល់ព្យុះ​នោះទេ​។​

សេចក្តីជូនដំណឹង របស់​ក្រសួង​ធនធានទឹក និង​ឧត្តុនិយម បាន​រំលឹក​ដល់​បងប្អូន​ប្រជា​នេសាទ​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន ពេល​ចេញ​ធ្វើ​របរ​នេសាទ​សមុទ្រ ជា​ពិសេស​ត្រូវ​មាន​ឧបករណ៍​សង្គ្រោះ​បឋម​ដាក់​តាម​ទូក​ជាប្រចាំ ដើម្បី​ការពារ​ខ្លាច​មាន​គ្រោះថ្នាក់​ផ្សេងៗ​កើតឡើង​ជា​យថាហេតុ​។​

ទាក់ទិន​បញ្ហា​អាកាសធាតុ​នេះដែរ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា សប្តាហ៍​កន្លងទៅ​នេះ មាន​កម្មករ​នេសាទ​ម្នាក់ រស់នៅ​ស្រុក​ស្ទឹងហាវ បាន​ធ្លាក់​ទឹក​ស្លាប់​ពេល ទៅ​ធ្វើ​របរ​នេសាទ​សមុទ្រ និង​មាន​ទូក​នេសាទ​១​គ្រឿង​ទៀត​បាន​លិច​នៅ​ក្នុង​លំហ​សមុទ្រ ប៉ុន្តែ​អ្នកនេសាទ​ទាំង​៣​នាក់ នៅ​លើ​ទូក​នេសាទ​នោះ​ត្រូវបាន​ទូក​នេសាទ​ដូចគ្នា​ជួយសង្គ្រោះ​បាន​ទាន់ពេលវេលា​៕​ ដែនសីមា

spot_img
×