Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃ្លីប​សម្រាលកូន​ដោយ​វះកាត់ សូម្បី​តែ​វេជ្ជបណ្ឌិត​ក៏​លាន់មាត់​ភ្ញាក់ផ្អើល ដោយ​មាន​ចំនួន​ច្រើនពេក​ (មានវីដេអូ)

spot_img

​អ្នកមើល “​អត់​ដង្ហើម​” ពេល​ឃើញ​ទារក​ដំបូង​ត្រូវបាន​វេជ្ជបណ្ឌិត​ទាញ​ចេញពី​ពោះ​ម្តាយ រួច​ទី​២ , ទី ៣ , ៤,៥… ហើយ ៥ នៅតែ​ពុំ​ទាន់​អស់​តួលេខ​ចុងក្រោយ​របស់​ការ​សម្រាល​កូន ដោយ​វះកាត់ ។​

​ឪពុក​ម្តាយ​គ្រប់រូប​សុទ្ធតែ​ទន្ទឹងរង់ចាំ​ដល់​ថ្ងៃ​កូន​ប្រសូត្រ​ចេញមក ។ នោះ​ជា​អំឡុងពេល​ដ៏​រំភើប​អស្ចារ្យ​ក្រោយ ៩​ខែ ១០​ថ្ងៃ ពរ​ពោះ​ដ៏​លំបាកលំបិន ។​

​វីដេអូ ដ៏​កម្រ​មួយ បង្ហាញ​ពី​ការ​សម្រាល​កូនភ្លោះ​ដល់​ទៅ ៦ នាក់ ធ្វើឲ្យ​អ្នក​បាន​ទស្សនា​សឹងតែ​មិន​ដកដង្ហើម ពុំ​គ្រាន់​តែ​ដោយសារ​ចំនួន​ទារក​ដ៏​ច្រើន​ប៉ុណ្ណោះ​ទេ តែ​នៅ​ដោយសារ​ល្បឿន​វះកាត់​របស់អេ​គីប ។​

​វីដេអូ​នេះ​បង្ហោះ​លើ instagram ផ្ទាល់ខ្លួន​របស់​វេជ្ជបណ្ឌិត​ជនជាតិ​ទួរគី ១​រូប ឈ្មោះ Banu Thin Demirpençe មុន​នេះ​ប៉ុន្មាន​ថ្ងៃ ។ ក្នុង​វីដេអូ អេគី​បរួម​មាន​វេជ្ជបណ្ឌិត ២​រូប រួម​នឹង​គិលានុប្បដ្ឋាន​១​ចំនួន បាន​ទាញ​យក​ទារក​ម្តង​១ យ៉ាង​រហ័ស និង​ស្ទាត់ជំនាញ​បំផុត ។ ការវះកាត់​ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ ហើយ​ទារក​ទាំង ៦ សុទ្ធតែ​មាន​សុភាព​ល្អ និង​បន្លឺសម្លេង​យំ​ឡើង​ទ្រហឹង​ក្នុង​បន្ទប់​វះកាត់ ។​

​នេះ​ជា​ករណី​សម្រាលកូន​ដោយ​ការវះកាត់​ដ៏​កម្រ​ជួប​មួយ ដែល​សូម្បី​តែ​ក្រុម​គ្រូពេទ្យ​ក៏​ភ្ញាក់ផ្អើល​ពេល​ទារក ៦​នាក់ កើតចេញ​ជា​បន្តបន្ទាប់ និង​សុទ្ធសឹង​រឹងមាំ ៕ លី​សា​

spot_img
×