Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ដ្រី​អ៊ីស្រាអែល​ត្រូវបាន​រដ្ឋសភា​ដកហូត​អំណាច​ប្រកាសសង្គ្រាម​

spot_img

​តំណាងរាស្ដ្រ​ភាគច្រើន​របស់​អ៊ីស្រាអែល​នៅ​ថ្ងៃទី​១៧ ខែកក្កដា បាន​បោះឆ្នោត​គាំទ្រ​ច្បាប់​ថ្មី​ដែល​កំណត់​អំពី​អំណាច​ប្រកាស សង្គ្រាម ហើយ​ចាប់ពីពេលនេះ​ទៅ​ត្រូវ​បានប្រគល់​សិទ្ធិ​ឱ្យ​គណៈកម្មការ​សន្ដិសុខ​ដែលជា​ស្ថាប័ន​រួមមាន​មន្ដ្រី​សំខាន់ៗ​បំផុត​របស់​រដ្ឋាភិបាល​ប្រទេស​នេះ​។​

នាយករដ្ឋមន្ដ្រី​អ៊ីស្រាអែល Benjamin Netanyahu

​គណៈកម្មការ​សន្ដិសុខ​អ៊ីស្រាអែល​ត្រូវបាន​បង្កើត​នៅ​ឆ្នាំ​២០០១ ដែល​រួមមាន​៖ នាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ការពារជាតិ ការបរទេស ហិរញ្ញវត្ថុ សន្ដិសុខ​លើ​ផ្ទៃ​ប្រទេស​និង​រដ្ឋមន្ដ្រីក្រសួង​យុ​តិ្ដ​ធម៌​។​

​សេចក្ដីសម្រេចចិត្ត​នេះ​លុបចោល​ច្បាប់​ចាស់​ដែល​ត្រូវបាន​អនុម័ត​នៅ​ថ្ងៃ​៣០​មេសា ដែល​អនុញ្ញាតឱ្យ​នាយករដ្ឋមន្ដ្រី​និង​រដ្ឋ មន្ដ្រី​ការពារជាតិ​អ៊ីស្រាអែល​មន​សិទ្ធិ​រួមគ្នា​ប្រកាសសង្គ្រាម​ក្នុងករណី​អាសន្ន  ,​បន្ទាន់ ឬ​គ្មាន​ឱកាស​ប្រមូលផ្ដុំ​អង្គប្រជុំ រដ្ឋាភិបាល ដែល​ពុំ​ចាំបាច់​មានការ​យល់ព្រម​របស់​រដ្ឋសភា​។​

​បណ្ដា​តំណាងរាស្ដ្រ​អ៊ីស្រាអែល​បកស្រាយ​ច្បាប់​ថ្មី​នេះ​ថា​៖ «​ការដែល​រដ្ឋសភា​កំណត់​សិទ្ធិអំណាច​ប្រកាសសង្គ្រាម ឬ​ដំណើរការ​ប្រតិ​ប​ត្ដិ​ការ​យោធា​មួយ​ដែលមាន​លទ្ធភាព​អាច​ក្លាយជា សង្គ្រាម ចាំបាច់​ត្រូវ​សម្រេច​ដោយ​គណៈកម្មការ​មួយ​មាន​សមាជិក​ច្រើន​គឺ​ពិតជា​សម​ហេតុ​សម​ផល ។​

​ច្បាប់​ថ្មី​នេះ​ត្រូវ​បានអនុម័ត​ក្នុង​បរិយាកាស​តានតឹង​កើនឡើង​រវាង​អ៊ីស្រាអែល​និង​អ៊ីរ៉ង់ បន្ទាប់ពី​កងទ័ព​រុស្ស៊ី​ប្រកាសថា អ៊ីស្រាអែល​ឈរ​នៅ​ពីក្រោយ​ករណី​វាយលុក​ព្រលានយន្ដហោះ T-4​នៅ​ស៊ី​រី​ដោយ​ប្រើ​កាំជ្រួច​មានកម្ម​វិធី​នាំ​ផ្លូវ បណ្ដាលឱ្យ​ពលរដ្ឋ​អ៊ីរ៉ង់​៧​នាក់​ស្លាប់​។​ក្រោយមក​ភ្លាម ប្រទេស​អ៊ីរ៉ង់​សច្ចា​ថា​នឹង​សងសឹក​ចំពោះ​អ៊ីស្រាអែល​ចំពោះ​ទង្វើ​ខាងលើ​៕

សូយន

spot_img
×