Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី​៖UN ចាំបាច់​ត្រូវ​ពិភាក្សា​អំពី​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​ចំពោះ​កូរ៉េខាងជើង​

spot_img

តាម​Reuters​នៅ​ថ្ងៃ​១៨ ខែកក្កដា ទីភ្នាក់ងារសារព័ត៌មាន RIA បាន​ដកស្រង់​សម្ដី​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​កូរ៉េខាងជើង​Alexander Matsegora ឱ្យដឹងថា​៖ ការលើកឡើង​បញ្ហា​បន្ធូរបន្ថយ​វិធានការ​ដាក់ទណ្ឌកម្ម​ទាំងឡាយ​សំដៅលើ​កូរ៉េខាងជើង របស់​ក្រុមប្រឹក្សាសន្ដិសុខ UN គឺជា​កាយវិការ​សម​ហេតុ​សម​ផល​មួយ​។​

ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​កូរ៉េខាងជើង Alexander Matsegora

​មន្ដ្រី​ខាងលើ​លើកឡើង​ច្បាស់ៗ​ថា ៖​ការប្រែប្រួល​យ៉ាងសកម្ម​លើ​ឧបទ្វីប​កូរ៉េ​គឺជា​រឿង​ច្បាស់លាស់​ណាស់​។​

​លោក​Matsegora ក៏​ឱ្យដឹង​បន្ថែមថា រុស្ស៊ី​ត្រៀម​ជួយ​ទំនើបកម្ម​ប្រព័ន្ធ​ថាមពល​របស់​កូរ៉េខាងជើង ប្រសិនបើ​បណ្ដា​បទបញ្ជា ដាក់ទណ្ឌកម្ម​លើ​ក្រុង​ព្យុងយ៉ាង​ត្រូវបាន​លុបចោល ហើយ​ប្រសិនបើ​កូរ៉េខាងជើង​អាច​រកបាន​ប្រភព​ហិរញ្ញវត្ថុ​គាំទ្រ​ដល់​ការងារ​ទំនើប​កម្មនេះ​៕

សូយន

spot_img
×