Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Putin អាច​ត្រៀម​ជំនួប​កំពូល​ជាមួយ Kim

spot_img

​ក្រុង​មូ​ស្គូ​និង​ព្យុងយ៉ាង កំពុង​ត្រៀម​ផែនការ​អំពី​ជំនួប​កំពូល​រវាង​ប្រធានាធិបតី​រុស្ស៊ី​និង​មេដឹកនាំ​កូរ៉េខាងជើង​។​

 

​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin និង​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-un

​តាម RIA នៅ​ថ្ងៃទី​១៨ ខែកក្កដា ដែល​ដកស្រង់​សម្ដី​របស់​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​កូរ៉េខាងជើង​Alexander Matsegora និយាយថា ជំនួប​កំពូល​រវាង​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin និង​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-un កំពុង​ស្ថិតក្នុង​កម្មវិធី​ពិភាក្សា ខណៈពេល​លោក​ឱ្យដឹង​បន្ថែមថា គោលជំហរ​របស់​រុស្ស៊ី​គឺ​ដល់ពេល​ពិនិត្យមើល​ការលុបចោល​ទណ្ឌកម្ម​លើ​ប្រទេស​នេះ​។​

​កាលពី​ខែ​មុន វិមាន​ក្រឹម​ឡាំង​ឱ្យដឹងថា រុស្ស៊ី​បាន​អញ្ជើញ​មេដឹកនាំ​កូរ៉េខាងជើង​មក​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ប៉ែក​បូព៌ា ដែល​ប្រព្រឹត្ត​ទៅជា​រៀងរាល់ឆ្នាំ ហើយ​តាម​គម្រោង​នឹង​រៀប​ចំនា​ខែកញ្ញា នៅ Vladivostok ប្រទេស​រុស្ស៊ី​។​

​រុស្ស៊ី​និង​កូរ៉េខាងជើង​មាន​ព្រំដែន​ជាប់​គ្នា​ខ្លី​ប៉ុណ្ណោះ ហើយ​ស្ថិតនៅ​ចម្ងាយ​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​ទីក្រុង​Vladivostok ។​

​កាលពី​ខែមិថុនា ប្រមុខ​ការទូត​រុស្ស៊ី Sergei Lavrov ក៏បាន​ទៅកាន់​កូរ៉េខាងជើង​ក្នុង​បំណង​ដើម្បី​ធានាថា សម្ដី​របស់​ក្រុង​មូ​ស្គូ​ត្រូវបាន​គេ​ទទួលយក​ដើម្បី​រៀបចំ​បណ្ដា​កិច្ចព្រមព្រៀង​ការទូតរ​វាង​កូរ៉េខាងជើង​ជាមួយ​អាមេរិក​និង​កូរ៉េខាងត្បូង​។​

​ក្នុង​បរិបទ​មួយ​ផ្សេង ក្រោយ​ជំនួប​ជា​ប្រវត្តិសាស្ដ្រ​រវាង​ប្រធានាធិបតី​អាមេរិក Donald Trump ជាមួយ​មេ​ដឹក​កូរ៉េខាងជើង​Kim Jong-un នាយករដ្ឋមន្ដ្រី​ជប៉ុន Shinzo Abe ក៏បាន​បង្ហាញ​ពី​បំណង​ជួបប្រជុំ​ជាមួយ​Kim នៅ​ខែកញ្ញា​ខាងមុខ​ផងដែរ​៕

សូយន

spot_img
×