Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​Trump:«​លោក​Putin និង​ខ្ញុំ​ស្និទ្ធស្នាល​ដល់​ថ្នាក់​មាន​មនុស្ស​ជាច្រើន​ច្រណែន​និង​ខឹងសម្បា​»

spot_img

​តាម​ទីភ្នាក់ងារសារព័ត៌មាន Sputnik ក្រោយ​ជំ​នូ​ប​កំពូល​រវាង​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin​និង​ប្រធានាធិបតី​អាមេរិក​Donald Trump ពីរ​ថ្ងៃ​ប៉ុណ្ណោះ មានមតិ​ជាច្រើន ពិសេស​ក្នុង​មជ្ឈដ្ឋាន​អ្នកនយោបាយ​អាមេរិក​បាន​រិះគន់​ប្រធានាធិបតី​អាមេរិក​យ៉ាង​ចាស់ដៃ​។​

​ប្រធានាធិបតី​អាមេរិក​Donald Trump និងប្រធានាធិបតី​រុស្ស៊ី Vladimir Putin​​​ក្នុងជំនួប​សារព័ត៌​មាននៅ​Helsinki ប្រទេស​ហ្វាំ​ឡង់ ថ្ងៃទី​១៦ ខែកក្កដា​​

​ជាការ​ឆ្លើយតប តាមរយៈ​គេហទំព័រ​Twitter​របស់ខ្លួន លោក​Trump​បាន​សរសេរ​អំពី​ជំនួប​របស់លោក​ជាមួយ​លោក​Putin ហើយ​សន្យាថា​វា​នឹងមាន​លទ្ធផល​ល្អប្រសើរ​ក្នុង​អនាគត​យ៉ាងខ្លី​ខាងមុខនេះ​។​លោក​នូវបាន​សរសេរ​បន្ថែមថា ភាពស្និទ្ធស្នាល​ជាមួយ​លោក​Putin​បានធ្វើឱ្យ​មនុស្ស​ជាច្រើន​ខឹងសម្បា​រូបគាត់​។​

​លោក​Trump​សរសេរ ៖​បុគ្គល​ដឹកនាំ​បណ្ដា​ស្ថាប័ន​ចារកម្ម​ជាច្រើន​បាន​វាយតម្លៃ​យ៉ាងខ្ពស់​ចំពោះ​សន្និសីទ​សារព័ត៌មាន​រួម​នៅ​Helsinki ។​លោក​Putin និង​ខ្ញុំ​បាន​ពិភាក្សា​អំពី​បញ្ហាសំខាន់​ក្នុងជំនួប​តទល់​គ្នា​។ បញ្ហា​ដែល​យើងខ្ញុំ​ស្និទ្ធស្នាល​គ្នា បានធ្វើឱ្យ​មនុស្ស​ជាច្រើន​ច្រណែន​និង​ខឹង ព្រោះ​ពួកគេ​ពុំ​បានឃើញ​យើងខ្ញុំ​តានតឹង​ដាក់គ្នា​ដូចជា​នៅលើ​វេទិកា​ប្រកួត​ក្បាច់គុន​។​លទ្ធផល​សំខាន់ៗ​ជាច្រើន​នឹង​ឆាប់​កើតមានឡើង​។​

​លោក​Trump​ក៏​សង្កត់ធ្ងន់ថា ជា​យូរអង្វែង​ជំនួប​រវាង​លោក​និង​លោក​Putin នឹង​នាំមក​លទ្ធភាព​ធំធេង​ជាង​សន្និសីទ​កំពូល NATO ដែល​មុន​នោះ​ប៉ុន្មាន​ថ្ងៃ​បាន​ប្រព្រឹត្តិ​ទៅ ហើយ​លោក​Trump ក៏បាន​ចូលរួម​នៅមុន​ពេលធ្វើ​ដំណើរ​ទៅកាន់​Helsinki​។​

​លោក​Trump​សរសេរ​៖ ថ្វិ​ត្បិត​សន្និសីទ​កំពូល​នៅ HelsinkI គឺជា​ជោគជ័យ​ធំ​មួយ គ្រា​ដែល​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ត្រូវបាន​ប្រទេស​ជា​សមាជិក​ធ្វើការ​ចំណាយ​លឿន​ជាង​មុន ប៉ុន្ដែ​ជំនួប​ប្រធានាធិបតី​រុស្ស៊ី​ជា​យូរអង្វែង​អាច​នាំមក​នូវ​ជោគជ័យ​ធំធេង​ជាង​នេះ​។ សញ្ញា​សកម្ម​ជាច្រើន​នឹង​កើតឡើង​ក្រោយ​ជំនួប​នេះ​។​

​លោក​Trump​បន្ដ​សង្កត់ធ្ងន់ថា​៖ ចំពោះ​រឿង​កូរ៉េខាងជើង រុស្ស៊ី​បាន​យល់ព្រម​គាំទ្រ​ក្នុងពេលដែល​ទំនាក់ទំនង​រវាង​អាមេរិក​និង​ប្រទេស​នេះ​កំពុងតែ​ល្អប្រសើរ​ណាស់ ហើយ​ដំណើរការ​សន្ដិភាព​ក៏​កំពុង​ប្រ​ព្រឹ​តិ្ត​ទៅ​ងាយស្រួល​។​កុំ​ប្រញាប់ប្រញាល់ បណ្ដា​វិធានការ​ដាក់ទណ្ឌកម្ម​ពុំទាន់​ដក​ទេ​!​។ ដាច់ខាត​ផលប្រយោជន៍​យ៉ាង​ធំ​និង​អនាគត​ល្អប្រសើរ​មួយ​កំពុង​រង់ចាំ​កូរ៉េ​ពេលដែល​ដំណើរការ​ត្រូវបាន​បញ្ចប់​៕

សូយន

spot_img
×