Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ថៃ​៖​ក្មេង​ទាំង ១២​នាក់ និង​គ្រូបង្វឹក បាន​រៀបរាប់​ពី​ជីវិត​ជាប់គាំង​ក្នុង​រូងភ្នំ​រយៈ ពេល ៩​ថ្ងៃ​

spot_img

« អព្ភូតហេតុ » « អស្ចារ្យ » នេះ​ជា​ពាក្យ​ដែល​ក្មេង​ទាំង ១២​នាក់ និង​គ្រូបង្វឹក​បាល់ទាត់​ម្នាក់រ​បស់​ពួកគេ​បាន​និយាយ​ច្រើនដង​នៅក្នុង​សន្និសីទកាសែត​រួមគ្នា​ជា​សាធារណៈ​លើក​ទី​១ នា​ថ្ងៃ​ពុធ ទី​១៨ កក្កដា​។ អ្វីដែល​ពួកគេ​បាន​រៀបរាប់ ពិពណ៌នា គឺ​ជីវិត​ជាប់​ក្នុង​រូងភ្នំ​រយៈពេល ៩​ថ្ងៃ​ក្នុងស្ថានភាព​ងងឹតស្លុង គ្មាន​អាហារ​ទទួលទាន ផឹក​តែ​ទឹកភ្លៀង​ដែល​ហូរ​តាម​ជ្រលង​ថ្មភ្នំ និង​មានតែ​ការ​បន់ស្រន់​។ គ្រូបង្វឹក​បាល់ទាត់​អាយុ ២៥​ឆ្នាំ​ដែលជា​មនុស្ស​ធំ​ម្នាក់​គត់​ក្នុង​ក្រុម​បាន​បញ្ជាក់ថា ពួកគេ​បាន​ព្យាយាម​រក​មធ្យោបាយ​ចាកចេញ​ដោយ​ខ្លួនឯង ដោយ​គិតថា មិនអាច​អង្គុយ​ទន្ទឹងរង់ចាំ​ជំនួយ​ពី​ខាងក្រៅ​បានទេ​។ តែ​នៅតែ​មិនអាច​ចេញរួច​។​

ក្មេង​ទាំង ១២​នាក់ និង​គ្រូបង្វឹក​បាល់ទាត់​ម្នាក់​បាន​រៀបរាប់​ពី​ជីវិត​ជាប់គាំង​ក្នុង​រូងភ្នំ​រយៈពេល ៩​ថ្ងៃ​.​។​

​ពួកគេ​ក៏បាន​ប្រាប់ថា ក្នុងពេល​សម្រាក​ក្នុង​មន្ទីរពេទ្យ ពួកគេ​ក៏បាន​មើល​ការប្រកួត​បាល់ទាត់​ពិភពលោក​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​រវាង​ក្រុម​ជម្រើសជាតិ​បារាំង និង​ក្រូ​អាស៊ី​នា​យប់​ថ្ងៃអាទិត្យ ទី​១៥ កក្កដា​ដែរ​។ បន្ទាប់មក មាន​អ្នកខ្លះ​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការចង់​ក្លាយខ្លួនជា​កីឡាករ​បាល់ទាត់​ជំនាញ​ទៀតផង​។ គួរ​រម្លឹក​ជូន​ឡើងវិញ​ថា ក្មេង​ទាំង ១២​នាក់​ដែលមាន​អាយុ​ពី ១១​ឆ្នាំទៅ ១៦​ឆ្នាំ និង​គ្រូបង្វឹក​បាល់ទាត់​របស់​គេ​ម្នាក់​អាយុ ២៥​ឆ្នាំ​បាននាំគ្នា​ចូលក្នុង​រូងភ្នំ Tham Luang ស្ថិតក្នុង​ខេត្ត​ឈៀង​រ៉ៃ កាលពី​ថ្ងៃទី​២៣ មិថុនា និង​បាន​ជាប់កុន​ចេញ​មិន​រួច​ដោយសារ​ទឹក​ឡើង​ខ្លាំង​ក្នុង​រូងភ្នំ​។​

គេ​ត្រូវ​រង់ចាំ​! ៩​ថ្ងៃក្រោយ​ទើប​ក្រុម​អ្នកជំនាញ​មុជទឹក​ជនជាតិ​អង់គ្លេស​បាន​រកឃើញ​ទីកន្លែង​របស់​ពួកគេ​ដែលមាន​ចម្ងាយ​ប្រមាណ ៤​គីឡូម៉ែត្រ​ពី​ច្រក​ផ្លូវ​ចូល​។ តាំងពី​ពេលនោះ​មក រដ្ឋាភិបាល​ថៃ​ដោយមាន​ជំនួយ​ពី​អន្តរជាតិ​បាន​ព្យាយាម​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​រំដោះ​ពួកគេ​ចេញ​។ ទីបំផុត ប្រតិបត្តិ​ការរំដោះ​ពួកគេ​បានចាប់ផ្តើម​ជា​ផ្លូវការ​ក្នុង​ថ្ងៃអាទិត្យ ទី​៨ កក្កដា និង​បញ្ចប់​ក្នុង​ថ្ងៃ​អង្គារ ទី​១០ កក្កដា ដោយ​រំដោះ​បាន​ក្មេង​ទាំង ១២​នាក់ រួមទាំង​គ្រូបង្វឹក​បាល់ទាត់​របស់​ពួកគេ​ដោយ​សុវត្ថិភាព​។ តែ​ពួកគេ​ត្រូវបាន​រដ្ឋាភិបាល​បញ្ជូន​ភ្លាមៗ​ទៅ​ឲ្យ​សម្រាក​ពិនិត្យ​សុខភាព​ក្នុង​មន្ទីរពេទ្យ​ជាង ១​សប្តាហ៍​ទើប​អនុញ្ញាត​ឲ្យ​បង្ហាញខ្លួន​ជា​សាធារណៈ​ក្នុង​ថ្ងៃ​ពុធ ទី​១៨ កក្កដា​។​

គួរ​រម្លឹក​ជូន​ឡើងវិញ​ថា ក្មេង​ទាំង ១២​នាក់ និង​គ្រូបង្វឹក​បាល់ទាត់​ម្នាក់​បាន​ចូលក្នុង​រូងភ្នំ Tham Luang ស្ថិតក្នុង​ខេត្ត​ឈៀង​រ៉ៃ​កាលពី​ថ្ងៃទី​២៣ មិថុនា និង​បាន​ជាប់កុន​ចេញ​មិន​រួច​ដោយសារ​ទឹក​ឡើង​ខ្លាំង​ក្នុង​រូងភ្នំ​។ បន្ទាប់មក និង​ដោយមាន​ជំនួយ​ពី​អន្តរជាតិ ប្រតិបត្តិ​ការរំដោះ​ពួកគេ​ទាំងអស់គ្នា​ត្រូវបាន​ចប់សព្វគ្រប់​ក្នុង​ថ្ងៃទី​១០ កក្កដា​។​

​ក្នុងឱកាស​នោះដែរ ក្មេង​ទាំង ១២​នាក់ និង​គ្រូបង្វឹក​បាល់ទាត់​ក៏បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ចំពោះ​អ្នកជំនាញ​មុជទឹក​ជនជាតិ​ថៃ​ម្នាក់​ដែល​បាន​ស្លាប់​នៅក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​ពួកគេ ព្រមទាំង​លុតជង្គង់​ក្រាប​ក្បាល​ចុះ​នៅ​ចំពោះមុខ​រូបថត​ព្រះមហាក្សត្រ​ថៃ​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​បាន​បញ្ជាក់ថា ក្មេង​ទាំង ១២​នាក់ និង​គ្រូបង្វឹក​បាល់ទាត់​អាច​នឹង​វិលត្រឡប់​ទៅ​ជួបជុំ​ក្រុមគ្រួសារ​របស់​ពួកគេ​នាពេល​ឆាប់ៗ​ខាងមុខ​៕

សូយន

spot_img
×