Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​បុក​ជាមួយ​ម៉ូតូ​បញ្ច្រាសទិស​គ្នា បណ្តាលឲ្យ​ស្លាប់​បុរស​ម្នាក់ នៅ​ក្រុង​សំរោង​

spot_img

​ឧត្តរមានជ័យ ៖ មាន​កណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​រថយន្ដ​និង​ម៉ូតូ ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​នៅលើ​កំណាត់​ផ្លូវ​ខេត្ត​លេខ​២៦៨៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤-៥ ស្ថិតក្នុង​ភូមិ​គី​រី​វន្ត សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ បណ្តាលឲ្យ​ស្លាប់​បុរស​ម្នាក់ នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង ១០​និង​៣៩​នាទី ។​

អ្នកបើកបរ​ម៉ូតូ​ឈ្មោះ យ៉​ម យឿ​ម ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ស្រះ​ព្រិច សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ (​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​) ចំណែក​អ្នកបើកបរ​រថយន្ត​ម៉ាក្ស RX.300 រត់គេចខ្លួន​បាត់ បន្សល់ទុក​នៅ​រថយន្ត​នៅ​កន្លែងកើតហេតុ ។ ករណីនេះ រថយន្ត​ខូច​ស្រាល​១​គ្រឿង និង​ម៉ូតូ​ខូច​ធ្ងន់ ។​

​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្តាល​មក​ពី​ភាគី​ម៉ូតូ​បើកបរ​មិន​ប្រកាន់​ស្តាំ ។​

​បច្ចុប្បន្ន នគរបាល​ចរាចរណ៍​បាន​វាស់វែង និង​នាំ​យក​មធ្យោបាយ​ទាំង​២​គ្រឿង​មក​រក្សាទុក​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ដោះស្រាយ​តាមច្បាប់ ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×