Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនន់​ទឹកភ្លៀង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ខេត្ត​ចំនួន​៥ ពលរដ្ឋ​ជាង​៨០០​គ្រួសារ ត្រូវបាន​ជម្លៀស​

spot_img

​ភ្នំពេញ ​៖ ភ្លៀង​បាន​និង​កំពុង​ធ្លាក់​យ៉ាង​ខ្លាំង នាំឲ្យ​កើត​មាន​ទឹកជំនន់​ដែល​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ដ​ល់​ខេត្ត​ចំនួន​៥​រួមមាន​៖ ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ ខេត្ត​កំពត ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​បាត់ដំបង​។ គ្រោះ​ធម្មជាតិ​មួយ​នេះ បាន​បង្ខំ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ត្រូវ​ជម្លៀស​ប្រជាពលរដ្ឋ​ចំនួន​៨៣៧​គ្រួសារ ទៅរក​ទីទួល​មាន​សុវត្ថិភាព ខណៈ​ដំណាំ​ស្រូវ​ចំនួន​១០៥៧​ហិកតា កំពុង​រង​ផលប៉ះពាល់​។​

​ខេត្ត​កោះកុង​មាន​ស្រុក​ចំនួន​៤ ដែល​ត្រូវបាន​រងគ្រោះ​ដោយសារ​ទឹកជំនន់ គឺ​ស្រុក​ថ្មបាំង ស្រុក​កោះកុង ស្រុក​ស្រែអំបិល និង​ស្រុក​មណ្ឌលសីមា​។ ក្នុងនោះ មាន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ជម្លៀស​ចេញមក​ទីទួល​សុវត្ថិភាព ចំនួន​៤២៧​គ្រួសារ​។​
​នៅ​ខេត្ត​កំពត​មាន​ផលប៉ះពាល់​ខ្លាំង​នៅ​តាម​ដង​ទឹក​ឈូ ឃុំ​មាក់ប្រាង និង​ឃុំ​កំពង់​ត្រែង តែ​ភាគច្រើន​គឺ​ទឹក​បាន​ស្រក​បន្តិច​ហើយ​។​
​ក្នុង​ខេត្ត​បាត់ដំបង មាន​ការប៉ះពាល់​ច្រើន​នៅ​ស្រុក​ឯក​ភ្នំ ចំនួន​៣​ឃុំ ហើយ​ផ្ទះ​ដែល​លិច​ទឹក​មាន​ចំនួន​១០៩​ខ្នង មាន​ស្រូវ​ខូច (​ស្រូវ​កំពុង​ផ្កា​) ចំនួន​៥០​ហិកតា ហើយ​ដំណាំ​បន្លែ​៤១​ហិកតា ហើយ​ស្រូវ​ដែល​លិច​ទឹក​មិន​ទាន់​ខូច ចំនួន​១០០៧​ហិកតា​។​

​នៅក្នុង​ខេត្ត​ព្រះសីហនុ មានកា​ជម្លៀស​ប្រជាពលរដ្ឋ​ចំនូ​ន​៤១០​គ្រួសារ ដែល​បាន​ស្នើសុំ​ស្បៀង​នៅ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ គឺ​ឃុំ​អូរ​បាក់រទេះ​។ ដោយឡែក​នៅ​ខេត្ត​កំពង់ស្ពឺ ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត មាន​ការ​ឲ្យ​ព្រួយបារម្ភ ហើយក៏​អាច​ប៉ះពាល់​មក​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×