Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកការទូត​អូស្ត្រាលី​ម្នាក់ ធ្លាក់​ពីលើ​អាគារ​ស្លាប់ នៅ​ទីក្រុង​ញូវយ៉ក​

spot_img

​អ្នកការទូត​អូស្ត្រាលី​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត បន្ទាប់​ពី​ធ្លាក់​ពី​រានហាល​ខាងមុខ នៃ​ផ្ទះ​របស់​គាត់ ស្ថិត​ក្នុង​ទីក្រុង​ញូវយ៉ក ខណៈពេល​កំពុង​និយាយ​លេង​ជាមួយ​មិត្តភក្តិ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC នៅ​មុន​នេះ​បន្តិច ថ្ងៃទី ១៧ ខែវិច្ឆកា​។​

​ប៉ូលីស​ក្រុង​ញូវយ៉ក​បាន​និយាយថា លោក Julian Simpson អាយុ ៣០​ឆ្នាំ បាន​រអិល​ធ្លាក់​ដោយ​ចៃដន្យ​ពី​រានហាល​ជាន់​ទី ៧​នៃ​អាគារ​របស់គាត់ ទៅ​ទើលើ​ជាន់ទី ២​។​

​លោក Julian Simpson គឺជា​អ្នកការទូត​ជាន់​ទាប​ម្នាក់​ដែល​តំណាង​ឲ្យ​ប្រទេស​អូស្ត្រាលី នៅ​អង្គការ​សហប្រជាជាតិ​។​

​បើ​តាម​ការផ្សព្វផ្សាយរ​ប​សា់រព័ត៌មាន​អា​មេ​រិច បានឲ្យដឹងថា អ្នកការទូត​រូបនោះ​បាន​លេងល្បែង (Trust Game) ជាមួយនឹង​មិត្ត​ភ​កិ្ត​មុន​ពេល​គាត់​ធ្លាក់​មក​ដី​។ Trust game គឺជា​ល្បែង​ដែល​មាន​ការ​ប្រថុយ ដោយ​ពឹកផ្អែក​លើ​នរណាម្នាក់​ក្នុង​ការចាប់​អ្នក​ឲ្យ​ជាប់​។​

​ប៉ូលីស​ត្រូវបាន​គេ​តេ​ឲ្យទៅ​កាន់​កន្លែង​កើតហេតុ​ម៉ោង ១ (​ម៉ោង​នៅ​អា​មេ​រិច​) កាលពី​ថ្ងៃ​ពុធ​កន្លងទៅ​។ លោក Julian Simpson ត្រូវបាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​តែ​ត្រូវបាន​គេ​ប្រាប់ថា​ស្លាប់បាត់​ទៅ​ហើយ​។​

​នាយករដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull បាន​ហៅ​ហេតុការណ៍​នោះ​ថា ជា​សោកនាដកម្ម​ដ៏​គួរឲ្យខ្លាច​។​

​លោក Julian Simpson បាន​មក​នៅ​អា​មេ​រិច​អស់​រយៈពេល ២​ឆ្នាំ​មកហើយ​៕ សុភ័ក្ត្រ​

រូបភាពជាមួយភរិយា Lauren Waugh

 

 

spot_img
×