Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ចំនួន ៩​នាក់ ត្រូវបាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ឃាត់ខ្លួន​ករណី​គ្រឿងញៀន​

spot_img

​បន្ទាយមានជ័យ​ ៖ ​ជនសង្ស័យ​ចំនួន ៩​នាក់ ត្រូវបាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ឃាត់ខ្លួន​ករណី​គ្រឿងញៀន ត្រូវបាន​កម្លាំង​ជំនាញ កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ។​

​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា នៅវេលា​ម៉ោង ១៤ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ​២០១៨ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​រក្សាទុក និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៩​នាក់ នៅ​ចំណុច​​បន្ទប់​ជួល​លេខ ២២៩ ក្នុង​កាស៊ីណូ​ក្រោន​រី​សត ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ បានឱ្យដឹងថា ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ករណី​ខាងលើ និង​ដោយ​អនុវត្ត​តាម​ការអនុលោម​របស់​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារ​អម​សាលាដំបូង​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង និង​ឃាត់​​ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៩​នាក់ រួមមាន​៖

១. ឈ្មោះ ង្វៀង ឌិន​ញឹក (​ហៅ តា​យួន​) ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​រកស៊ី​ចង​ការប្រាក់ ស្នាក់​នៅ​បន្ទប់​ជួល​លេខ ២២៩ ក្នុង​កាស៊ីណូ​ក្រោន​រី​សត ២. ឈ្មោះ ផាន់ ស៊ីណា (​ហៅ ស្រី​ម៉ៅ ) ភេទ​ស្រី អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត​ប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល ស្ថិតក្នុង​ភូមិ​ក្បាល​កោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ៣. ឈ្មោះ សយ សុខ​ឃឿន ភេទ​ស្រី អាយុ ៤២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ស៊ីឈ្នួល​បោក​អ៊ុត រស់នៅ​ភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ៤. ឈ្មោះ អុល រ៉ូ​ម៉ាកូ​ឡាប ភេទ​ស្រី អាយុ ៣០​ឆ្នាំ ជនជាតិ​ថៃ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ប្រទេស​ថៃ ៥. ឈ្មោះ ស៊ឹម ពៅ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ក្បាល​កោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ៦. ឈ្មោះ ឈួន សុក្រ​ជាតិ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​ទូរស័ព្ទ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ៧. ឈ្មោះ ជា សុខា ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​តា​កុយ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ៨. ឈ្មោះ ផូ សុភ័​ក្រ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​កាបូប បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ក្បាល​ស្ពាន​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ៩. ឈ្មោះ អា​យ ចិន្ត្រា (​ហៅ ខ្លា​) ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត​ប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត រួមទាំង​ដកហូត​បាន​វត្ថុតាង​មាន ៖ គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) ចំនួន ២៣​ថង់ ស្មើនឹង ១១.៦៣​ក្រាម​, គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន​គ្រាប់​ចំនួន ០៩​គ្រាប់​, គ្រឿងញៀន​អ៊ិច​ស្តា​ស៊ីចំនួន ០២​គ្រាប់​, ទូរស័ព្ទ​ចំនួន ១៦​គ្រឿង​, នាឡិកាដៃ​ចំនួន ០៥​គ្រឿង​, អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន ០២​សន្លឹក​, កាបូប​លុយ​ចំនួន ០៣, ខ្សែក​លោហធាតុ​ពណ៌​លឿង​ចំនួន ០២​ខ្សែ​, ចិញ្ចៀន​លោហធាតុ​ពណ៌​លឿង ចំនួន ០២​វង់​, ក្រវិល​ពណ៌​ប្រាក់​ចំនួន ០១​គូ​, ក្រវិល​ឆា​ណែ​ល​ពណ៌​លឿង​ដាំ​ត្បូង​ចំនួន ០១​គូ​, បង្កាន់ដៃ​បញ្ចាំ​ចំនួន ០១​សន្លឹក​, បង្កាន់ដៃ​បង់អាករ​ជនអន្តោប្រវេសន៍​ចំនួន ០៤​សន្លឹក​, បង្កាន់ដៃ​ទទួល​ពាក្យ​សុំ​ចុះ​ឈ្មោះ​ជនអន្តោប្រវេសន៍​ចំនួន ០២​សន្លឹក​, បារី​អេឡិចត្រូនិច​ចំនួន ០២​គ្រឿង និង​ប័ណ្ណ​ផ្ញើ​ឥ​វ៉ាន់​ចំនួន ០១​សន្លឹក​ផងដែរ ។​

ក្រោយ​ទទួលបាន​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ លោក​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង ទៅ​កាន់​បញ្ជាការ​ដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

ដោយ​បាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ចាត់តាំង​មន្ត្រី​ជំនាញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×