Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ឃាតកម្ម​សម្លាប់​ប្រពន្ធ​ខ្លួន​ឯង ឃាតករ​ជា​ប្តី ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​នាំ​កូន​គេចខ្លួន​, កូនតូចៗ​បី​នាក់​ត្រូវ​កំព្រា​អស់​មួយជីវិត​

spot_img

​កណ្តាល​ ៖ ​ស្រុក​អង្គស្នួល នៅ​ថ្ងៃ​ទី​១៨​ខែកក្កដា ឆ្នាំ​២០១៨ បានឲ្យដឹងថា កិច្ចប្រតិបត្តិការ ស្រាវជ្រាវ​ស៊ើបអង្កេត ករណី​ឃាតកម្ម​ប្តី​កាប់​សម្លាប់​ប្រពន្ធ​ខ្លួន​ឯង​ដោយសារ​ភ្លើង​ប្រច័ណ្ឌ​នោះ ឃាតករ​ជា​ប្តី​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយពេល​ប្រព្រឹត្ត​ករណី​ឃាតកម្ម​ហើយ បាន​នាំ​កូន​ជិះ​ម៉ូតូ​គេចខ្លួន ។ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​។ ករណី​ឃាតកម្ម គឺ​ឪពុក​ត្រូវ​ជាប់គុក ម្តាយ​ត្រូវស្លាប់ ចំណែកឯ​កូនប្រុស​ស្រី​៣​នាក់ ដែល​នៅ​តូចៗ ត្រូវ​កំព្រា​អស់​មួយ​ជីវិត។​

​នគរបាល​ស្រុក​អង្គស្នួល បានបញ្ជាក់​ថា ហេតុការណ៍​នេះ​ឡើង នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​២០.៣០​នាទី នៅ​ចំណុច​លើ​ផ្ទះ​ជនរងគ្រោះ ស្ថិតនៅ​ភូមិ​អង្គ​ព​ពាយ ឃុំ​ក្រាំង​ម្កាក់​ស្រុក អង្គស្នួល​ខេត្ត​កណ្តាល​។ ជនរងគ្រោះ ១​នាក់​(​ប្រពន្ធ​)​ស្លាប់ ឈ្មោះ ឈិត ម៉ាច ភេទ​ស្រី អាយុ​៣៦​ឆ្នាំ​ជនជាតិ​ខ្មែរ កម្មការិនី​រោងចក្រ ទីលំនៅ សព្វថ្ងៃ​ស្នាក់នៅ​ភូមិ​អង្គ​ព​ពាយ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។ ជនសង្ស័យ​១​នាក់​ប្រុស (​ប្តី​) ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៨ ឈ្មោះ ណន ណាត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ កម្មករសំណង់ ទីលំនៅ សព្វថ្ងៃ ស្នាក់នៅ​ភូមិ​អង្គ​ព​ពាយ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។ វត្ថុតាង​ចាប់យក មាន​ពូថៅ​ដៃ​១ ដង​ឈើ​ប្រវែង​២៣​សង់ទីម៉ែត្រ ។​

​នៅ​មុនពេល​កើតហេតុ យប់​ថ្ងៃ​ទី​១៥ ខែកក្កដា​ឆ្នាំ​២០១៨ ជនរងគ្រោះ​និង​ជនសង្ស័យ ជា​ប្តី ប្រពន្ធ បាន​ឈ្លោះប្រកែក​គ្នា ហើយ​ក៏​ស្ងាត់​មាត់​ទៅ ។ លុះ​ពេល​ជនរងគ្រោះ​ដេក​លង់លក់ ជនសង្ស័យ​បាន យក​ពូថៅ កាប់​ជនរងគ្រោះ​៥ ពូថៅ​សំដៅ​ចំ​ក្បាល​បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ ហើយ​យក​ភួយ​គ្រប ដណ្តប់​ពីលើ ។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​១៦​ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨ ជនសង្ស័យ​ បាន​នាំ​កូន​២​នាក់​តូចៗ ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​ស្រុកកំណើត នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ បាត់ទៅ ។ នៅ​ថ្ងៃ​ទី​១៦​ខែកក្កដា​ឆ្នាំ​២០១៨ វេលា​ម៉ោង​១៩ ឈ្មោះ ឈិត តាក់​ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់នៅ​ភូមិ​ជាមួយគ្នា ត្រូវជា​ប្អូនបង្កើត របស់​ជនរង គ្រោះ បាន​ឃើញ​ផ្ទះ​បង មិន​បើកភ្លើង​អំពូល ក៏​បាន​ដើរ​ទៅ​មើល​ហើយ​ស្រែកហៅ​​មិនឮ រួច​បាន​ឡើង​ទៅ​មើល​នៅលើផ្ទះ បញ្ចាំង​ភ្លើង​ពិល​ឃើញ​ជនរងគ្រោះ ដេក​គ្រប​ភួយ​ស្លាប់បាត់​ទៅ​ហើយ ទើប​ចុះ​មក​វិញ មក​ប្រាប់​ប្រពន្ធ និង​ទៅ​រាយការណ៍​ជូន​មេភូមិ ព្រមទាំង​សមត្ថកិច្ច​មូលដ្ឋាន​។ ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ ភ្លាម​កម្លាំង​សមត្ថកិច្ច ស្រុក​អង្គស្នួល សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ខេត្ត ចុះ​ទៅដល់​កន្លែងកើតហេតុ ពិនិត្យ​ហេតុ​និង​ធ្វើ​កោសល្យវិច័យ បើក​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត លុះដល់ ម៉ោង​២២.១០​នាទី កម្លាំង​សមត្ថកិច្ច បាន​ឈាន​ទៅ​កំណត់ បាន​មុខសញ្ញា​សង្ស័យ សហ​​ការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នគរបាល ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ឈាន​ទៅ​ដល់​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​បាន នៅ​ចំណុច​នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ ក្សេម​ក្សាន្ត ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ។ នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ ឃាតកម្ម​ដោយ​យក​ពូថៅ កាប់​ទៅលើ​ជនរងគ្រោះកំពុង​ ដេកលក់​ចំ​ក្បាល​ចំនួន​៥ ពូថៅ​បណ្តាល ឲ្យស្លាប់​ភ្លាមៗ មូលហេតុ​ប្រច័ណ្ឌ មាន​រយៈពេល​៣​ឆ្នាំ មកហើយ និង​ធ្លាប់​មាន​ជម្លោះ​ជាមួយ​គ្នា ជា​ញឹកញាប់ ។ ជនសង្ស័យ​រួមជាមួយ​វត្ថុតាង ត្រូវបាន​នាំ​មកកាន់​អធិការដ្ឋាន នគរបាល​ស្រុក​អង្គស្នួល ដើម្បី​បន្ត​ចាត់ការ តាម​នីតិវិធី ៕ ​ដោយ ​៖ ​កូឡាប​

   

spot_img
×