Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផលិតផល​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស ឈ្មោះ FORCE ប្រឈម​នឹង​គាំងបេះដូង​ស្លាប់​

spot_img

​ភ្នំពេញ ​៖ ​ក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សេចក្តីជូនដំណឹង ការហាមឃាត់​ការ​នាំចូល លក់ ចែកចាយ និង​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក នូវ​ផលិតផល​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស ឈ្មោះ FORCE ដោយ​ផលិតផល​នេះ​គ្មាន​ចុះ​បញ្ជិកា និង​គ្មាន​ការត្រួតពិនិត្យ​ពី​ក្រសួង​សុខាភិបាល​ឡើយ​។​

​ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ដល់​សាធារណជន​ទូទៅ​ថា ការប្រើប្រាស់​ផលិតផល​នេះ​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​សុខភាព ឬ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​(​ស្លាប់​ដោយសារ​ការ​គាំងបេះដូង​)​។ ផលិតផល​នេះ នាំចូល​ពី​ប្រទេស​បារាំង ហើយ​បាន​ធ្វើ​ការផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ដោយ​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ត្រឹមត្រុវ នូវ​ឱសថ​បំប៉ន​សុខភាព FORCE ដោយ​ភូតកុហក និង​បំផ្លើស​ហួស​ពី​ការពិត​មាន​ដូចជា ធ្វើឲ្យ​ប្រដាប់​ភេទ​បុរស​ធំ​ជាង​មុន រឹង​ជាង​មុន ជំនួយ​ដល់​ក្រ​លៀន ក្រពេញប្រូ​ស្តាត អាច​ជួយ​ព្យាបាល​អ្នក​ដែល​មាន​បញ្ហា​ទឹកនោមផ្អែម ទឹកនោម​ប្រៃ លើសឈាម និង​បញ្ហា​ក្រពះ​។​ល​។ ដើម្បី​ចៀសវាង​ការខាតបង់​ប្រាក់​កាស និង​ប៉ះពាល់​ដល់​សុខភាព ឬ​ឈានដល់​បាត់បង់​ជីវិត ដោយសារ​គាំងបេះដូង របស់​អ្នកប្រើប្រាស់ ក្រសួង​សុខាភិបាល ស្នើ​បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់​ត្រុវ​ឈប់​ប្រើប្រាស់​ផលិតផល​ឱសថ​បំប៉ន​ផ្លូវភេទ​បុរស​នេះ ដោយ​ផលិតផល​នេះ​ពុំ​បាន​ត្រួតពិនិត្យ​គុណភាព គ្មាន​ការ​បញ្ជិកា គ្មាន​ក្រុមហ៊ុន​ស្របច្បាប់ និង​គ្មាន​ការអនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ពី​ក្រសួង​សុខាភិបាល​ឡើយ​។ ក្រសួង​សុខាភិបាល នឹង​ចាត់​វិធានការ​ច្បាប់​យ៉ាង​តឹងរ៉ឺង​បំផុត​ចំពោះ​ម្ចាស់​គណនី​ហ្វេ​សប៊ុក ឬ​ជន​ណា ដែល​បន្ត នាំចូល ផ្សព្វផ្សាយ ចែកចាយ លក់ ឱសថ​បំប៉នផ្លុវ​ភេទបុរស​នេះ ស្របតាម​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​ ៕ ​ដោយ ​៖ ​កូឡាប​

spot_img
×