Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានភាព​ទឹកជំនន់​ព្រែក​កំពង់បាយ ខេត្ត​កំពត បន្ត​កើនឡើង​មួយកម្រិត​បន្ថែមទៀត ឯ នៅ​ផ្លូវ​ជាតិ​លេខ ៤ ត្រង់​ចំណុច​ស្ពាន​សំរោង ទឹក​បាន​ស្រក​ផុត​ស្ពាន​ទាំង​ស្រុង​ហើយ​

spot_img

​កំពត​-​ព្រះសីហនុ​៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បានឲ្យដឹងថា មកដល់​ព្រឹក​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៨ ទឹក​ព្រែក​កំពង់បាយ បាន​បន្ត​កើនឡើង​មួយកម្រិត​បន្ថែមទៀត ។ គិត​ត្រឹម​ម៉ោង ៦និង៣០ នាទី​ព្រឹក​នេះ ទឹក​ព្រែក​បាន​ជន់​ឡើង​លិច​ចូល​តំបន់​ទំនាប​ជាច្រើន​នៅក្នុង​ស្រុក​ទឹកឈូ ស្រុក​ឈូក ស្រុក​ជុំ​គិរី និង​សង្កាត់​មួយចំនួន​ដែល​នៅ​ជាយក្រុង​កំពត ។ ភ្លៀង​បន្ត​ធ្លាក់ ទឹក​ពី​តំបន់​ខាងលើ​នៅ​តែ​បន្ត​ហូរ​ចាក់​ចូល ដូចនេះ​ទឹក​ព្រែក​នឹង​បន្ត​កើនឡើង ។ សូម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតមានឡើង​ជា​យថាហេតុ ។​

​ក្រសួង​ធនធានទឹក បានឲ្យដឹងថា គិត​ត្រឹម​ម៉ោង ៤និង៣០ នាទី ទៀប​ភ្លឺ ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់​ដែល​ហូរ​កាត់​ផ្លូវ​ជាតិ​លេខ ៤ ត្រង់​ចំណុច​ស្ពាន​សំរោង (​គម ១១៦) ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់​ទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ បាន​ស្រក​ផុត​ស្ពាន​ទាំង​ស្រុង​ហើយ ។ ដោយឡែក​នៅ​ខាងកើត​ស្ពាន ទឹក​មិន​ទាន់​ស្រក​ផុត​ផ្លូវជាតិ​នៅឡើយ​ទេ ដោយ​នៅ​បន្ត​ហូរ​កាត់​ផ្លូវ​ប្រវែង​ប្រមាណ ១៥០ ម៉ែត្រ ក្នុង​កម្ពស់ ០,៥ ម៉ែត្រ ។ ភ្លៀង​នៅ​បន្ត​ធ្លាក់ ប៉ុន្តែ​ក្នុង​កម្រិត​ខ្សោយ ដូចនេះ​ទឹក​អាច​នឹង​បន្ត​ស្រក​ចុះ​មួយកម្រិត​បន្ថែមទៀត ។ ការធ្វើ​ចរាចរ​ឆ្លងកាត់ គឺ​នៅតែ​បន្ត​ផ្អាក​ជា​បណ្តោះអាសន្ន​ដដែល ។​

​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បានបញ្ជាក់​ថា ស្ថានភាព​ទឹក​នៅ​កំពង់ស្ពឺ​ធម្មតា​ទេ គ្រាន់​តែ​ទឹក​បាន​ហូរ​កាត់​២​ឃុំ​ក្នុងស្រុក​សំរោង តែ​ពេល​នេះ​គឺ​ធម្មតា​ទេ អាច​គ្រប់គ្រង​បាន​ ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×