Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង​រកឃើញ​ខ្មោច​នាវា​លិច​ក្នុង​សមុទ្រ​របស់​រុស្ស៊ី​មាន​ផ្ទុក​មាស​២០០​តោន​(មានវីដេអូ)

spot_img

​នៅ​ថ្ងៃទី​១៧​កក្កដា ក្រុមហ៊ុន​មួយ​របស់​កូរ៉េខាងត្បូង​(Shinil Group) បាន​រកឃើញ​ខ្មោច​នាវា​នៅ​បាតសមុទ្រ​ដែលមាន​ផ្ទុក​មាស​២០០​តោន មាន​ឈ្មោះថា Dmitrii Donskoi របស់​យោ​​ធា​ជើង​ទឹក​រុស្ស៊ី ត្រូវបាន​វាយ​ពន្លិច​នៅ​ឆ្នាំ​១៩០៥ ក្នុង​សង្គ្រាម​នៅលើសមុទ្រ​រវាង​រុស្ស៊ី​និង​ជប៉ុន​។​

​ខ្មោច​នាវា​ល្បាត Dmitrii Donskoi បាន​ត្រូវ​លិច​នៅ​ជិត​កោះ​ភាគ​ខាងកើត​ឧបទ្វីប​កូរ៉េ​នា​ឆ្នាំ​១៩០៥ ក្នុង​សង្គ្រាម​លើ​សមុទ្រ​រវាង​រុស្ស៊ី​និង​ជប៉ុន​

​បើតាម​RT, នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៦​កក្កដា​នេះ នាវា​នេះ​ត្រូវបាន​រកឃើញ​ក្នុង​ជម្រៅ​ទឹក​ប្រមាណ​៤៣០​ម៉ែត្រ​នា​តំបន់​សមុទ្រ​មាន​ចម្ងាយ​ពី Jeodong លើ​កោះ​Ulleungdo ប្រមាណ​១,៣​គីឡូម៉ែត្រ​។​នេះ​គឺជា​កោះ​របស់​កូរ៉េខាងត្បូង​ដែល​ស្ថិតក្នុង​ចន្លោះ​ឧ​បទ្វីប​កូរ៉េ​និង​ជប៉ុន​។​

​តាម​ការប៉ាន់ស្មាន​នាវា​នេះ​អាចមាន​មាស​ដល់​ទៅ​២០០​តោន​ហើយ​លើ​នាវា​នេះ​ឃ្លាំង​កំណប់ទ្រព្យ​នេះ​មានតម្លៃ​133​ពាន់​លាន​ដុល្លារ​។​Shinil Group​សន្យាថា​នឹង​ចំណាយ​១០​ភាគរយ​សម្រាប់​អភិវឌ្ឍន៍​កោះ​Ulleung កូរ៉េខាងត្បូង ដែល​ក្នុងនោះ​ក៏​នឹង​សាងសង់​សារមន្ទីរ​មួយ​សម្រាប់​រក្សា​ខ្មោច​នាវា​នេះ​។​

​មួយចំណែក​នៃ​ឃ្លាំង​គ្រាប់​នឹង​បាន​បញ្ជូនទៅឱ្យ​រុស្ស៊ី ដែលជា​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់​នៃ​នាវា​នេះ​។​Shinil Group អះអាងថា រដ្ឋាភិបាល​រុស្ស៊ី​សន្យា​នឹងមិន​ទាមទារ​ចំណែក​លើសពី​ការសន្យា ហើយ​ជាក់ស្ដែង​វិញ​តាម​ក្រុមហ៊ុន​ឱ្យដឹង​គឺ​រុស្ស៊ី​បាន​ជួយ​ជ្រោមជ្រែង​ស្វែងរក​នាវា​នេះ​។​ចំនួន​ទឹកប្រាក់​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​គ្រោងការណ៍​រួមជាមួយ​រុស្ស៊ី ជាអាទិ៍​ផ្លូវដែក​ត​ភ្ចា​ប់​រុស្ស៊ី​ជាមួយ​កូរ៉េខាងត្បូង​ដោយ​ឆ្លងកាត់​កូរ៉េខាងជើង​៕


spot_img
×