Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការសាងសង់​ប្រឡាយ​បេតុង​ស្ទឹងមានជ័យ ឱ្យបាន​ឆាប់រហ័ស​ទាំង​គុណភាព និង​ប្រសិទ្ធភាព​ការអនុវត្ត​ការងារ​

spot_img

​ភ្នំពេញ​ ៖ ​នា​រសៀល ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨​នេះ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​រៀបចំ​កែលម្អ​ប្រឡាយ​ស្ទឹងមានជ័យ ដែល​កំពុង​ទទួល​ការអបអរសាទរ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ ពិសេស​គឺ​បងប្អូន​រស់នៅ​ទីតាំង​នេះ​តែម្ដង ព្រោះ​បាន​ទទួល​នូវ​ប្រឡាយ​ស្អាត ផ្លូវ​ល្អ ភ្លើង​-​ទឹក​គ្រប់គ្រាន់ ពិសេស​គឺ​កម្មសិទ្ធិ​ដីធ្លី​ត្រឹមត្រូវ​។​

​លោក អភិបាល​បាន​ផ្តាំផ្ញើ​ដល់​ជំនាញ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការសាងសង់​ប្រឡាយ​បេតុង​ស្ទឹងមានជ័យ​នេះ​ឱ្យបាន​ឆាប់រហ័ស​ទាំង​គុណភាព និង​ប្រសិទ្ធភាព​ការអនុវត្ត​ការងារ​។​

​លោក​ឃួង ស្រេង​បាន​ជម្រុញ​អោយ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​និង​អាជ្ញាធរ​ដែនដី បន្ត​ការងារ​បុក​ស៊ី​ផាយ ចាក់ដី​បំពេញ ដើម្បី​ប្រគល់​ដី​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅ​ប្រឡាយ​ស្ទឹងមានជ័យ ជំហាន​ទី​២ និង​ជំហាន​បន្តបន្ទាប់​ទៀត​ខណៈ​ជំហាន​ទី​១​បានបញ្ចប់ ដោយ​បាន​ប្រគល់​ដី​ជូន​ប្រជាពលរដ្ឋ​រួចរាល់​ហើយ​នោះ​។​

លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ការងារ​រៀបចំ​កែលម្អ​ប្រឡាយ​ស្ទឹងមានជ័យ បាន​នឹង​កំពុង​ទទួល​ការអបអរសាទរ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ ពិសេស​គឺ​បងប្អូន​រស់នៅ​ទីតាំង​ប្រឡាយ​នេះ​តែម្តង​ព្រោះ​បាន​ទទួល​នូវ​ប្រឡាយ​ស្អាត ផ្លូវ​ល្អ ភ្លើង​-​ទឹក​គ្រប់គ្រាន់ ពិសេស​គឺ​ផ្ទះសំបែង​ត្រឹមត្រូវ​។ ក្នុង​នោះ​អភិបាល​រាជធានី លោក​បាន​ផ្តាំផ្ញើ​ដល់​ជំនាញ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការសាងសង់​ប្រឡាយ​បេតុង​ស្ទឹងមានជ័យ​នេះ​ឱ្យបាន​ឆាប់រហ័ស​ទាំង​គុណភាព និង​ប្រសិទ្ធភាព​ការអនុវត្ត​ការងារ​។​

​លោក ម៉េត​មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អោយដឹង​ក្រោយ​កិច្ចប្រជុំ​នេះ​ថា ការដ្ឋាន​ប្រឡាយ​ស្ទឹង​មានជ័យ​នេះ ក្នុង​ជំហាន​ទី​១​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អនុវត្ត​ការងារ ដោយ​បាន​ចាក់ដី​បំពេញ​នៅ​មាត់​ប្រឡាយ​ព្រមទាំង​ផ្តល់​កម្មសិទ្ធិ​
​ដី​ទំហំ​៤​គុណ​នឹង​៦​ម៉ែត្រ​ជូន​ប្រជាពលរដ្ឋ​បាន​បាន​ជាង​១០០​គ្រួសារ​ហើយ​នៅសល់​៤១០​គ្រួសារ​ឬ​ក្បាល​ដី​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទាំងអស់​ចំនួន​៥៧៣​គ្រួសារ​។​

​លោក​ម៉េត មាស​ភក្តី​បានបញ្ជាក់​ថា ប្រឡាយ​ស្ទឹងមានជ័យ បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការរំដោះ​ទឹក​ចេញពី​តំបន់​ព្រលានយន្តហោះ​ភ្នំពេញ ហូរ​នាំ​ទឹក​ទំលាក់​ចូល​មក​ប្រឡាយ​ស្ទឹង​មានជ័យ​នេះ ទើប​បន្ត​ហូរ​ទំលាក់​បន្ត​ទៅ​បឹងទំពុន​។ ជា​គម្រោង​តួ​ប្រឡាយ​ស្ទឹងមាន ជ័យ​មាន​ទំហំ​៨​ម៉ែត្រ ។​

​លោក​ជូ គឹម​ទ្រី អនុប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ផង​ដែរ​ថា ការដ្ឋាន​ស្ថាបនា​ប្រឡាយ​ស្ទឹង មានជ័យ​នេះ ក្នុង​ជំហាន​ទី​១​នេះ យើង​អនុវត្ត​ការងារ​លើ​ការបុក​ស៊ី​ផាយ​បានសម្រេច​ប្រវែង​២២៦​ម៉ែត្រ​សងខាង​ហើយ ក្នុង​ប្រវែង​សរុប​ចំនួន​៣២៨​ម៉ែត្រ​សងខាង ក្នុង​នោះ​ក្រុម​ការងារ​ក៏​បាន​ដាក់លូ​ប្រអប់​បាន​៥៣​កង់ ។ ក្រោយ​បញ្ចប់​ជំហាន​ទី​១​នេះ យើង​នឹង​បន្ត​បុក​ស៊ី​ផាយ​ជំហាន​ទី​២​ទៀត ដែល​មាន​ប្រវែង​២៥២​ម៉ែត្រ​សងខាង​។​

​គួរបញ្ជាក់​ថា នៅ​តំបន់​ប្រឡាយ​ស្ទឹងមានជ័យ រដ្ឋបាល​រាជធានី បាន​នឹង​កំពុង​ស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ​មាន​ប្រវែង​១៣៩៨​ម៉ែត្រ ដោយ​ចាក់​បេតុង​បុក​ស៊ី​ផាយ ទទឹង​៨​ម៉ែត្រ ហើយ​គម្រោង​នេះ ត្រូវបាន​បែងចែក​ជា​៤​តំណាក់កាល ឆ្លងកាត់​ខណ្ឌ​ចំនួន​២ គឺ​ខណ្ឌ​មាន ជ័យ​និង​ខណ្ឌ​សែន សុខ ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​និង​រង​ផលប៉ះពាល់​ប្រឡាយ​នេះ​ចំនួន​៥៧៣​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់​នេះ​នឹង​ទទួលបាន​ដី​ទំហំ​៤​គុណ​និង​៦​ម៉ែត្រ​ជា​កម្មសិទ្ធិ​ស្របច្បាប់​នៅ​ហ្នឹង​កន្លែង​តែ​ម្តង​៕​ ដោយ ​៖ ​កូឡាប​

 

spot_img
×