Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព័ត៌មាន​ល្អ​ចំពោះ​អ្នក “​មាន​បញ្ហា​ភ្នែក​” តែ​មិន​ល្អ​សម្រាប់​ជំនួញ​ទាក់ទង​នឹង​…​វ៉ែនតា​

spot_img

​តាម RT ក្រុម​វេជ្ជបណ្ឌិត នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Shaare Zedek បាន​សហការ​ជាមួយ​វិទ្យាស្ថាន​បច្ចេកវិទ្យា nano និង​វត្ថុ​ធាតុ​ជឿនលឿន ចំណុះ​សកល​វិទ្យាល័យ Bar-Ilan (​អ៊ីស្រាអែល​) បាន​សាក​ពិសោធន៍​ឱសថ​បន្តក់​ព្យាបាល​ជំងឺ​មី​ញ៉ូប និង​មើល​ជិត​ពុំ​ឃើញ (Myopia and farsightedness) មានឈ្មោះ​ថា “nanodrop” លើ​សត្វ​ជ្រូក ហើយ​ទទួលបាន​លទ្ធផល​ដ៏​គាប់ប្រសើរ ។​

​លទ្ធផល​តាម​ការទម្លាយ​ប្រាប់ គឺ​វា​បាន​ធ្វើឲ្យ​សមត្ថភាព​របស់​ភ្នែក​កើនឡើង ។ នេះ​គឺជា​មូលដ្ឋាន​គ្រ​រឹះ​សម្រាប់​ធ្វើ​ការពិសោធន៍​លើ​មនុស្ស នា​ចុងឆ្នាំ​នេះ ។ ចំពោះ​បញ្ហា​ចំនួន​ប្រើប្រាស់ ពេលវេលា​ត្រូវ​ព្យាបាល​ពុំ​ត្រូវបាន​គេ​ទម្លាយ​ចេញ​ទេ ។​

​ចក្ខុ​ពេទ្យ David Smadja បាន​ចែករំលែក​អំពី​ជោគជ័យ​ទទួលបាន​លើ​កាសែត Jerusalem Post របស់​អ៊ីស្រាអែល នៅ​ថ្ងៃ​ទី ២១ ខែ​កុម្ភៈ​កន្លង​មក ។​

​វេជ្ជបណ្ឌិត​ភ្នែក​រូបនេះ​អះអាងថា វិធីសាស្ត្រ​ប្រើ​គ្រាប់ nano អាច​ជា​បដិវត្ត​ន៍​មួយ ក្នុង​ការចូលរួម​ចក្ខុរោគ និង​សមត្ថភាព​នៃ​ភ្នែក​ចំពោះ​អ្នកជំងឺ myopia និង farsightedness ៕ ចន្ទ្រា​

spot_img
×