Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាង​ឪពុកម្តាយ​មានទ្រព្យ​! ដក​លុយ​រាប់លាន​ដុល្លារ ដើម្បី​ផ្គាប់​តម្រូវការ​មិត្តស្រី លទ្ធផល ​ប្រឈម​ជាប់​​គុក បន្ទាប់​​លុង​​ខ្លួន​​ធ្វើ​​រឿង​​មួយ​នេះ​…

spot_img

​បុរស​អាយុ ២៩ ឆ្នាំ​ម្នាក់ មកពី Hangzhou ដែលជា​រដ្ឋធានី​នៃ​ខេត្ត Zhejiang ប្រទេស​ចិន កំពុងតែ​ប្រឈម​នឹង​ទោស​ជាប់ពន្ធនាគារ បន្ទាប់ពី​គាត់​បាន​ខ្ជះខ្ជាយ​ប្រាក់​រាប់លាន​ដុល្លារ ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​មិត្តស្រី​របស់គាត់ ដែលជា​តារា​ម៉ូ​ដែល និង​ជា​អ្នក live-stream ។​

Zhang Xiaoen បានកើត​នៅក្នុង​គ្រួសារ​ដែលមាន​ទ្រព្យសម្បត្តិ​ស្តុក​ស្ត​ម និង​បានរស់នៅ​ជាមួយ​ជីវិត​ដ៏​ហ៊ឺហារ ក្នុងការ​ចំណាយលុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ទៅលើ​អ្វីៗ​ដែល​គាត់​ចង់បាន ។​

​ប៉ុន្តែ Zhang បានធ្វើ​កំហុស​ហិរញ្ញវត្ថុ​មួយ នៅពេលដែល​គាត់​បាន​មាន​ទំនាក់ទំនង​ជាមួយ​ម៉ូ​ដែល​ឯករាជ្យ នាង Yang Yizhen កាលពី ២ ឆ្នាំមុន ។ នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​ដែល​បាន​បកប្រែ​ដោយ Oddity Central ។​

​ដើម្បី​បញ្ជាក់​ពី​ទំហំ​សេចក្តីស្រលាញ់​របស់ខ្លួន Zhang តែងតែ​ធ្វើ​ឲ្យ Yang សប្បាយចិត្ត តាមរយៈ​ការ​ជះ​ខ្ជាយ​លុយ​ឥតប្រយោជន៍​ដល់​នាង ជាមួយនឹង​កាដូ​ដ៏​ថ្លៃៗ​ដូចជា​៖ ម៉ូតូ​សម្លៀកបំពាក់​រចនា​លំដាប់​ហ្វ្រេ​នៗ​, របស់របរ​បន្ទាប់បន្សំ​, គ្រឿងអលង្ការ​, រថយន្ត​ទំនើបៗ និង​ការចំណាយ​សំរាប់​ដំណើរ​កំសាន្ត​ដ៏​ហ៊ឺៗ​ហារ ទៅកាន់​ទីក្រុង Dubai (​ឥណ្ឌា​) ។​

​ទោះបីជា​លោក Zhang គឺជា​សមាជិក​នៃ​គ្រួសារ​អ្នកមាន​ក៏ដោយ ក៏​គាត់​មិនអាច​ដោះស្រាយ​តម្រូវការ​ទាំងអស់​រប​ស់​នាង Yang បានឡើយ ។​

​រក្សា​ធ្វើ​រឿង​ដ៏​ខ្ជះខ្ជាយ​ទាំងនេះ​រហូតមកទល់​ពេលនេះ Zhang ត្រូវបាន​គេ​រាយការណ៍​ថា បាន​ដកយក​សាច់ប្រាក់ ៧០ លាន​យ័ន (១០.៥ លាន​ដុល្លារ​) ពី​ក្រុមហ៊ុន​របស់​ឪពុក​គាត់ ។ បន្ទាប់មក គាត់​បាន​លេង​ល្បែងស៊ីសង ដោយ​ប្រើ​លុយ​ដែល​គាត់​បាន​ខ្ចី​ពី​មិត្តភក្តិ​អ្នកមានៗ​របស់គាត់ ដើម្បី​សង​ឪពុក​របស់គាត់​វិញ ប៉ុន្តែ មិនមាន​សំណាង បែ​របុង​ខ្លួន​បាត់បង់​ប្រាក់ 170 លាន​យ័ន ( ២៥.៤ លាន​ដុល្លារ​) ជំនួស​វិញ ។​

​ពួក​អ្នក​ដែល​ឲ្យ​ខ្ចីលុយ បាន​រាយការណ៍​ពី​រឿងរ៉ាវ​របស់ Zhang ទៅ​ប៉ូលីស បន្ទាប់ពី​គាត់​ពុំ​អាច​សងលុយ​ទាំងអស់នោះ ដែល​គាត់​បាន​ខ្ចី​ពី​ពួកគេ ។​

​នៅ​ទីបំផុត Zhang ត្រូវបាន​ចាប់ខ្លួន និង​បាន​សារភាព អំពី​លក្ខណៈ​ដែល​គាត់​គ្រប់គ្រង​សងលុយ​របស់គាត់​យ៉ាង​អន់​បំផុត ។ Zhang ក៏បាន​ស្តីបន្ទោស​មិត្តស្រី​របស់គាត់ ដែល​បាន​លើកទឹកចិត្ត​ឲ្យ​គាត់​ប្រព្រឹត្តិ​ល្បែងស៊ីសង នៅពេល​នាង​ទៅតាម​គាត់ ទៅលេង​នៅ​ម៉ា​កាវ ។​

​ក្រោយមក Zhang ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​ឆបោក ខណៈពេលដែល​អតីត​មិត្តស្រី​បច្ចុប្បន្ន​របស់គាត់ បានចាប់ផ្តើម​សហការ​ជាមួយ​ព្រះរាជអាជ្ញា ដើម្បី​បង្កើត​រឿងក្តី​ក្តាំង​នេះ​ប្រឆាំងនឹង​គាត់ ។ នាង​ក៏បាន​ចាប់ផ្តើម​បង្ហោះ​រូបភាព​ជាមួយ​បុរស​ដទៃៗ​ទៀត នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផងដែរ ៕ ឧ​ត្ត​ម​ (ប្រភព៖ nextshark)

 

  

spot_img
×