Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជីវិត​ថ្លៃ​មែន​ដែល​គ្មាន​អាហារ​បរិភោគ​មួយ​សប្ដាហ៍ ហើយ​ថែមទាំង​របួស ក្រោយ​ធ្លាក់​ពីលើ​ច្រាំង​ថ្ម​កម្ពស់​៦០​ម៉ែត្រ​…​តែ​ពុំ​ស្លាប់​

spot_img

​នារី​វ័យក្មេង​សញ្ជាតិ​អាមេរិក​ម្នាក់​នៅមាន​ជីវិត​ស្ទើរ​ពុំ​ជឿ ក្រោយពី​រថយន្ដ​ដែល​នាង​បើក​បរបាន​ធ្លាក់ចុះ​ពី​ច្រាំង​ថ្ម​កម្ពស់​៦០​ម៉ែត្រ​មកលើ​ឆ្នេរសមុទ្រ​។​

​តាម​CNNA នាង​Angela Hernandez អាយុ​២២​ឆ្នាំ​នៅ​រដ្ឋ Oregon ទើបត្រូវ​បាន​គេ​រកឃើញ​នៅ​ថ្ងៃទី​១៨​កក្កដា​កន្លងមក​នៅក្បែ​រ​ជើងភ្នំ​តំបន់​មាត់សមុទ្រ Big Sur, California អាមេរិក បន្ទាប់ពី​នាង​បាត់​ខ្លួន​អស់​រយៈ​មួយ​សប្ដាហ៍​។​

​តាម​អ្នកនាំពាក្យ​ប៉ូ​សិស​John Thornburg មណ្ឌល​Monterey នាង​Angela ត្រូវរបួស​នៅ​ស្មា តែ​អាច​នៅ​ដើរ​និង​និយាយបាន​។​

Angela Hernandez ត្រូវបាន​រកឃើញថា​នៅរស់​បន្ទាប់ពី​បាត់​ខ្លួន​មួយ​សប្ដាហ៍​មក​

​មាន​រូបភាព​ជាច្រើន​ប​ង្ហោះ​ផ្សាយ​លើ​Facebook បង្ហាញឱ្យឃើញ​នារី​រងគ្រោះ​រូបនេះ​អង្គុយ​លើ​ថ្ម​មាត់សមុទ្រ​ហើយ​ទទួល បានការ​ព្យាបាល​។ បន្ទាប់មក​គេ​បាន​ប្រើ​ខ្សែពួរ​ដើម្បី​ទា​ញយ​កនាង​ឡើង​មកលើ​ច្រាំង​ភ្នំ រួច​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​តាម​កាមេរ៉ា​សន្ដិសុខ​បាន​ថត​ជាប់​រថយន្ដ​របស់​ជន​រងគ្រោះ​នៅ​តំបន់​Monterey នា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៦​កក្កដា​(​ម៉ោង​នៅ​តំបន់​)​។​ប៉ុន្ដែ​ការរុករក​នាង​ជួប​ឧបសគ្គ​ខ្លាំង​ដោយសារ​ផ្ទៃមេឃ​ធ្លាក់​អ័ព្ទ​មើលមិនឃើញ​។​

កន្លែង​ដែល​រថយន្ដ​Angela ធ្លាក់​ចុះមក​ជើងភ្នំ​ដែលជា​ឆ្នេរសមុទ្រ​

​នៅ​ថ្ងៃ​១៣​កក្កដា មនុស្ស​២​នាក់​ដែល​កំពុង​ដើរ​នៅ​តំបន់ Big Sur បាន​សម្លឹង​ឃើញ​រថយន្ដ​ម៉ាក​SUV របស់​Angela ត្រូវ​លិច​ពាក់កណ្ដាល​នៅ​ជើងភ្នំ​ថ្ម​ដែលមាន​កម្ពស់​៦០​ម៉ែត្រ​នោះ​។​ពួកគេ​ក៏​ទូរស័ព្ទ​ទៅកាន់​លេខ​៩១១​ដើម្បី​សុំ​ជំនួយ​សង្គ្រោះ​។​តាម​អ្នកនាំពាក្យ​ប៉ូលិស​ខាងលើ​ឱ្យដឹងថា​នារី​រងគ្រោះ​អាច​នៅមាន​ជីវិត​បាន​ដោយសារតែ​ដក​ទុយោ​ពី​ធុង​ទឹក​រួច​ផឹកទឹក​នោះ​ដើម្បី​ពន្យារ​ជីវិត​៕​

សូយន

spot_img
×