Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រហែល​រក​អ្វី​បិទបាំង​មុខ​មិនបាន “​លោក​ចោរ​” ម្នាក់នេះ បាន​យក​ខោស្លីប “​ពាក់​លើ​ក្បាល​បាំង​មុខ​” តែម្តង​! (មានវីដេអូ)

spot_img

​តាមពិត​ទៅ​វា​ពុំ​ខ្វះ​របស់​សម្រាប់​បិទបាំង “​មុខមាត់​ចោរ​” របស់​ខ្លួន​ទេ ហើយ​នេះ​ប្រហែល​ជា​ជម្រើស​របស់គាត់​ហើយ ។​

យក​ខោស្លីប​ជំនួស​… ម៉ា​ស់មុខ ។​

​ថ្មីៗ​នេះ​ប៉ូលិស​ទីក្រុង Leander រដ្ឋ Texas អាមេរិក បាន​បង្ហោះ​ផ្សាយ​ខ្សែ​វីដេអូ យកចេញ​ពី​កាមេរ៉ា​សុវត្ថិភាព ដែល​ថត​បាន​ចោរ​ម្នាក់​បាន​ឆ្មក់​ចូល​ហាង​មួយ​ក្នុង​ទីក្រុង ។ ចោរ​រូប​នេះ​បាន​ឆ្មក់​ចូល​ហាង​តាម​បង្អួច ។ ពេល​ចូល​ភ្លាម​ក៏​ឃើញ “​កាមេរ៉ា​” ប៉ុន្តែ​សំអាង​លើ “​ខោស្លីប​បាំង​មុខ​” ក៏​បំពេញការងារ … ចោរ​ដូច​ធម្មតា ។​

​ប៉ូលិស​ប្រាប់​ថា ករណី​ចោរ​កម្មនេះ កើត​នៅ​ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៨ វេលា​ទៀបភ្លឺ ហើយ​អំពាវនាវ​ដល់​មហាជន ប្រសិន​ឃើញ “​ចោរ​ខោស្លីប​បាំង​មុខ​” នេះ ជួយ​រាយការណ៍​ឲ្យ​ប៉ូលិសផ​ង ។​

​ខ្លះ comment ថា កុំ​ដាក់ទោស​គាត់​ធ្ងន់​ពេក​! គាត់​ជា​ចោរ​ជើង​ថ្មី ហើយ​សកម្មភាព​លួច​ទៀត​សោត​ក៏​គ្មាន​គ្រោងទុក​ដែរ ព្រោះ​ភស្តុតាង​គឺ​គាត់​បាន​យក “​ខោស្លីប​ខ្លួន​គាត់​” មក​ធ្វើជា​… ម៉ា​ស់មុខ ៕ ចន្ទ្រា​

​ប្រិយមិត្ត​យល់​យ៉ាងណាដែរ​?!

spot_img
×