Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បរិក្ខារ​អាថ៌កំបាំង​មួយ​លើ​ដៃ​នាយករដ្ឋមន្ដ្រី​អង់គ្លេស ក្នុង​ពិធី​បដិសណ្ឋារកិច្ច​ប្រធានាធិបតី​អាមេរិក បង្ក​ការងឿងឆ្ងល់​(មានវីដេអូ)

spot_img

មនុស្ស​ជាច្រើន​មានការ​ងឿងឆ្ងល់​នឹង​បរិក្ខារ​រាង​មូល​មួយ​ដូច​កាក់​ពណ៌​ស ជាប់​លើ​ដៃ​នាយករដ្ឋមន្ដ្រី​អង់គ្លេស​Theresa May ។​

នាយករដ្ឋមន្ដ្រី​អង់គ្លេស​និង​ស្វាមី​
​តាម Express ក្នុង​ពិធី​ទទួល​ប្រធានាធិបតី​អាមេរិក​និង​ជំទាវ​ទី​១ កាលពី​ថ្ងៃទី​១២​ខែកក្កដា នាយករដ្ឋមន្ដ្រី​អង់គ្លេស​Theresa May បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ពេល​គេ​សម្លឹង​បរិក្ខារ​រាង​ដូច​កាក់​មួយ​ជាប់​លើ​ដើមដៃ​របស់​អ្នកស្រី​។​

​ក្រោយ​ការស្រាវជ្រាវ​ស៊ើបសួរ ទើប​ដឹងថា​នេះ​ជា​បន្ទះ​បិទ​ដើម្បី​តាមដាន​កម្រិត​ជាតិ​ស្ករ​របស់​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម ហើយ​វា​មានតែ​នៅ​មូលដ្ឋាន​សុខាភិបាល​ថ្នាក់ជាតិ​(NHS)​។​

​គួរ​រម្លឹក​ឡើងវិញ​ថា នៅ​ឆ្នាំ​២០១៧ នាយករដ្ឋមន្ដ្រី​អង់គ្លេស​ធ្លាប់បាន​ពោលថា ខ្ញុំ​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​១​។​ប្រការនេះ ខ្ញុំ​ត្រូវ​ត្រណម​អាហារ​និង​ចាក់ insulin​។​ខ្ញុំ​ត្រូវ​ចាក់​៤-៥​ដង​ក្នុង​មួយថ្ងៃ​ឯណោះ តែ​វា​ទម្លាប់​ហើយ​។ ប្រការ​ដែល​សំខាន់​ជំងឺ​នេះ​មិនបាន​រារាំង​ខ្ញុំ​ក្នុងការ​បំពេញភារកិច្ច ទោះបីជា​ភារកិច្ច​ណាក៏ដោយ​៕​

សូយន

spot_img
×